បង្កើនលទ្ធភាពទំនាក់ទំនងឆ្លងតាមបណ្តាញសង្គមឱ្យកម្មាភិបាលសមាគមនារីមូលដ្ឋាន

16:34, 23/10/2024

ថ្ងៃ​ទី​២៣​ ​ខែ​តុលា ​នៅ​សមាគម​នារី​ខេត្ត​សុក​ត្រាំង ​បាន​ចាត់​តាំង​សន្និ​បាត​ហ្វឹក​ហាត់​​ពីលទ្ធភាព ​ដើម្បី​បង្កើន​សមត្ថ​ភាព​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​បម្រើ​ការ​ងារ​ទំនាក់​ទំនង​ឱ្យ​កម្មា​ភិ​បាល​សមាគម​នារី​មូលដ្ឋាន។ ​អញ្ជើញ​ចូល​រួម​មាន​ស.ម​ផាង​ធី​សិន​ហឿង​-​ប្រ​ធាន​សមាគម​នារី​ខេត្ត​ បណ្ឌិត​ង្វៀង​ឌឹក​ត្វង​-​អនុ​ប្រ​ធាន​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​ព័ត៌មាន​ចំណុះ​វិទ្យាស្ថាននារី​វៀត​ណាម​និង​តំណាង​ចំនួន​៥០រូប ​ជា​កម្មា​ភិ​បាល​នារី​មូលដ្ឋាន​នៅ​លើ​ភូមិដ្ឋាន​ទីរួម​ខេត្ត​វិញ​ចូវ ​ទី​រួម​ខេត្ត​ង៉ា​ណាំ។

ថ្លែង​ប្រ​សាសន៍​ក្នុង​ពិធី​បើក​វគ្គ​ ស.ម​ផាង​ធី​សិន​ហឿង​ឱ្យ​ដឹង​ គម្រោង​៨ ​“អនុវត្ត​សម​ភាព​ភេទ​និង​ការ​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​ ចាំ​បាច់​ចំពោះ​នារី​កុមារ”​ បាន​សមាគម​ខេត្ត​អនុវត្ត​ដោយ​មាន​សកម្មភាព​ជា​ច្រើន​និង​ខ្លឹម​សារ​ហ្វឹក​ហាត់​ខាង​លើស្ថិតក្នុងសកម្មភាព​ នា​ពេល​កន្លង សមាគមនារី​ខេត្ត​បាន​ផ្សព្វ​ផ្សាយ ​ជំរុញ​សកម្ម​ភាព​ទំនាក់​ទំនង​តាម​បណ្តាញ​សង្គម។ ​សកម្ម​ភាព​នេះ ​គឺ​ចាំ​បាច់​ណាស់​បំពេញ​តាម​និន្នា​ការ​នៃ​សម័យ​កាល។​ ប្រ​ការ​នេះ​ទាម​ទារ​កម្មា​ភិ​បាល​នារី​មូលដ្ឋាន ​ត្រូវ​បង្កើន​សមត្ថ​ភាព​ក្នុង​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​បម្រើ​ការ​ងារ​ទំនាក់​ទំនង។ ​ឆ្លង​តាម​នេះ​ បាន​បញ្ជាក់​ពី​តួ​នា​ទី​សារៈ​សំខាន់​របស់​នារី​ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល ​រួម​ចំណែក​លើក​កម្ពស់​គុណ​ភាព​នៃ​សកម្ម​ភាព​និង​ចលនា​របស់​សមាគម​នារីនៅ​លើ​ភូមិដ្ឋាន​ខេត្ត។

ទិដ្ឋភាពនៃសន្និបាតហ្វឹកហាត់។
ទិដ្ឋភាពនៃសន្និបាតហ្វឹកហាត់។

ថ្នាក់​ហ្វឹក​ហាត់​បាន​ចាត់​តាំង​ឡើង​២​ថ្ងៃ ​តំណាង​ទាំង​ឡាយ​នឹង​បាន​បណ្ឌិត​ង្វៀង​ឌឹក​ត្វង​ជ្រួត​ជ្រាប​ ផ្សព្វ​ផ្សាយ​ផ្តោត​សំ​ខាន់​លើ​ប្រ​ធាន​បទ​ចំនួន​៦​ការ​យល់​ដឹង​ទូ​ទៅ​អំ​ពី​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល លទ្ធភាព​ប្រើ​ប្រាស់​បណ្តាញ​សង្គម ​កម្មវិធី​ទូរ​ស័ព្ទ​ឧបត្ថម្ភ​ការ​ទំនាក់​ទំនង​តាម​អ៊ីន​ធឺ​ណែត ​ធា​នា​សុវត្ថិ​ភាព​ព័ត៌មាន​ក្នុង​ការ​ផ្លាស់​ប្តូ​រឌី​ជី​ថល​ ស្ថាន​ភាព​នៃ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ក្នុង​ខេត្ត ​ក្រៅ​ពី​នេះ ​កម្មា​ភិ​បាល​សមាគម​នារី​មូលដ្ឋាន ​បាន​ចែក​រំលែក ​ដោះ​ដូរ​ ពិភាក្សា ​ឆ្លើយ​តប​បណ្តា​បញ្ហា​លំ​បាក​ក្នុង​ការ​អនុវត្ត​ការ​ងារ​ទាក់​ទង​នឹង​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន ​ដើម្បី​បម្រើ​ការ​ងារ​ទំ​នាក់​ទំ​នង​។

តាម​ផែន​ការ​ ចាប់​ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៦ ​ខែ​តុលា​ ឆ្នាំ​២០២៤​ សមាគម​នារី​ខេត្ត​សុក​ត្រាំង​នឹង​ចាត់​តាំង​ហ្វឹក​ហាត់​​​ចំនួន​៥ថ្នាក់​ ដើម្បី​បង្កើន​សមត្ថ​ភាព​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​បម្រើ​ការ​ងារ​  ទំ​នាក់​ទំ​នង​ឱ្យ​កម្មា​ភិ​បាល​សមាគមនារីមូលដ្ឋាន៕

ស៊ើម​ម៉ាយ​-​លី​ហាន់