ស្នើមតិយោបល់ពាក់ព័ន្ធដល់ច្បាប់ការងារធ្វើ(ផ្លាស់ប្តូរ)

17:00, 15/10/2024

  ↵ ព្រឹក​ថ្ងៃ​ទី​១៥ តុលា ក្រុម​តំ​ណាង​រដ្ឋ​ស​ភា​ខេត្ត​សុក​ត្រាំង​ដោយ​សម​មិត្ត​ទោ​អាយ​វាង-សមា ជិក​បក្ស​ខេត្ត អនុ​ប្រ​ធានទទួលបន្ទុក​ក្រុម​តំ​ណាង​រដ្ឋ​ស​ភា​ខេត្ត​សុក​ត្រាំង​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ បាន​ធ្វើ​ការ ជា​មួយ​មន្ទីរ​ពល​កម្ម-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​សុក​ត្រាំង​ពី​ការ​ងារ​ពិនិត្យ​សកម្ម​ភាព​បង្រៀន​របរ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​លើ​ភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង​។ ទទួល​បដិសណ្ឋារៈ​ មាន​សម​មិត្ត​ដាំង​ថាញ់​ក្វាង-នា​យក​មន្ទីរ​ពល​កម្ម-យុទ្ធ​ជន​ពិការ-សង្គម​និង​ថ្នាក់​ដឹក​នាំ​ការិយា​ល័យ​ចំណុះ​មន្ទីរ។ 

ក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងធ្វើការជាមួយមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គម។
ក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងធ្វើការជាមួយមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គម។

តាម​សេច​ក្តីរាយ​ការណ៍​របស់​មន្ទីរ​ពល​កម្ម-យុទ្ធ​ជន​ពិការ​និង​សង្គម​សុក​ត្រាំង​ រយៈ​ពេល​កន្លង ដោយ​កិច្ច​ចង្អុល​ការ ខិត​ខំ​ប្រឹង​ប្រែង​របស់​គណៈ​ផ្នែក ​ខេត្ត​បាន​ចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​ន​យោ​បាយ​ពីការ​បណ្តុះ​បណ្តាល​ពលករ បើក​កិច្ច​សំ​ណេះ​សំណាល​ការ​ងារ​ធ្វើ ឧបត្ថម្ភ​ ពិគ្រោះ​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ក្នុង​និង​ក្រៅ​ប្រ​ទេស​។ គិត​ពី​ដើម​ឆ្នាំ​២០២៤​មក​ដល់​សព្វ​ថ្ងៃ​ បណ្តា​ភូមិ​ភាគ បាន​បង្ក​ការ​ងារ​ធ្វើ​ឱ្យ​២៨.៧៨៨​នាក់​ (សម្រេច​១០១,០២%នៃ​ផែន​ការ) ក្នុង​នោះ​ ចំនួន​ ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស​តាម​កិច្ច​សន្យា​គឺ​៣៨៦នាក់​(សម្រេច​១១០,២៨%នៃ​ផែន​ការ)។

តាម​ព្យា​ករណ៍​ ដល់​ឆ្នាំ​២០៣០ ខេត្តទាក់​ទាញ​និង​បង្ក​ការ​ងារ​ធ្វើនៅ​តាម​មណ្ឌល​ឧស្សាហកម្ម​លើ​ភូមិ​ដ្ឋាន​ខេត្ត​ប្រ​ហែល​២០០.០០០​នាក់​ ក្នុង​នោះ​ ប្រ​មូល​ផ្តុំ​លើ​វិស័យ​កែច្នៃ​គ្រឿង​ បរិភាគ កាត់​ដេរ ធ្វើ​ស្បែក​ជើង យន្ត​កម្ម អេ​ឡិច​ត្រូលិច ដឹក​ជញ្ជូន​ ជួស​ជុល​ម៉ា​ស៊ី​ន ។ល។​ តាម​នោះ​រាល់​ឆ្នាំ​ព្យា​ករណ៍​ចំនួន​ពល​ករ​លើ​ភូមិ​ដ្ឋាន​ខេត្ត​ដែល​បាន​​ ឧទ្ទេស​នាម​ការ ងារ​ធ្វើ​ជាង​៣៥.០០០នាក់​។

