តំណាងទាំងឡាយចូលរួមថ្នាក់បំប៉នការងាររណសិរ្ស។ |
ចូលរួមថ្នាក់ហ្វឹកហាត់មានកម្មាភិបាលស្នូលចំនួន២៥០រូប គណៈរណសិរ្សមាតុភូមិគ្រប់ថ្នាក់ពីខេត្តដល់មូលដ្ឋាន។ ក្នុងរយៈពេល២ថ្ងៃ តំណាងទាំងឡាយបានអ្នករាយការណ៍ផ្សព្វផ្សាយជ្រួតជ្រាបនូវខ្លឹមសារសំខាន់ៗនៃការងាររណសិរ្ស ព័ត៌មានអំពីលទ្ធផលនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់ បណ្តាការងារដែលទាក់ទងនឹងមុខជំនាញការិយាល័យ ណែនាំស្តីពីការត្រួតពិនិត្យ មតិសង្គម ស្តីពីការចាត់តាំងសកម្មភាពរបស់គណៈ ក្រុមពិគ្រោះយោបល់របស់រណសិរ្ស គណៈត្រួតពិនិត្យប្រជាជន គណៈត្រួតពិនិត្យការវិនិយោគសហគមន៍ ការអនុវត្តការងារជនជាតិ សាសនារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ផ្សព្វផ្សាយអនុវត្តចលនា យុទ្ធនាការសំខាន់ៗដែលរណសិរ្សបំផុសចលនា។ល។ នេះជាខ្លឹមសារមានអត្ថន័យសំខាន់ចំពោះការងាររណសិរ្សសព្វថ្ងៃនិងនាពេលខាងមុខ បង្កការផ្លាស់ប្តូរយ៉ាងសកម្មក្នុងការអនុវត្តភារកិច្ចការងាររណសិរ្ស រួមចំណែកលើកកម្ពស់តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងប្រព័ន្ធនយោបាយ។
ថ្នាក់ហ្វឹកហាត់សម្រាប់បង្កើនចំណេះដឹង លទ្ធភាព ជំនាញដល់កងជួរកម្មាភិបាលរណសិរ្សមាតុភូមិគ្រប់ថ្នាក់ក្នុងខេត្តពិសេស គឺកម្មាភិបាលរណសិរ្សទើបតែបានចាត់តាំង បំពេញការងាររណសិរ្សគ្រប់ថ្នាក់។ ឆ្លងតាមនោះ ជួយកម្មាភិបាលរណសិរ្សទទួលភារកិច្ចថ្មីបានឆាប់រហ័ស ទាន់ពេល ចាត់តាំងផ្សព្វផ្សាយអនុវត្តការងាររណសិរ្សមានប្រសិទ្ធភាព៕
ហាយហា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin