ប្រធានគណៈកម្មាធិការប្រជាជនខេត្តលោកត្រឹងវ៉ាំងឡូវទទួលបដិសណ្ឋារៈអគ្គកុងស៊ុលឥណ្ឌានៅទីក្រុងហូជីមិញមកទស្សនកិច្ចនៅសុកត្រាំង

09:47, 04/10/2024

រសៀល​ទី៣​ តុលា នៅ​ទី​ស្នាក់​ការនៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ សម​មិត្ត​ត្រឹង​វ៉ាំង​ឡូ​វ-អនុលេ​ខា​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​ ព្រម​ទាំង​មន្ទីរ​ គណៈ ​ផ្នែក​បានទទួល​បដិ​សណ្ឋារៈ​លោក​មា​ដាន​មហា​សេដ្ឋី-អគ្គ​កុង​ស៊ុល​ឥណ្ឌា​នៅ​ទី​ក្រុង​ហូ​ជី​មិញ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងត្រឹងវ៉ាំងឡូវ (ខាងស្តាំ) ទទួលបដិសណ្ឋារៈអគ្គកុងស៊ុលឥណ្ឌានៅទីក្រុងហូជីមិញពេលមកទស្សនកិច្ចនៅសុកត្រាំង
ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងត្រឹងវ៉ាំងឡូវ (ខាងស្តាំ) ទទួលបដិសណ្ឋារៈអគ្គកុងស៊ុលឥណ្ឌានៅទីក្រុងហូជីមិញពេលមកទស្សនកិច្ចនៅសុកត្រាំង

ក្នុង​ពិធី​ទទួល​បដិ​សណ្ឋារៈ សម​មិត្ត​ត្រឹង​វ៉ាំង​ឡូវ​សម្តែងនូវក្តីសប្បាយ​រីក​រាយយ៉ាងខ្លាំង​ពេល ទទួល​បដិសណ្ឋារៈ​លោក​អគ្គ​កុង​ស៊ុល​ឥណ្ឌា​មក​ទស្សន​កិច្ច​នៅ​ខេត្ត​សុក​ត្រាំង។ សម​មិត្ត​បាន​ឱ្យ​ដឹង ក្នុង​៩ខែ​ដើម​ឆ្នាំ​២០២៤ ទោះ​បី​ជួប​ការ​លំបាក ​ប៉ុន្តែ​សេដ្ឋ​កិច្ច​របស់​ខេត្ត​នៅ​តែ​បន្តអភិវឌ្ឍ កំ​ណើន​សេដ្ឋ​កិច្ច​សម្រេច​៦,៥៥% ឈរ​ចំណាត់​ទី​៤០​នៃ​ទូ​ទាំង​ប្រ​ទេស​និង​ឈរ​ទី​៤​នៅតំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ តាម​នោះ សម​មិត្ត​បាន​រាយ​ការណ៍​បន្ថែម​ពី​សក្តា​នុភាព​របស់​ខេត្ត ក្នុង​នោះ​លេច​ធ្លោ​បំ​ផុត​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ។ សព្វ​ថ្ងៃ​សុក​ត្រាំង​កំ​ពុង​អនុវត្ត​គម្រោង​សម​ភាព​៤ចំ​ណុះ​គម្រោង​វិនិ​យោគ​ក​សាង​ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក-កឹង​ធើ-សុក​ត្រាំង​ដំ​ណាក់កាល​ទី​១ គម្រោងស្ពាន​ដាយ​ង៉ាយ។ល។ ទន្ទឹម​នោះ ខេត្ត​កំ​ពុង​អនុវត្ត​បណ្តា​សំ​ណុំ​បែប​បទ​ចាំ​បាច់​ដើម្បី​អនុវត្តគម្រោង​កំ​ពង់​ផែ​សមុទ្រ​ត្រឹង​ដេ បាន​កំ​ណត់​ទិស​វិនិ​យោគ​ក្លាយ​ជា​កំ​ពង់​ផែ​ទឹក​ជ្រៅ​ដៃ​ទន្លេ​នៃតំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​សង្ឃឹម​បាន​​សហ​ការ​ជា​មួយ​ឥណ្ឌា​លើ​វិស័យ​នេះ ពី​ព្រោះ​ឥណ្ឌា​មាន​សក្តា​នុ​ភាព​ពី​កំពង់​ផែ​សមុទ្រ។ ចំ​ណែកខេត្ត​សុក​ត្រាំង​ក៏​មាន​សក្តានុ​ភាព​ពី​កសិ​កម្ម​ប៉ុន្តែ​ខ្វះ​រោង​ចក្រ​កែ​ច្នៃ​កសិ​ផល​ឱ្យ​ទៅ​ជាផលិត​ផល​សម្រាប់​នី​ហរ័ណ​ទៅ​ទី​ផ្សារ​ឥណ្ឌា​ដូច្នេះ​ខេត្ត​ចង់​ធ្វើ​កិច្ច​សហការ​ជា​មួយ​អាជីវកម្ម​ឥណ្ឌា។

