នៅសម័យប្រជុំតំណាងបានពិភាក្សាសម្រេចលើខ្លឹមសារចំនួន១០ ដោយគណៈកម្មាធិការប្រជាជនខេត្តដាក់ជូន ស្តីពីការកំណត់នូវលក្ខឋានសម្រេចលើការធ្វើលទ្ធកម្មជ្រើសអ្នកវិនិយោគ ដើម្បីអនុវត្តគម្រោងវិនិយោគនៅតំបន់ទីក្រុងផ្សា តំបន់អាសយជនជនបទលើភូមិដ្ឋានខេត្ត គោលនយោបាយដីធ្លីចំពោះជនជាតិភាគតិចរស់លើភូមិដ្ឋានខេត្ត។ ពិគ្រោះលើសំណើកែសម្រួលផែនការវិនិយោគរដ្ឋឆ្នាំ២០២៤ ជាមួយប្រភពទុនថវិកាភូមិភាគនិងកែសម្រួលផែនការវិនិយោគរដ្ឋរយៈពេលមធ្យម ដំណាក់កាល២០២១-២០២៥ បណ្តាប្រភពទុនចំណុះថវិកាភូមិភាគកែសម្រួលគោលនយោបាយវិនិយោគ គម្រោងកសាង បើកទូលាយផ្លូវខេត្តលេខ៩៤០ កំណត់ថ្លៃសិក្សាចំពោះមូលដ្ឋានអប់រំមត្តេយ្យ អប់រំសកលនៅលើភូមិដ្ឋានខេត្តឆ្នាំសិក្សា២០២៤-២០២៥។ ទន្ទឹមនឹងនោះ ពិនិត្យ បំពេញបន្ថែមសេចក្តីសម្រេចមួយចំនួនរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ដើម្បីឱ្យសមស្របជាមួយនឹងស្ថានភាពជាក់ស្តែង។
តំណាងចូលរួមអង្គប្រជុំ។ |
បណ្តាសេចក្តីកំណត់គឺជាមូលដ្ឋានច្បាប់ដ៏សំខាន់ បង្កបរិស្ថានការស្មើភាព បើកចំហ តម្លាភាពក្នុងការទាក់ទាញប្រភពឯកជន ដើម្បីគម្រោងវិនិយោគនៅតំបន់ទីក្រុងផ្សារ តំបន់អាសយជននៅជនបទ។ ឆ្លងតាមនោះ ដោះស្រាយទាន់ពេលនូវសំណូមពររបស់ប្រជាជន អាជីវកម្មក្នុងការជិតដិតបានដីធ្លីនិងការពង្រីកប្រភពកម្លាំងដីធ្លីនៅលើភូមិដ្ឋានខេត្តមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ជាមូលដ្ឋានសម្រាប់បែងចែកទុនសម្រេចលើការប្រើប្រាស់ថវិកានិងអនុវត្តបណ្តាសំណង់ គម្រោងសំខាន់ៗជាបន្ទាន់នៅលើភូមិដ្ឋានខេត្ត។
ស.មឡឹមហ្វាងម៉ូវ-ប្រធានគណៈជនជាតិខេត្តសុកត្រាំង បានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង អាណត្តិកាល២០២១-២០២៦។ |
នៅសម័យប្រជុំ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បានបោះឆ្នោតមុខតំណែងសមាជិកគណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល២០២១-២០២៦ ចំពោះស.មឡឹមហ្វាងម៉ូវ-ប្រធានគណៈជនជាតិខេត្ត ដោយអត្រាសម្រេច១០០%។ បន្ទាប់ពីពិភាក្សារួច សម័យប្រជុំបានអនុម័តសេចក្តីសម្រេចចំនួន១០។
ថ្លែងប្រសាសន៍បិទសម័យប្រជុំ ស.មហូធីកឹមដាវ បានស្នើឱ្យគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការផ្សព្វផ្សាយអនុវត្តបណ្តាសេចក្តីសម្រេចដែលបានអនុម័ត ធានាត្រូវតាមការកំណត់នៃច្បាប់។ ទន្ទឹមនឹងនោះ ពិនិត្យចេញផ្សាយតាមសិទ្ធសម្រេច រួមចំណែកបង្កការឯកភាពក្នុងការផ្សព្វផ្សាយអនុវត្តលើកកម្ពស់ប្រសិទ្ធភាព ការកំណត់ច្បាប់ថ្មីដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមខេត្ត ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈក្រុមប្រឹក្សាប្រជាជន ក្រុមតំណាងនិងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បង្កើនការងារត្រួតពិនិត្យការផ្សព្វផ្សាយអនុវត្តបណ្តាសេចក្តីសម្រេច៕
សុងឡេ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin