នា​យក​រដ្ឋ​មន្ត្រី ដឹក​នាំ​កិច្ច​ប្រ​ជុំ​ពិភាក្សា​វិធាន​ការ​ជំ​រុញអភិវឌ្ឍន៍​គម្រោង ១ លាន​ហិក​តា ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង

05:12, 23/10/2024

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ពិភាក្សាវិ​ធាន​ការ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​គម្រោង​អភិវឌ្ឍន៍​ចីរ​ភាព​ផ្ទៃ​ដី ១ លាន​ហិក​តា ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បំ​ភាយ​ឧស្ម័ន​ទាប​ ផ្សារ​ភ្ជាប់​នឹង​កំ​ណើន​បៃ​តង​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ២០៣០។ កិច្ច​ប្រ​ជុំ​ត្រូវ​បាន​រៀប​ចំ​នៅ​ក្រុង​កឹង​ធើ។

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ
នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ

គម្រោង “អភិវឌ្ឍន៍​ចីរ​ភាព​ផ្ទៃ​ដី ១ លាន​ហិក​តា ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បំ​ភាយ​ឧស្ម័ន​ទាប ផ្សារ​ភ្ជាប់​នឹង​កំ​ណើន​បៃ​តង​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ​២០៣០” ត្រូវ​បាន​នា​យក​រដ្ឋ​មន្ត្រី ផ្តល់​សច្ចា​ប័ន ដាក់​ជា​ធរ​មាន​តាម​សេចក្តី​សម្រេច​លេខ ​១៤៩០​/QĐ-TTg ចុះ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ គម្រោង​ចែក​ជា​២​ដំ​ណាក់​កាល៖ ដំ​ណក់​កាល​ទី ១៖ (ឆ្នាំ​២០២៤​ - ២០២៥) ផ្តោត​លើ​ផ្ទៃ​ដី ២០០​.០០០ ហិក​តា ដែល​គ្រប់​លក្ខណៈ​អំ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផលិត​កម្ម​និង​សមត្ថ​ភាព​របស់​សហ​ករណ៍​ក្នុង​ការ​ផលិត ចង​សម្ព័ន្ធ​ប្រើ​ប្រាស់​ជា​មួយ​នឹង​អា​ជីវ​កម្ម ដើម្បី​សម្រេច​លក្ខ​ឋាន​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បំ​ភាយ​ឧស្ម័ន​ទាប; ​ដំ​ណាក់​កាល​ទី ២៖ (ឆ្នាំ​២០២៦​-​២០៣០) ផ្តោត​លើ​ការ​វិនិ​យោគ​​ធ្វើ​ឱ្យ​សុក្រឹត ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​បន្ត​ការ​លើក​កម្ពស់​សមត្ថ​ភាព​របស់​ទូទាំង​ប្រ​ព័ន្ធ ដើម្បី​ពង្រីក​បន្ថែម​ផ្ទៃ​ដី ៨០០​.