ក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនី ខេត្ត

15:46, 08/10/2024

ព្រឹក​ថ្ងៃ​ទី៨ ​តុលា នៅ​ការិយា​ល័យ​ក្រុម​តំណាង​រដ្ឋ​ស​ភា​និង​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត ក្រុមតំ​ណាងរដ្ឋ​ស​ភា​ខេត្ត​សុក​ត្រាំង​បាន​ធ្វើ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​អគ្គិ​សនី​ខេត្ត។ សម​មិត្ត ឡឹម​វ៉ាំង​ម៉ឹង-សមា​ជិក​មជ្ឈិម​បក្ស លេ​ខា​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​ស​ភា​ខេត្ត​សុកត្រាំង​ធ្វើ​ជា​អធិ​ប​តី​ពិ​ធី​ធ្វើ​ការ។ ចូល​រួម​នៅ​ទាំង​មាន​សម​មិត្ត​ទោ​អាយ​វាង-សមា​ជិក​បក្ស​ខេត្ត អនុ​ប្រ​ធាន​ទទួល​បន្ទុក​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​និង​បណ្តា​សមា​ជិក​រដ្ឋ​សភា​អង្គ​ភាព​ខេត្ត​សុក​ត្រាំង។

ទិដ្ឋភាពក្នុងពិធីធ្វើការរបស់ក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីខេត្ត
ទិដ្ឋភាពក្នុងពិធីធ្វើការរបស់ក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីខេត្ត

តាម​តំ​ណាង​ក្រុម​ហ៊ុន​អគ្គិ​សនី​សុក​ត្រាំង ក្នុង​៩ខែ ឆ្នាំ​២០២៤ ស្ថាន ភាព​ផ្គត់​ផ្គង់​អគ្គិ​សនី​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​​រក្សា​បាន​លំ​នឹង​ ធា​នា​ផ្គត់​ផ្គង់​អគ្គិសនី សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅ​ភូមិ​ភាគ បណ្តា​ព្រឹត្តិ​ការណ៍​សំខាន់​ៗ​របស់​ខេត្ត។ ការ​ផ្អាក បន្ថយ ផ្គត់​ផ្គង់​អគ្គិ​សនី​តាម​ផែន​ការ​ដើម្បី​បម្រើ​ការ​ងារ​ជួស​ជុល​ប្រ​ព័ន្ធ​អគ្គិ​សនី អូស​ប្រ​ព័ន្ធអគ្គិ​សនី។ល។ បាន​អនុវត្ត​ត្រូវ​តាម​សេចក្តី​កំណត់។ ក្នុង​៩​ខែ ​ដើម​ឆ្នាំ២០២៤ ក្រុមហ៊ុន​អគ្គិ​សនី​សុក​ត្រាំង​អនុវត្ត​សម្រេច​១.៤១៨,៣១​លាន​kWh កើន៨,៧%បើ​ប្រៀប​នឹង​ឆ្នាំ២០២៣​និង​សម្រេច​៧៨,៣៦​បើ​ប្រៀប​នឹ​ងផែន​កា​រឆ្នាំ​២០២៤។

