ច្បាមផែនការដើម្បីបម្រើល្អឱ្យពិធីបុណ្យអកអំបុក-ប្រណាំងទូកងសុកត្រាំង

16:57, 31/10/2024

ព្រឹក​ថ្ងៃ​ទី​៣១​ ​ខែតុ​លា​ នៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ​គណៈ​ចាត់​តាំង​ពិធី​បុណ្យ​អក​អំ​បុក​-​ប្រ​ណាំង​ទូកង​សុក​ត្រាំង​តំបន់​វាល​រាប​ទន្លេ​គូវ​ឡុង ​លើក​ទី​៦​ (ហៅ​កាត់​ថា​ពិ​ធី​បុណ្យ)​ និង​សប្តាហ៍​វប្បធម៌​កី​ឡានិង​ទេស​ចរណ៍​សុក​ត្រាំង ​លើក​ទី១ ​ឆ្នាំ​២០២៤​ ចាត់តាំង​អង្គ​ប្រជុំ​ ដើម្បី​ស្តាប់​របាយ​ការណ៍​ស្តី​ពី​ស្ថាន​ភាព​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ងារ​ត្រៀម​​ចាត់​តាំង​ពិធី​បុណ្យ​និង​អនុម័ត​ខ្លឹម​សារ​កម្ម​វិធី​បើក​វគ្គ​ពិធី​បុណ្យ។​ អញ្ជើញ​ចូល​រួម​មាន​បណ្តា​ស.: ​ងោ​ហុង​-​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ ឡឹម​តឹង​ហ្វា​-​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​ឃោសនា​អប់រំបក្ស​ខេត្ត​ ង្វៀង​វ៉ាំង​ខើយ​-​សមាជិក​បក្ស​ខេត្ត​អនុប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បណ្តា​សមាជិក​គណៈ​ចាត់​តាំង​ពិធី​បុណ្យ។

ស.មង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងថ្លែងប្រសាសន៍នៅអង្គប្រជុំ។

ស.មង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង

ថ្លែងប្រសាសន៍នៅអង្គប្រជុំ។

ក្នុង​អង្គ​ប្រជុំ​ស.ម​ត្រឹង​មិញ​លី​-​សមាជិក​បក្ស​ខេត្ត ​នាយក​មន្ទីរ​វប្បធម៌​កីឡា​និង​ទេស​ចរណ៍​ បានជូន​ព័ត៌មានពី​ល្បឿន​ការ​ងារ​រៀប​ចំ​ពិ​ធី​បុណ្យ។ ​តាម​នោះ​ មាន៥​សកម្ម​ភាព​សំខាន់​ៗ​ដូចៈ​ កម្ម​វិធី​បើក​វគ្គ​ពិធី​ប្រណាំង​ទូកង ​ពិធី​ថ្វាយ​ព្រះ​ច័ន្ទ ​ការ​សម្តែង​ប្រ​ទីប​និង​សម្តែង​ទូក​គេ​ហ៊ៅ ​បូក​សរុប​បិទ​វគ្គ​និង​គួប​ផ្សំ​ពិធី​បិទ​វគ្គ​ជូន​សង្វាន់​ប្រណាំង​ទូកង។ ​ចំពោះ​កម្មវិធី​បើក​វគ្គ​ពិធី​បុណ្យ​ គណៈ​ចាត់​តាំង​បាន​ជ្រើស​​ក្រម​ហ៊ុន​ចំកាត់​ពិព័រណ៍​និង​ទូរគមនាគមន៍ទិន​ទូ​ជា​អង្គ​ភាព​អនុវត្ត​ព្រឹត្តិការណ៍​។​ ស្ថានីយ​វិទ្យុ​​ទូរ​ទស្សន៍​សុក​ត្រាំង​ កំពុង​សហការ​ជា​មួយ​អង្គ​ភាព​ទាក់​ទិន​ ដើម្បី​រៀប​ចំការ​ផ្សាយ​ផ្ទាល់​កម្មវិធី​បើក​វគ្គ​ពិធី​បុណ្យ​តាម​ការ​ចង្អុល​ការ​របស់​គណៈ​ចាត់​តាំង​ពិធី​បុណ្យ។

ចំពោះ​ពិធី​ប្រណាំង​ទូកង​ គិត​មក​ដល់​ពេល​នេះ ​មាន​៦១​ក្រុម​ទូកង​ចុះ​ឈ្មោះ​ចូល​រួម ​ក្នុង​នោះ ​ក្នុង​ខេត្ត​មាន​៤៩​ក្រុម​(បុរស​មាន​៤៦​ក្រុម ​នារី​មាន​៣​ក្រុម​) ​ក្រៅ​ខេត្ត ​(បាក​លីវ​ កាម៉ាវ​ កឹង​ធើ ​ហូវ​យ៉ាង​និង​គៀង​យ៉ាង​)​ មាន​១២​ក្រុម​ (បុរស​៨​ក្រុម​ នារី​៤​ក្រុម​) ​សម្តែង​ប្រ​ទីប​និង​ទូក​គែ​ហ៊ៅ ​បច្ចុប្បន្ន​ បណ្តា​ស្រុក​ទីរួម​ខេត្ត​ក្រុង​បាន​រៀប​ចំ​រួច​ស្រេច​ទូក​គែ​ហ៊ៅ​ចំនួន​៤​គ្រឿង​និង​២០​ប្រ​ទីប​ដើម្បី​ចូល​រួម​ក្នុង​ការ​សម្តែង​។

