ជំរុញឃោសនាពិធីបុណ្យអកអំបុក - ប្រណាំងទូកងសុកត្រាំងនិងសប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំង

09:21, 31/10/2024

រសៀលថ្ងៃទី៣០ តុលា អនុ​គណៈ​ខ្លឹម​សារឃោ​សនា​​ពិធី​បុណ្យ​អក​អំបុក​-ប្រ​ណាំង​ទូក​ង សុក​ត្រាំង​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ លើក​ទី៦​ និង​សប្តាហ៍​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍ សុក​ត្រាំង​ លើក​ទី​១ មាន​​​សម័យ​ប្រ​ជុំ​បណ្តា​សមាជិក​ដើម្បី​ស្តាប់​របាយ​ការណ៍​ស្តី​ពី​ការផ្សព្វ​ផ្សាយ​​អនុវត្ត​ភា​រកិច្ច​​​របស់​អនុគណៈ។ សមមិត្ត​ឡឹម​តឹង​ហ្វា​ - សមា​ជិក​គណៈ​​អ​ចិន្ត្រៃយ៍​បក្ស​ខេត្ត ប្រធាន​គណៈ​ឃោស​នា​អប់​រំ​​ ​បក្ស​ខេត្ត ប្រ​ធាន​​អនុ​គណៈ​ជា​អធិបតី​អង្គ​​ប្រ​ជុំ។

ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​និង​​កិច្ចសហការ​ម៉ត់​ចត់​​រវាង​បណ្តា​សមាជិក​ គិត​មក​ដល់​ពេល​នេះ​ ២៥​ខ្លឹម​សារ​ដែល​អនុ​គណៈ​ដាក់​ចេញ​បាន​អនុវត្ត​​សារវន្ត​ធានា​ត្រូវ​តាម​ល្បឿន​។ អនុ​គណៈ​បាន​សម្រេច​​ការ​​ពិនិត្យ​ជ្រើស​​អង្គ​ភាព​អនុវត្ត​​កម្ម​វិធី​សិល្បៈ​ពិសេស​បម្រើ​ឱ្យ​បើក​វគ្គ​ពិធី​បុណ្យ សម្រេច​ការ​ជ្រើស​រើស​​អនុម័ត​នាដ​កថា​ និង maket វេទិ​កា​សម្តែង​បើក​វគ្គពិធី​ ត្រៀម​បណ្តាលក្ខណៈ​ចាំបាច់​ចាត់​តាំង​បើកវគ្គ​​ពិ​ធី​បុណ្យ​ សម្រេច​លិខិត​អញ្ជើញ​ ចេញ​ផ្សាយ​ផែន​ការ​និង​លក្ខន្តិកៈ​ពិធី​ប្រណាំង​ទូក​ង។

តំណាងចូលរួមប្រជុំអនុគណៈខ្លឹមសារឃោសនាពីធីបុណ្យអកអំបុក-ប្រណាំងទូក ង សុកត្រាំង តំបន់វាលរាបទន្លេគឺវឡុងលើកទី៦ និងសប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំងលើកទី១
តំណាងចូលរួមប្រជុំអនុគណៈខ្លឹមសារឃោសនាពីធីបុណ្យអកអំបុក-ប្រណាំងទូកង សុកត្រាំង តំបន់វាលរាបទន្លេគឺវឡុងលើកទី៦ និងសប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំងលើកទី១

គិតមកដល់ពេល​នេះ​មាន៦១​ក្រុម​ទូក​​ង​ចុះ​ឈ្មោះ​ចូល​រួម​ ក្នុង​នោះ​មាន​៤៩​ក្រុម​ទូក​ក្នុង​ខេត្ត​និង​១២​ក្រុម​ទូក​មក​ពី​បណ្តា​ខេត្ត​ដូចៈ បាក​លីវ​ កាម៉ាវ កឹង​ធើ​ ហូវ​យ៉ាង​ គៀង​យ៉ាង​។ បណ្តា​ការ​ងារ​ផ្សេង​របស់​អនុគណៈ​ក៏​បាន​សម្រេច​៖ កសាង​នាដកថា វេទិ​កា​បើក​វគ្គ​ បិទវគ្គ​ពិធី​បុណ្យ​ អនុម័ត​​បណ្តា​ផែន​ការ​ចាត់​តាំង​ទទួល​ស្គាល់​ឯតទគ្គកម្ម​ប្រគំ​ភ្លេង​ពិណពាទ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​មាន​ទ្រង់ទ្រាយ​ច្រើន​បំផុត​នៅ​វៀតណាម​ សំដែង​​បណ្តែត​ប្រទីប​ ទូក​គែហ៊ៅ ពិធី​សំពះ​ព្រះ​ខែ​ ផ្សារ​ណាត់ជំរុញ​ពាណិជ្ជកម្ម​ផលិត​ផល OCOP និង​ផលិត​ផល​ពិសេស​​តំបន់​ មហោស្រព​ម្ហូប​អាហារ​លើ​វិថី សម្តែង​សិល្បៈ​មហាជន​និងសម្តែង​បង្ហាញ​សំលៀក​បំពាក់​បណ្តា​​ជន​ជាតិ​។ បណ្តា​ផ្នែក​ការ​ងារ​ទាក់​ទិន​ដល់​ការ​ចាត់​តាំងឃោសនា ​ផ្សព្វ​ផ្សាយ​ ពិធី​បុណ្យ​​និង​ជា​មួយ​ខ្លឹម​សារ​ផ្សេង​ជា​ច្រើន​បាន​ប្រ​មូល​ផ្តុំ​​​បាន​សម្រេច​ជា​សារវន្ត​។

នៅ​សម័យប្រជុំ​ បណ្តា​សមាជិក​អនុ​គណៈ​បាន​ផ្តល់​យោ​បល់​អំពី​ការ​ផ្សព្វ​ផ្សាយ​បណ្តា​កិច្ច​ការ​របស់​អនុ​គណៈ ការ​ងារ​​ឃោ​សនា​ ស្ថាន​ភាព​ក្រុម​ទូក​ចូលរួម​ ការ​លំបាក​ ជាប់ជំពាក់​ក្នុង​ពេល​ផ្សព្វ​ផ្សាយ​។

ថ្លែង​ការណ៍សរុប​​សេចក្តី សមមិត្ត​ឡឹម​តឹង​ហ្វា​ស្នើ​បណ្តា​សមាជិក​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ ត្រូវ​តែ​ក្តាប់​បាន​ផែន​ការ​របស់​អនុ​គណៈ​ ផ្សព្វ​ផ្សាយ​ការ​ត្រួត​ពិនិត្ត​ ក្រើន​រំលឹក​ដើម្បី​សម្រេច​ការ​ងារ​ត្រូវ​តាម​ល្បឿន រួម​ចំណែក​ចាត់​តាំង​ជោគ​ជ័យ​ពិ​ធី​បុណ្យ​។ ចំពោះ​បណ្តា​យោ​បល់​ក៏​ដូច​ជា​ការ​ស្នើ​ ប្រធាន​អនុ​គណៈ​​ឱ្យ​ដឹង​នឹង​សុំ​យោបល់​គណៈ​ចាត់​តាំងពិ​ធី​បុណ្យ​ក្នុង​សម័យ​ប្រ​ជុំ​ថ្ងៃ​ស្អែក​។

គីម​សាង-អិនទ្វឹង​