ព្រឹកថ្ងៃទី១០ ខែតុលា នៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿង(ទីក្រុងសុកត្រាំង) គណៈចង្អុលការគម្រោងបណ្តុះបណ្តាលភាសាខ្មែរឱ្យកម្មាភិបាល និយោជិត បុគ្គលិកខេត្តសុកត្រាំង បានចាត់តាំងបើកវគ្គបណ្តាថ្នាក់បណ្តុះបណ្តាលភាសាខ្មែរឆ្នាំ២០២៤។ អញ្ជើញចូលរួមមានបណ្តាស.ម: ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត វ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត ព្រះឧបជ្ឈាយ៍តាំងណោ-សុធម្មាធិបតីរង ក្រុមប្រឹក្សាអភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ចាងហ្វាងរងសាលាមធ្យមសិក្សាបាលីណាមបូនិងតំណាងថ្នាក់ដឹកនាំនៃមន្ទីរ គណៈផ្នែកខេត្ត ព្រមទាំងសិក្ខាកាមចូលរួមពិធីបើកវគ្គ។
តំណាងទាំងឡាយចូលរួមពិធីបើកវគ្គសិក្សា។ |
ថ្លែងប្រសាសន៍ក្នុងពិធីបើកវគ្គ អនុលេខាប្រចាំការបក្សខេត្តហូធីកឹមដាវ បានស្នើឱ្យសិក្ខាកាមយកចិត្តទុកដាក់ក្នុងការងាររៀនសូត្រ ខិតខំសិក្សាដោយខ្លួនឯងក្នុងទម្រង់ជាច្រើនដើម្បីអនុវត្តជំនាញស្តាប់-និយាយ គួបផ្សំម៉ត់ចត់រវាងការរៀនអំពីទ្រឹស្តីជាមួយលទ្ធភាពអនុវត្តប្រើភាសាខ្មែរ។ ទន្ទឹមនឹងនោះ បណ្តាសមាជិកនៃគណៈចង្អុលការគម្រោងបន្តបង្កើនសហការ ផ្លាស់ថ្មីវិធីសាស្ត្រ លើកកម្ពស់គុណភាពនៃការបង្រៀននិងរៀន តាំងពីនោះ អនុវត្តមានប្រសិទ្ធភាពក្នុងការងារគ្រប់គ្រង អនុវត្តភារកិច្ចនយោបាយនៅភូមិភាគ។
វគ្គបណ្តុះបណ្តាលភាសាខ្មែរនេះ រួមមាន៦ថ្នាក់(ថ្នាក់មូលដ្ឋាន៤ថ្នាក់ កម្រិតខ្ពស់១ថ្នាក់និងថ្នាក់បកប្រែ១ថ្នាក់) មានសិក្ខាកាម២៤៩រូប។ ចំពោះថ្នាក់មូលដ្ឋាននិងថ្នាក់បកប្រែបណ្តាសិក្ខាកាមនឹងសិក្សារយៈពេល៤,៥ខែ ស្មើនឹង៣០០ម៉ោង ថ្នាក់កម្រិតខ្ពស់មានរយៈពេល៥,៦ខែ ស្មើនឹង៤៥០ម៉ោង។ បន្ទាប់ពីបញ្ចប់វគ្គសិក្សា គណៈចាត់តាំងគម្រោងនឹងរៀបចំការប្រឡងនិងជូនលិខិតបញ្ជាក់ វិញ្ញាបនបត្រថ្នាក់ជាតិដល់សិក្ខាកាមទាំងឡាយ។
ថ្នាក់បណ្តុះបណ្តាលនេះ ជួយកម្មាភិបាល និយោជិត បុគ្គលិកកំពុងបំពេញការងារនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើន ទទួលបានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាភាសាខ្មែរ ស្វែងយល់ពីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ បម្រើតម្រូវការនៃការងារនិងលើកកម្ពស់សមត្ថភាពឃោសនា ចលនាជនរួមជាតិខ្មែរឱ្យអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ រួមចំណែករក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin