ប្រកាសសេចក្តីសម្រេចតែងតាំងប្រធានគណៈជនជាតិខេត្តសុកត្រាំង

14:09, 30/10/2024

ព្រឹក​ថ្ងៃ​ទី៣០ ​ខែ​តុលា​ នៅ​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង ​បាន​ចាត់​តាំង​ពិធី​ប្រកាស​សេច​ក្តី​សម្រេច​តែង​តាំង​ប្រធាន​គណៈ​ជនជាតិ​ខេត្ត។ អញ្ជើញចូល​រួម​មានបណ្តាស.មង្វៀង​វ៉ាំងខើយ-សមាជិកបក្ស​ខេត្ត ​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ​ត្រឹង​ភឿក​វិញ​-​សមាជិក​បក្ស​ខេត្ត​-​នាយក​មន្ទីរ​មហា​ផ្ទៃ​ វ៉ហ្វាង​ធើ​-​អនុ​ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត។

 
ស.មង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង(ទី៣ខាងស្តាំ) ជូនសេចក្តីសម្រេចតែងតាំងស.មឡឹមហ្វាងម៉ូវ (ទី២ខាងស្តាំ)។
ស.មង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង (ទី៣ខាងស្តាំ) ជូនសេចក្តីសម្រេចតែងតាំងស.មឡឹមហ្វាងម៉ូវ (ទី២ខាងស្តាំ)។

ក្នុង​ពិធី​នេះ​ បាន​ប្រ​កាស​សេច​ក្តី​សម្រេច​លេខ​២៥៩៣/QĐ-UBND ​របស់​ប្រធានគណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ​ពី​ការ​តែង​តាំង​ស.ម​ឡឹម​ហ្វាង​ម៉ូវ​កាន់មុខ​តំណែង​ជា​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ។

ថ្លែង​ប្រ​សាសន៍​ក្នុង​ពិធី​ប្រ​កាសសេចក្តីសម្រេច​ ស.ម​ង្វៀង​វ៉ាំង​ខើយ​ បានជូនពរចំពោះ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ថ្មី ​ហើយ​សង្ឃឹម​ថា ​នា​ពេល​ខាង​មុខ​ ស.ម​ឡឹម​ហ្វាង​ម៉ូវ​នឹង​រៀន​សូត្រ​ជានិច្ច​ សាមគ្គី​ផ្ទៃ​ក្នុង​និង​សម្រេច​ឆ្នើម​នូវ​ភារ​កិច្ច​ដែល​បាន​ប្រគល់។ ​ស.ម​ង្វៀង​វ៉ាំង​ខើយ​ ក៏​សង្ឃឹម​ថា ​សមូហ​ភាព​គណៈ​ជន​ជាតិ​ខេត្ត​នឹង​ពង្រីក​ស្មារតី​សាមគ្គី​និង​ការ​ប្តេជ្ញា ​ដើម្បី​សម្រេច​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​។

.ម​ឡឹម​ហ្វាង​ម៉ូវ​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នាក់​ដឹក​នាំ​ខេត្ត ​ដែល​បាន​ជឿជាក់​ប្រ​គល់​ភារកិច្ច។​ ស.ម​បាន​សន្យា ​នឹង​រួម​ដំណើរ​ជាមួយ​សមូហ​ភាព​គណៈ​ជន​ជាតិ​ខេត្ត ​ដើម្បី​សាមគ្គី ​ខិត​ខំប្រឹងប្រែង​សម្រេច​ឆ្នើម​រាល់​ភារកិច្ច​ដែល​បាន​ប្រ​គល់៕

វឌ្ឍា