ក្នុង៩ខែឆ្នាំ២០២៤ គណៈប្រតិបត្តិការបក្ខភាគទីរួមខេត្តវិញចូវ បានដឹកនាំផ្សព្វផ្សាយអនុវត្តល្អនូវសេចក្តីសម្រេច សារាចរ សេចក្តីសរុបរបស់មជ្ឈិម គណៈកម្មាធិការបក្សខេត្តនិងគណៈកម្មាធិការទីរួមខេត្តស្តីពីភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌សង្គម ធានាសន្តិសុខការពារប្រទេស កសាងបក្ស កសាងប្រព័ន្ធនយោបាយ។ អនុវត្តលក្ខន្តិកៈធ្វើការរបស់គណៈប្រតិបត្តិការបក្ខភាគទីរួមខេត្តឱ្យបានម៉ត់ចត់ ពិភាក្សាពិគ្រោះប្រជាធិបតេយ្យ។
តំណាងទាំងឡាយចូលរួមសន្និបាត |
គំរូគឺដឹកនាំពង្រីកសក្តានុភាពអំពីការចិញ្ចឹមជលផល។ ផ្ទៃដីចិញ្ចឹមនៅលើភូមិដ្ឋានទីរួមខេត្តក្នុងខែគឺ២៥.០៣៩ហ.តសម្រេច៨៥,៤៦%នៃផែនការ ភាគច្រើនគឺចិញ្ចឹមបង្គាស១៤.៩០៧ហ.ត បង្គានាគ៤.០៩៣ហ.ត artemia៤១៣ហ.ត ត្រី១.៦៩៩ហ.ត ក្តាមសមុទ្រ២០០៨ហ.ត។ ដាំដំណាំនិងដើមឧស្សាហកម្មខ្លីថ្ងៃចំនួន១១.៣១៥ហ.ត ផ្លោះ២,៨៦%សេចក្តីសម្រេច ផ្ទៃដីដំណាំប្រមូលផល១០.៧៤៥ហ.ត ទិន្នផលដំណាំ២៤៨.៩៨៩តោន សម្រេច៩៩,៦%សេចក្តីសម្រេច។
ការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមបានយកចិត្តទុកដាក់និងផ្សព្វផ្សាយទាន់ពេល គ្រប់គ្រាន់ ចំមុខសញ្ញា។ ការងារដោះស្រាយការធ្វើ បញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅផ្លោះផែនការដាក់ចេញ។ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបន្តបានរក្សា។
បណ្តាស.មថ្នាក់ដឹកនាំ ដំណើរការសន្និបាត គណៈប្រតិបត្តិការបក្ខភាគទីរួមខេត្តវិញចូវ(សុកត្រាំង) លើកទី១៨។ |
គណៈកម្មាធិការបក្សគ្រប់ថ្នាក់ផ្តោតលើការដឹកនាំ ចង្អុលការផ្សព្វផ្សាយគ្រប់វិស័យ ព្រមៗគ្នាមានប្រសិទ្ធភាពនូវរាល់ការងារកសាងបក្សនិងការងារត្រួតពិនិត្យ។ ចាប់ពីដើមឆ្នាំមកដល់ពេលនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការត្រួតពិនិត្យគ្រប់ថ្នាក់បានត្រួតពិនិត្យប្រធានបទចំនួន៥៥អង្គការបក្ស ត្រួតពិនិត្យបក្ខជនចំនួន១៧រូប ពិនិត្យបក្ខជនចំនួន៣រូបមានសញ្ញាបំពាន ការត្រួតពិនិត្យតាមប្រធានបទចំនួន៤២អង្គការ បក្ខជន៣០រូប ត្រួតពិនិត្យជាប្រចាំ១៥អង្គការ បក្ខជន២២៣រូប។
ឆ្លងតាមការពិភាក្សាអំពីការងាយស្រួល លំបាក ស.មយឿងសាខាបានស្នើដល់គណៈប្រតិបត្តិការបក្ខភាគទីរួមខេត្តប្រមូលផ្តុំលើការដឹកនាំ ដើម្បីជម្នះស្ថានភាពការកសាងជនបទថ្មី ល្បឿនអនុវត្តសំណង់ គម្រោងមិនទាន់ពេល ការគ្រប់គ្រងរដ្ឋអំពីការកសាងដីធ្លី បរិស្ថានមិនទាន់ម៉ត់ចត់ ដោះស្រាយការតវ៉ា ប្រមូលផ្តុំគ្នាច្រើន។ល។
ថ្លែងប្រសាសន៍ចង្អុលការសន្និបាត ស.មហូធីកឹមដាវ បានស្នើដល់គណៈប្រតិបត្តិការបក្ខភាគទីរួមខេត្តយកចិត្តទុកដាក់ត្រួតពិនិត្យលទ្ធផលនៃការអនុវត្តបណ្តាកំហិតតាមផែនការដែលបានដាក់ចេញឆ្នាំ២០២៤។ សំខាន់គឺការផ្សព្វផ្សាយ ព្រមៗគ្នានូវភារកិច្ចនៃការអភិវឌ្ឍសេដ្ឋកិច្ច គិតអានជីវភាពរបស់ប្រជាជនដើម្បីសម្រេចបាននូវគោលដៅបន្ថយគ្រួសារក្រចំនួន៥០០គ្រួ អនុវត្តល្អបណ្តាកម្មវិធីទិសដៅជាតិ។ បង្កើនការឃោសនាលើការផ្លាស់ប្តូរឌីជីថល លើកទឹកចិត្តប្រជាជនអាជីវកម្មចូលរួមក្នុងការប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត ផាត់ទាត់តាមអេឡិចត្រូនិក។ ជំរុញល្បឿន អនុវត្តបណ្តាសំណង់សំខាន់ៗ។ បន្តផ្សព្វផ្សាយមានប្រសិទ្ធភាពការងាររក្សាការពារសន្តិសុខប្រទេស ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ បង្កើនការកសាងបក្សរាល់ផ្នែកនយោបាយ សតិអារម្មណ៍ អង្គការសីលធម៌ អប់រំកម្មាភិបាល បក្ខជនអនុវត្តការកំណត់ពីសីលធម៌បដិវត្តន៍ក្នុងសម័យថ្មី៕
សុងឡេ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin