ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សុកត្រាំងនិងបណ្តាអ្នកស្ម័គ្រចិត្តបានចូលរួមការចេញដំណើររថយន្តដឹកទំនិញឧបត្ថម្ភជនរួមជាតិភាគខាងជើង |
ក្នុងការចេញដំណើរបីលើកមុន បណ្តារថយន្តរបស់ខេត្តសុកត្រាំង បានដឹកស្បៀងអាហារនិងរបស់របរប្រើប្រាស់ដើម្បីឧបត្ថម្ភជនរួមជាតិនៅបណ្តាខេត្តៈ បាក់កាង កាវបាំង ទៀងក្វាង ឡាវកាយ បាក់យ៉ាងនិងអៀងបាយ។ បន្តសកម្មភាពជួយឧបត្ថម្ភជនរួមជាតិភាគខាងជើង រថយន្តដឹកទំនិញរបស់ខេត្តចំនួន២ លើកនេះ នឹងដឹកជញ្ជូនទំនិញប្រមាណ៧តោន រួមមានអង្ករនិងរបស់របរប្រើប្រាស់ទៅកាន់ស្ថានីយ៍សុងថឹងនៅខេត្តប៊ិញយឿង ដើម្បីទាន់ពេលផ្ញើដល់ប្រជាជនខេត្តហាណាម។
រាល់លើកឧបត្ថម្ភបាននាំតាមមនោសញ្ចេតនារបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនខេត្តសុកត្រាំងជូនចំពោះជនរួមជាតិភាគខាងជើង។ ពេលដឹងព័ត៌មានពីរថយន្តជួយឧបត្ថម្ភជាមួយស្មារតី“ជួយគ្នាទៅវិញទៅមក” អង្គការ បុគ្គលជាច្រើនក្នុងខេត្តបានគប់វាល់ឧបត្ថម្ភថវិកានិងរបស់របរប្រើប្រាស់នានា។ ក្រៅពីទំនិញឧបត្ថម្ភជនរួមជាតិភាគខាងជើង មកដល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានទទួលថវិកាជាង១២ពាន់លានដុង សម្រាប់ឧបត្ថម្ភជនរួមជាតិនៃខេត្តភាគខាងជើង ដើម្បីជម្នះការបង់ខាតដោយសារព្យុះលេខ៣បង្កឡើង៕
ហាយហា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin