ទិដ្ឋភាពក្នុងពិធីធ្វើការ។ តាមអ្នកវិនិយោគ ខេត្តសុកត្រាំងមានសក្តានុភាពយ៉ាងធំពីថាមពលកកើតឡើងវិញ។ តាមនោះ អ្នកវិនិយោគបានស្នើគម្រោងវិនិយោគនិងមានបំណងចង់សហការជាមួយខេត្តសុកត្រាំងលើវិស័យនេះ។ ទន្ទឹមនោះ សូមខេត្តសុកត្រាំងជំនួយបណ្តាសំណុំបែបបទ លិខិតច្បាប់ បង្កលក្ខណៈសម្រាប់អ្នកវិនិយោគស្រាវជ្រាវ ពិនិត្យកន្លែងដែលមានសក្តានុភាពដើម្បីអភិវឌ្ឍគម្រោង ក្នុងនោះមានវាយោអគ្គិសនី អគ្គិសនីព្រះអាទិត្យ។ល។លើភូមិដ្ឋានខេត្ត។ នៅពិធីធ្វើការ ថ្នាក់ដឹកនាំមន្ទីរឧស្សាហ-ពាណិជ្ជកម្ម គណៈគ្រប់គ្រងបណ្តាមណ្ឌលឧស្សាហកម្មដែលខេត្តសុកត្រាំងកំពុងអំពាវនាវវិនិយោគ រៀបចំគម្រោងប្លង់ សម្រាប់អភិវឌ្ឍរបស់ខេត្តលើបណ្តាវិស័យនេះក្នុងពេលខាងមុខ។ ថ្លែងប្រសាសន៍ក្នុងពិធីធ្វើការ សមមិត្តឡឹមហ្វាងង៉ីបបានសង្កត់ធ្ងន់ គម្រោងស្នើអភិវឌ្ឍថាមពលកកើតឡើងវិញរបស់អ្នកវិនិយោគជាគម្រោងយ៉ាងធំ ស្របជាមួយគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋវៀតណាម សមស្របជាមួយការរៀបចំគម្រោង សម្រាប់ការអភិវឌ្ឍ ទិសដៅ លក្ខណៈមានស្រាប់របស់ខេត្តសុកត្រាំងម្ល៉ោះហើយគណៈកម្មាធិការប្រជាជនខេត្តគាំទ្រការសំណើគម្រោងរបស់អ្នកវិនិយោគ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអះអាង នឹងបង្កលក្ខណៈ កិច្ចសហការជាមួយអ្នកវិនិយោគដើម្បីផ្សព្វផ្សាយគម្រោងក្នុងពេលខាងមុខ៕ ហ្វាងឡាង-សុផល
|
Thông tin bạn đọc
Đóng Lưu thông tin