បង្កើនបណ្តាដំណោះស្រាយដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងបណ្តាខែចុងឆ្នាំ ២០២៤

16:38, 24/10/2024

ថ្ងៃ​ទី២៣ តុលា នគរ​បាល​ខេត្ត​សុក​ត្រាំង​បាន​ចាត់​តាំង​សន្និ​បាត​វាយ​តម្លៃ​ស្ថាន​ភាព​និង​ធ្វើ​ឱ្យ​ច្បាស់​ពី​មូល​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុង​៩​ខែ​ឆ្នាំ​២០២៤ ដំ​ណោះ​ស្រាយ​បន្ថយ ផ្សព្វ​ផ្សាយជាកំពូល​ត្រួត​ពិនិត្យ ស្ថិតិ​អ្នក​បើក​បរ​មធ្យោ​បាយ​ប៉ុន្តែ​ក្នុង​ខ្លួន​មាន​ជាតិ​គ្រឿង​ញៀន​ ចំ​ណុច​ដែល​មាន​ភាព​ស្មុគ​ស្មាញ​ពី​គ្រឿង​ញៀន​និង​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​ពី​គ្រឿង​ញៀន​តាម​ដង​ផ្លូវ​គម​នា​គមន៍​។ ចូល​រួម​សន្និ​បាត មាន​វរសេនីយ៍​ឯក ប៊ូយ​ក្វុក​ខាញ់​-សមា​ជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត នា​យក​ន​គរបាល​ខេត្ត​និង​វរសេនីយ៍​ឯក​ត្រឹង​វ៉ាំង​ហ្វា-នា​យក​រង​នគរ​បាល​ខេត្ត​ធ្វើ​ជា​អធិ​បតី​សន្និ​បាត។

ទិដ្ឋភាពក្នុងសន្និបាត។
ទិដ្ឋភាពក្នុងអង្គសន្និបាត។

ក្នុង​៩​ខែ​ឆ្នាំ​២០២៤ កង​កម្លាំង​នគរ​បាល​ចរាចរណ៍​ទូ​ទាំង​ខេត្ត​បាន​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ អនុវត្ត​បណ្តា​ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗ​ធានា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរា​ចរណ៍​ដើម្បី​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​។ កៀរ​គរ​កង​កម្លាំង​ មធ្យោ​បាយ​ ឧបករណ៍​បច្ចេក​ទេស​ វិជ្ជា​ជីវៈ​ពង្រឹង​ការ​ងារ​ត្រួត​ពិនិត្យ ដើម្បី​ពិន័យ​យ៉ាង​ម៉ឹង​ម៉ាត់​បណ្តា​បទ​ល្មើស​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ប្រ​មូល​ផ្តុំ​ពិន័យ​បណ្តា​បទ​ល្មើស​ជា​មូល​ហេតុ​បង្ក​ឱ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​ តាម​នោះ​បង្ក​ស្មារតី​ភ្ញាក់​រលឹក​របស់​ប្រ​ជាជន​ដែល​បាន​ចូល​រួម​ចរា​ចរណ៍​ ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរា​ចរណ៍​លើ​ភូមិ​ដ្ឋាន​ខេត្តបាន​លំនឹង​ដើម្បី​មិន​កើត​ឡើង​គ្រោះ​ថ្នាក់​ចរាចរណ៍​យ៉ាង​ធ្ងន់​ធ្ងរ។ ក្នុង​៩ខែ​ដើម​ឆ្នាំ ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​កន្លែង​មួយ​ចំនួន​លើ​ភូមិ​ដ្ឋាន​ខេត្ត​នៅ​មាន​ភាព​ស្មុគ​ស្មាញ គ្រោះ​ថ្នាក់​ចរា​ចរណ៍​មាន​ចំនួន​២១៥​ករណី បណ្តាល​ឱ្យ​ស្លាប់​៨៨នាក់​ រង​របួស​១៧៨​នាក់​ បង់​ខាត​ទ្រព្យ​សម្បត្តិ​ប្រ​ហែល​៩៧៣,៦លាន​ដុង។ 

ថ្លែង​ការណ៍​ក្នុង​សន្និបាត​ នាយ​ករង​នគរ​បាល​ខេត្ត​ត្រឹង​វ៉ាំង​ហ្វា​បាន​បង្ហាញ​ពី​ការ​អូស​ បន្លាយ​ អន់​ថយ​គប្បី​កែ​តម្រូវ​ ដក​ពិ​សោធន៍​ក្នុង​ការ​ងារ​ធានា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​។ ពេល​មាន​សភាព​ការណ៍​កើត​ឡើង​គប្បី​ពង្រឹង​ការ​ងារ​វាយ​តម្លៃ​ ពិគ្រោះ​ ពិនិត្យ​ច្បាស់​លាស់​មូល​ហេតុ​ មុខ​សញ្ញា​ដើម្បី​មាន​ដំ​ណោះ​ស្រាយ​សម​ស្រប។ សហ​ការ​ជា​មួយ​មន្ទីរ គណៈ​ផ្នែក​ អង្គ​ការ​មហា​ជន​គ្រប់​ថ្នាក់​ដើម្បី​ពង្រឹង​ជាង​ទៀត​ការ​ងារ​ផ្សព្វ​ផ្សាយ​ អប់​រំច្បាប់​ លើក​កម្ពស់​ស្មារតី​ក្នុង​ការ​អនុវត្ត​បណ្តា​សេច​ក្តី​កំ​ណត់​ពេល​ចូល​រួម​ចរា​ចរណ៍​។ លើក​កម្ពស់​ភារៈ​ ធ្វើ​ជា​គំរូ​របស់​ថ្នាក់​ដឹ​កនាំ​ក្នុង​ការ​អនុវត្ត​ការ​ងារ​ធា​នា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​។ ពិនិត្យ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍​ ចំណុច​គ្រោះ​ថ្នាក់​មក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ ពិ​និត្យ​ប្រ​ព័ន្ធ​ផ្លាក​សញ្ញា គូស​សញ្ញា​លើ​ផ្លូវ​ កំណាត់ផ្លូវ​បន្ថយ​ល្បឿន​ ដាក់​ភ្លើង​សញ្ញា​ធានា​គ្រោះ​ថ្នាក់​ចរាចរណ៍​។ អនុវត្ត​ការ​ងារ​ធានា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​យុវជន សិស្សា​នុសិស្ស។ល។ កង​កម្លាំង​នគរ​បាល​ចរា​ចរណ៍​ទូ​ទាំង​ខេត្ត​ពង្រឹង​ការ​ងារ​ត្រួត​ពិ​និត្យ វិនិច្ឆ័យ​បណ្ត​បទ​ល្មើស​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជា​មួយ​ស្មារតី​គ្មាន​ទី​ហាម​ឃាត់​ ប្រមូល​ផ្តុំ​វិនិច្ឆ័យ​បណ្តា​បទ​ល្មើស​ជា​មូល​ហេតុប​ណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​៕

                                                                                   អិន​ទ្វង-សុផល