 ទន្ទឹម​នឹង​ភាព​ងាយ​ស្រួល ​មន្ទីរ​ពល​កម្ម-យុទ្ធ​ជន​ពិការ-សង្គម​សុក​ត្រាំង​បាន​រាយ​ការណ៍​ពី​ភាព​លំបាក​ដូច ស្ថាន​ភាព​ពល​ករ​របស់​ខេត្ត​ទៅ​ធ្វើ​ការ​នៅ​តាម​អា​ជីវ​កម្ម​នៃ​ មណ្ឌល​ឧស្សា​ហ​កម្ម​ក្រៅ​ខេត្ត​សុក​ត្រាំង​មាន​ចំនួន​ច្រើន​ ពិសេស​គឺ​គោល​ន​យោ​បាយ​ ពី​ប្រាក់​ខែនិងខ្ទង់​ជំ​នួយ​ដទៃ​ទៀត​របស់​អា​ជីវ​កម្ម​ក្រៅ​ខេត្ត​ខ្ពស់​ជាង​នៅ​ខេត្ត​សុក​ត្រាំង​ ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​របប​បង្រៀន​បន្ថែម​ម៉ោង​ចំ​ពោះ​គ្រូ​បង្រៀន​អប់​រំ​របរ​នៅ​ជួប​ការ​លំបាក​សព្វ​ថ្ងៃ​ការ​អនុវត្ត​គោល​ការណ៍​បណ្តុះ​បណ្តាល​របរ​ផ្សារ​ភ្ជាប់​នឹង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ បណ្តាមូលដ្ឋាន​អប់​រំ​របរ​ជម្រុញ​កិច្ច​ចង​សម្ពន្ធ សហការ​ជា​មួយ​អា​ជីវ​កម្ម​ដើម្បី​បណ្តុះ បណ្តាល ក្នុង​អា​ជីវ​កម្ម រៀន​បណ្តើរ ធ្វើ​ការ​បណ្តើរ។ល។ ដូច្នេះ​ ជួប​ការ​លំ​បាក​ពី​អា​យុ លក្ខណៈ​ របប​គោល​ន​យោ​បាយ​ចំពោះ​សិស្ស​ទើប​បញ្ចប់​ថ្នាក់​ទី៩ ចូល​រួម​រៀន​វិទ្យា​ល័យ​ និង​មធ្យម​សិក្សា​របរ​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​ធ្វើ​ក្នុង​អា​ជីវ​កម្ម។ល។ ពី​ការ​លំ​បាក​នេះ​ ឆ្លង​តាម​ ក្រុម​តំ​ណាង​រដ្ឋ​ស​ភា​ខេត្ត មន្ទីរ​ពល​កម្ម-យុទ្ធ​ជន​ពិការ-សង្គមក៏​បានសំណើយោបល់ដែល ​ពាក់​ពន្ធ​ដល់​ច្បាប់​ការ​ងារ​ធ្វើ​(ផ្លាស់​ប្តូរ)។

 សម​មិត្ត​ទោ​អាយ​ក្វាង​បាន​ឱ្យ​ដឹង​ ឆ្លង​តាម​ការ​ត្រួត​ពិនិត្យក្រុម​តំ​ណាង​រដ្ឋសភាខេត្ត​នឹ​ងក្តាប់​សេច​ក្តីរាយ​ការណ៍​ពី​ភាព​ងាយ​ស្រួល​និង​ការ​លំ​បាក​ក្នុង​ការ​អនុវត្ត​គោល​ ន​យោ​បាយ​ ក្រឹត្យ​ច្បាប់​ពី​សកម្ម​ភាព​បង្រៀន​របរ​និងដោះ​ស្រាយ​ការ​ងារ​ធ្វើលើភូមិដ្ឋានខេត្ត។ក្រុម​ក៏​បាន​កត់​សម្គាល់​បណ្តាយោបល់​សេច​ក្តីស្នើសម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​គប់​វាល់​មាន​ប្រ​សិទ្ធ​ភាព​ចំពោះ​គម្រោង​ច្បាប់​ការ​ងារ​ធ្វើ​(ផ្លាស់​ប្តូរ)​ពេល​ខាង​មុខ៕                                                                                                                  ម៉ាយខូយ-សុផល