០០០ ហិក​តា ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បំ​ភាយ​ឧស្ម័ន​ទាប។ ឆ្លង​តាម​រយៈ​នៃ​ការ​អនុវត្ត​ទម្រង់​គំរូ​ចំ​នួន ៧ ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ខេត្ត ​ក្រុង​ចំ​នួន ៥ រួម​មាន៖ កឹង​ធើ ដុង​ថាប គៀង​យ៉ាង ត្រា​វិញ​និង​សុក​ត្រាំង ចាប់​តាំង​ពី​ស្រូវ​រដូវ​ដើម​ឆ្នាំ ឆ្នាំ​២០២៤ បាន​ជួយ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម បង្កើន​ប្រាក់​ចំ​ណេញ​ដល់​កសិ​ករ ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន ផ្ទះ​កញ្ចក់ គឺ​កាត់​បន្ថយ​បាន​បរិ​មាណ​ពូជ​ ជី​ ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ  វិនិច្ឆ័យ​ប្រ​ភព​ទឹក​ស្រោច​ស្រព និង​ប្រ​មូល​ចំ​បើង​ពី​ដី​ស្រែ​ដោយ​ម៉ា​ស៊ីន​មូរ​ចំ​បើង។ មាន​៤/៧ ទម្រង់​គំ​រូ​បាន​ប្រ​មូល​ផល បង្ហាញ​ឱ្យ​ឃើញ​ថា កសិករ​អាច​កាត់​បន្ថយ​ពី​ ២០​-៣០% លើ​ការ​ចំ​ណាយ​ទិន្ន​ផល​កើន​ឡើង ១០% ប្រាក់ ​ចំ​ណូល​កើន​ឡើង​ពី​២០​-​២៥% (ប្រាក់​ចំ​ណេញ​កើន​ពី​ ៤-៧,៦ លាន​ដុង/​ហិក​តា បើ​ប្រៀប​ធៀប​នឹង​ការ​ផលិត​ស្រូវ​ក្រៅ​គម្រោង) កាត់​បន្ថយ​ជា​មធ្យម​ភាគ​ពី ៥-៦ តោន​កា​បួន (CO2) ប្រ​ហាក់​ប្រ​ហែល​ ១ ហិក​តា ហើយ​បរិ​មាណ​ផល​ដែល​ប្រ​មូល​ផល​ទាំង​អស់​ត្រូវ​បាន​អា​ជីវ​កម្ម​ធា​នា​ទិញ​តម្លៃ​ខ្ពស់​ជាង​ទី​ផ្សារ ​ប្រ​មាណ​ពី​ ២០០​-៣០០ ដុង​/គីឡូ​ក្រាម។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​កំ​ណត់​ច្បាស់​ទិស​ដៅ​ដល់​គ្រប់​ក្រ​សួង គណៈ ផ្នែក ភូមិ​ភាគ​និង​អង្គ​ភាព​ដែល​ជាប់​ពាក់​ព័ន្ធ គប្បី​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​បាន​ល្អ​នៅ​ពេល​ខាង​មុន ដើម្បី​អនុវត្ត​គម្រោង​ឱ្យ​បាន​ល្អ ព្រម​ទាំង​លើក​កម្ពស់​សង្វាក់​តម្លៃ​ប្រ​ភេទ​ទំ​និញ​ស្រូវ​អង្ករ​វៀត​ណាម។ នា​យក​រដ្ឋ​មន្ត្រី គូស​បញ្ជាក់​ត្រូវ​តែ “បញ្ចូល​ព្រ​លឹង” ទៅ​លើ​ដំ​ណាំ​ស្រូវ​ដោយ​បច្ចេក​វិទ្យា​ឌី​ជី​ថល ដោយ​ការ​អភិវឌ្ឍ​បៃ​តង ដោយ​សេដ្ឋ​កិច្ច​វិល​ជុំ សេដ្ឋ​កិច្ច​ចែក​រំ​លែក​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​បញ្ញា ដោយវិទ្យា​សាស្ត្រ​​បច្ចេក​វិទ្យា​និង​ផ្លាស់​ថ្មី​ប្រ​កប​ដោយ​គំនិត​ច្នៃ​ប្រ​តិដ្ឋ។ ត្រូវ​ចេះ​ស្រ​ឡាញ់​ដើម​ស្រូវ​ដូច​ស្រ​ឡាញ់​ខ្លួន ផ្តើម​ពី​នោះ ទើប​បង្កើត​បាន​ការ​បដិវត្តន៍​ដំ​ណាំ​ស្រូវ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ​និយាយ​ដោយ​ឡែក និង​ទូទាំង​ប្រ​ទេស​និយាយ​រួម។ល។ ទន្ទឹម​នឹង​នោះ ត្រូវ​តែ​ពន្លឿន​និង​បង្ក​ភាព​ទម្លុះ​ទម្លាយ​ជាង​ទៀត ដើម្បី​សម្រេច​ទិស​ដៅ​នៃ​គម្រោង​ឱ្យ​បាន​យ៉ាង​ឆាប់​រហ័ស៕

                                                              វ៉ាន់​កុង​-មុនី

កាសែតកឹងធើ Online