នៅក្នុ​ង​សម័យ​ប្រ​ជុំ​លើក​ទី​៨ រដ្ឋសភា នី​តិ​កាល​ទី​១៥ ក្រុម​ហ៊ុន​អគ្គិ​សនី​សុក​ត្រាំង​បាន​កត់​សម្គាល់​បណ្តា​សេចក្តី​សំណើ​ពាក់​ព័ន្ធ​ដល់​ផ្នែក​អគ្គិសនី​ដោយ​មាន​ខ្លឹម​សារ ម្ចាស់​ឆ្នោត​នៅ​ឃុំ វិញ​ហ៊ីប (ទី​រួម​ខេត្ត​វិញ​ចូវ) បាន​ស្នើ​ផ្នែក​អគ្គិសនី​គប្បី​​អូស​ប្រ​ព័ន្ធ​អគ្គិ​សនី​៣​ហ្វាដើម្បី​បម្រើ​ការ​ចិញ្ចឹម​បង្គា​ក្នុង​តំ​បន់ ម្ចាស់​ឆ្នោត​នៅ​ឃុំ​ញើង​មី (ស្រុក​កេ​សាត់) ស្នើ​គប្បី​អូសប្រ​ព័ន្ធ អគ្គិ​សនី​ពី​វត្ត​បាវ​យ៉ា​ដល់​វត្ត​មី​ភឿក។ ជា​មួយ​យោ​បល់​ខាង​លើ ក្រុម​ហ៊ុន​អគ្គិសនី​សុក​ត្រាំង បាន​ឱ្យ​ដឹង ការ​អូស​ប្រ​ព័ន្ធ​អគ្គិ​សនី​៣​ហ្វា​សម្រាប់​បម្រើ​ការចិញ្ចឹម​បង្គា​នឹង​កសាង​សម្រេចក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤ ចំពោះ​ការ​អូស​ប្រ​ព័ន្ធ​អគ្គិសនី​ពី​វត្ត​បាវ​យ៉ា​ដល់​វត្ត​មី​ភឿក ក្រុម​ហ៊ុនអគ្គិសនី​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ដាក់​បញ្ចូល​ក្នុង​សំណង់​វិនិ​យោគ​កសាង​ឆ្នាំ២០២៥​បំពេញ​បន្ថែម​ដើម្បី​អនុវត្ត។

 នៅ​ក្នុង​ពិ​ធី​ធ្វើ​ការ ក្រុម​ហ៊ុន​អគ្គិ​សនី​សុក​ត្រាំង​ស្នើ​ សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​ជួប​ការ​លំ​បាក ក្នុង​ការ​រំដោះ​ផ្ទៃ​ដី​ដើម្បី​អនុវត្ត​បណ្តា​សំណង់​ប្រ​ព័ន្ធ​អគ្គិសនី​លើ​ភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង។

ថ្លែង​ប្រ​សាសន៍​ក្នុង​ពិធី​ធ្វើ​ការ លេ​ខា​បក្ស​ខេត្តឡឹម​វ៉ាំង​ម៉ឹង​បាន​កត់​សម្គាល់នៃ​ការ​ខិត​ខំ​និង​ការ​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​អគ្គិសនី​សុក​ត្រាំង​ក្នុង​ពេល​កន្លង ដែល​បាន​គប់​វាល់​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​របស់​ខេត្ត។ ក្នុង​នោះ ក្រុម​ហ៊ុន​មាន​ការ​ខ្នះ​ខ្នែង​បណ្តា​សកម្ម​ភាព សុខុ​មាល​ភាព​សង្គម​និង​ដោះ​ស្រាយ​បណ្តា​មតិ យោ​បល់​របស់​ម្ចាស់​ឆ្នោត​លើ​ភូមិ​ដ្ឋាន​ខេត្ត ពិសេស​គឺការ​វិវិ​យោគ​អភិវឌ្ឍ​ប្រ​ព័ន្ធ​អគ្គិ​សនី។ ពេល​ខាង​មុខ លេ​ខា​បក្ស​ខេត្ត​ស្នើ​ក្រុម​ហ៊ុន អគ្គិសនីសុកត្រាំង​បន្ត​ការ​យក​ចិត្តទុក​ដាក់​ការ​ងារ​បង្វែរ​ឌីជីថល លើក​កម្ពស់​ការ​ផាត់​ទាត់មិន ប្រើ​ថវិកា​ផ្ទាល់ ធា​នា​សម្រាប់​ប្រជាជន​ប្រើ​ប្រាស់​សេ​វា​នេះ បន្ត​បង្កើន​ការ​ងារ​វិនិ​យោគ ប្រ ព័ន្ធ​អគ្គិ​សនី ពិសេស​យក​ចិត្ត​ទុក​ដាក់​និង​បង្កើន​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ប្រ​ព័ន្ធ​អគ្គិ​សនី ជម្រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់​អគ្គិ​សនី មិន​ឱ្យ​កើត​ឡើង គ្រោះថ្នាក់​ដោយ​សារ​អគ្គិសនី​ក្នុង​ការ​ផលិត​និង​ការ​ប្រើ​ប្រាស់​ប្រ​ជុំជីវ​ភាព​របស់​ប្រ​ជាជន៕             

                                                                             ហ្វិញញឺ-សុផល