សប្តាហ៍​វប្បធម៌​កីឡា​និង​ទេស​ចរណ៍​សុក​ត្រាំង ​មាន​៦​សកម្ម​ភាព ​រួម​មានៈ ​ផ្សារណាត់​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល ​OCOP ​សុក​ត្រាំង​និង​អតិផល​ពិសេស​ក្នុង​តំបន់​ឆ្នាំ​២០២៤ ពិធី​សម្តែង​សិល្បៈ​មហា​ជន​និង​សម្តែង​សម្លៀក​បំពាក់​បណ្តា​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ចាត់​តាំង​បង្កើត​ឯត​ទគ្គ​កម្ម ​Guinessវៀត​ណាម​ស្តី​ពី​ការ​សម្តែង​ភ្លេង​ពិណ​ពាទ្យ​ បេ​តិ​ក​ភណ្ឌ​វប្បធម៌​អរូបី​ជាតិ​របស់​ជន​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង ​ដែល​មានទ្រង់ទ្រាយច្រើនបំផុត​នៅ​វៀត​ណាម ​(ចំនួន​២០​វង់​ភ្លេង​ពិណ​ពាទ្យ​ មាន​ប្រហែល​២០០​តន្ត្រី​ករ ​ចូល​រួម​សម្តែង​) ​រង្វាន់​ក្លឹប​ហាត់​ប្រាណ​ទូ​ទាំង​ប្រ​ទេស​ឆ្នាំ​២០២៤ ​មហោ​ស្រព​អា​ហារ​តាមវិថី ​“រស​ជាតិ​សុក​ត្រាំង​” ​លើក​ទី៦​ ឆ្នាំ​២០២៤​ ឧទ្ទេស​នាម​ផលិត​ផល​ទេស​ចរណ៍​សុក​ត្រាំង​។

តំណាង​ទាំង​ឡាយ​គប់​វាល់​យោ​បល់​ស្តី​ពី​ការ​បង្កើន​ការ​ឃោសនាពី​ពិ​ធី​បុណ្យ​តាម​ប្រ​ព័ន្ធ​ឃោសនា ​ កា​សែត​  វិទ្យុ ​ចាត់​កម្មា​ភិ​បាល​អនុវត្ត​ការ​ងារ​ដើម្បី​ធា​នា​សុវត្ថិ​ភាព​អនាម័យ​ម្ហូប​អា​ហារ ​បង្ការ ​ទប់​ស្កាត់​ជំងឺ ​ផ្លាស់​ប្តូរ​បដា​ចាស់​មួយ​ចំនួន​ បញ្ជី​រាយ​នាម​គណៈ​ប្រ​តិ​ភូ​ សារព័ត៌​មាន ​វិទ្យុ​​ចូល​រួម​និង​ជូនដំណឹង​ពិធី​បុណ្យ​ រៀប​ចំ​យាន​ជំនិះ​ទទួល​បណ្តា​សមមិត្ត​អតីត​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត ​អតីត​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ខេត្ត​ អតីត​ថ្នាក់​ដឹក​នាំ​ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្ត​ ពិនិត្យ​សរុបកម្មវិធី​បើក​វគ្គ​ពិធី​បុណ្យ ​រៀប​ចំ​សុន្ទរ​កថា​បើក​វគ្គ​ពិធី​បុណ្យ​ ​ផ្សព្វ​ផ្សាយ​ពី​បណ្តា​សកម្ម​ភាព​ពិធី​បុណ្យ ​រៀប​ចំ​ផ្លាក​ឈ្មោះ​របស់​ថ្នាក់​ដឹក​នាំ​ដែល​អញ្ជើញ​មក​ចូល​រួម​និង​ទស្សនា​ការ​ប្រ​ណាំង​ទូកង

.ម​ង្វៀង​វ៉ាំង​ខើយ​ បាន​ស្នើ​ឱ្យ​មន្ទីរ​វប្បធម៌ ​កីឡា​និង​ទេស​ចរណ៍​ ទទួល​យក​មតិ​យោបល់​គប់​វាល់​របស់​តំណាង​ទាំង​ឡាយ​ទី​ក្រុង​សុក​ត្រាំង​ បង្កើន​ការ​ងារ​ឃោសនា​ជា​មួយ​ផ្ទាំង​ប៉ា​ណូ​លើដងវិថី ​កែ​លម្អ​ទី​ក្រុង​ ទន្ទឹម​នឹង​នោះ ​ពិនិត្យ​ខ្លឹម​សារ​ភារ​កិច្ច​ជាក់​លាក់​របស់​អនុ​គណៈ​នី​មួយ​ៗ ​បណ្តា​ស្ថាប័ន​អង្គ​ភាព​ទាក់​ទិន​និង​ច្បាម​ផែន​ការ​របស់​គណៈ​ចាត់​តាំង​ពិធី​បុណ្យ ​ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​បម្រើ​ល្អ​ឱ្យ​ពិធី​បុណ្យ​និង​សប្តាហ៍​វប្បធម៌ ​កីឡា​និង​ទេស​ចរណ៍​សុក​ត្រាំង ​លើក​ទី​១ ​ឆ្នាំ​២០២៤៕

ថាច់​ពេជ្រ