ត្រឹងវ៉ាំងឡូវ-ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង (ខាងស្តាំ) ជូនអំណោយអនុស្សាវរីយ៍ដល់លោកមាដានមហាសេដ្ឋី
ត្រឹងវ៉ាំងឡូវ-ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង (ខាងស្តាំ) ជូនអំណោយអនុស្សាវរីយ៍ដល់លោកមាដានមហាសេដ្ឋី

លោក​មា​ដាន​មហា​សេដ្ឋី​បាន​អំ​ណរ​គុណ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​និងមន្ទីរ​គណៈ ផ្នែក​ដែល​ទទួល​បដិ​សណ្ឋារៈ​ដោយ​ភាព​កក់​ក្តៅ។ លោក​បាន​ឱ្យ​​ដឹង បច្ចុប្បន្ន មាន​អ្នក​វិនិ​យោគ អា​ជីវ​កម្ម​ឥណ្ឌា​ជា​ច្រើន​បាន​យក​ចិត្ត​ទុក​ដាក់ ស្វែង​រក​និង​ចង់​សហ​​ការ​ជា​មួយ​វៀត​ណាម ក្នុង​នោះ​មាន​ខេត្ត​សុក​ត្រាំង។ សព្វ​ថ្ងៃ វៀត​ណាម​និង​ឥណ្ឌាមាន​ច្រើន​លើក​​ហោះ​​ផ្ទាល់ ​​ម៉្លោះ​ហើយ​ការ​ដោះ​ដូរ​រវាង​ប្រ​ជាជន​ទាំង​ពីរ​ប្រ​ទេស​មាន​ភាពងាយ​ស្រួល ដូច្នេះ​បើក​ឱ​កាស​សម្រាប់​ដោះ​ដូរ​រវាង​ឥណ្ឌា​និង​សុក​ត្រាំង។ អគ្គ​កុង​ស៊ុល​ឥណ្ឌានៅ​ទី​ក្រុង​ហូ​ជី​មិញ​នឹង​ធ្វើ​ការ​ជំ​នួយ ទាក់​ទង​អា​ជីវ​កម្ម​ឥណ្ឌា​ដើម្បី​ស្វែង​យល់​ការ​វិនិយោគ​នៅសុក​ត្រាំង។ ទន្ទឹម​នោះ ជម្រុញ​កិច្ចសហ​​​ការ​រវាង​ឥណ្ឌា​និង​ខេត្ត​សុក​ត្រាំង​លើវិ​ស័យ​សុខាភិបាល អប់រំ ទេស​ចរណ៍ កំពង់ផែ​សមុទ្រ​។ល។ រួម​ចំណែក​រឹត​បន្តឹង​មិត្ត​ភាព​រវាង​វៀត​ណាម​និង​ឥណ្ឌា ដោះ​ដូរ​សេដ្ឋ​កិច្ច​រវាង​អា​ជីវ​កម្ម​ឥណ្ឌា​ជា​មួយ​ខេត្ត​សុក​ត្រាំង​ក្នុង​ពេល​ខាង​មុខ៕

                                                                                               ហ្វាង​ឡាង-សុផល