នាឱកាសអនុស្សាវរីយ៍៩៤ឆ្នាំទិវាបង្កើតសមាគមនារីវៀតណាម(២០/១០/១៩៣០-២០/១០/២០២៤) និង១៤ឆ្នាំទិវានារីវៀតណាម(២០/១០/២០១០-២០/១០/២០២៤) រសៀលថ្ងៃទី១៨ តុលា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង គណៈអចិន្ត្រៃយ៍នៃសមាគមនារីខេត្តបានចាត់តាំងពិធីជំនួបមុខកម្មាភិបាលសមាគមនារីបណ្តាជំនាន់និងកម្មាភិបាលនារីស្នូលរបស់ខេត្ត។ ចូលរួមមានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាសមមិត្តជាសមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកព្រមទាំងកម្មាភិបាលនារីចំណុះគណៈអចិន្រ្តៃយ៍បក្សខេត្តគ្រប់គ្រង កម្មាភិបាលសមាគមនារីបណ្តាជំនាន់។
តំណាងទាំងឡាយចូលរួមជំនួបមុខ។ |
ក្នុងបរិយាកាសប្រកបដោយភាពសប្បាយរីករាយ ជំនួសមុខឱ្យកម្មាភិបាលនារី សមមិត្តត្រឹងធីធូហាំង-អនុប្រធានប្រចាំការសមាគមនារីខេត្តសុកត្រាំងរំលឹកឡើងនូវប្រវត្តិសាស្រ្ត ប្រពៃណីល្អត្រចះត្រចង់របស់នារីវៀតណាម។ តាមនោះសង្កត់ធ្ងន់ ការគប់វាល់របស់នារីក្នុងរាល់សម័យបដិវត្តន៍ នោះគឺបណ្តានារីវីរភាពដែលក្លាហានប្រឈមមុខចំពោះសត្រូវ រួមចំណែកសម្រេចជោគជ័យនៃបុព្វហេតុរំដោះជនជាតិឯកភាពប្រទេសជាតិ។ ព្រមជាមួយនោះ បណ្តាអង្គការសមាគមនារីវៀតណាមពីមួយថ្ងៃកាន់តែអភិវឌ្ឍរឹងមាំ។ សមាគមនារីបានប្តូរថ្មីគ្រប់វិស័យ សុក្រិតព្រមៗគ្នាអំពីខ្លឹមសារ វិធីសាស្រ្តសកម្មភាព តាមទិសជាក់ស្តែង ជំនាញ។
ក្នុងពិធីជំនួបមុខ តំណាងទាំងឡាយសម្តែងក្តីរំភើបរីករាយដោយបានការយកចិត្តទុកដាក់របស់គណៈអចិន្ត្រៃយ៍បក្សខេត្តចំពោះកម្មាភិបាលនារី ចែករំលែកក្តីមោទនៈ បទពិសោធន៍ ចំពោះភាពងាយស្រួល ការលំបាកក្នុងការងារអនុវត្តភារកិច្ច។ល។
គណៈអចិន្រ្តៃយ៍បក្សខេត្តសុកត្រាំងជូនពរសមាគមនារីខេត្តនាឱកាសទិវានារីវៀតណាម២០/១០។ |
ថ្លែងការណ៍ក្នុងពិធីជំនួបមុខ សមមិត្តឡឹមវ៉ាំងម៉ឹងបានកត់សម្គាល់និងស្ងើចសរសើរតួនាទីរបស់នារីសុកត្រាំង ដែលបានពលី គប់វាល់យ៉ាងធំធេងពីក្នុងគ្រួសារដល់សង្គម។ បណ្តាបងប្អូននារីតែងបានពង្រីកប្រពៃណី ចរិយាសម្បត្តិល្អប្រសើររបស់នារីវៀតណាមនិងតែងសាមគ្គី ច្នៃប្រឌិត និងមានចិត្តមនុស្សធម៌ ដោយឡែកចំពោះបងប្អូននារីថ្នាក់ដឹកនាំ គ្រប់គ្រងដែលបានឆ្លងផុតការលំបាកនិងសម្រេចភារកិច្ចល្អដែលបានប្រគល់។ អាចអះអាងថា ជាមួយសកម្មភាពមានប្រសិទ្ធភាពរបស់នារីគ្រប់ថ្នាក់ក្នុងខេត្តពេលកន្លង បាននាំយកតួនាទីរបស់នារីពីមួយថ្ងៃកាន់តែរីកចម្រើន។
សមមិត្ត ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងជូនអំណោយកម្មាភិបាលនារីស្នូលរបស់ខេត្ត។ |
សង្ឃឹមថា នារីសុកត្រាំងមិនបង្អង់អភិវឌ្ឍ គប់វាល់យ៉ាងធំធេងជាងទៀតក្នុងការកសាង អភិវឌ្ឍភូមិស្រុកសុកត្រាំង សមមិត្តបានស្នើគណៈកម្មាធិការបក្ស រដ្ឋអំណាច បងប្អូននារីកម្មាភិបាលថ្នាក់ដឹកនាំ គ្រប់គ្រងនិងបណ្តាអង្គការនយោបាយ-សង្គមគប្បីយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលក្នុងការងារបណ្តុះបណ្តាល បំប៉ន លើកកម្ពស់ចំណេះដឹង ទេពកោសល្យមុខជំនាញ វិជ្ជាជីវៈដល់បងប្អូននារី។ ប្រមូលផ្តុំដឹកនាំចង្អុលការ ចាត់តាំងអនុវត្តសម្រេចជោគជ័យបណ្តាទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការពារសន្តិសុខជាតិលើភូមិដ្ឋាន អនុវត្តមានប្រសិទ្ធភាព៣កម្មវិធីទិសដៅជាតិនិងកម្មវិធីសកម្មភាពជាតិពីសមភាពភេទ។ សំខាន់ បន្តការយកចិត្តទុកដាក់អនុវត្តមានប្រសិទ្ធភាព ទិសដៅ ភារកិច្ចនៃសេចក្តីសម្រេចមហាសន្និបាតនារីខេត្តលើកទី១៤ យកចិត្តទុកដាក់លើកកម្ពស់គុណភាពប្រភពនារី ពង្រឹងបណ្តាសកម្មភាពជំនួយនារីផលិត ធ្វើអាជីវកម្ម បង្កើតអាជីព យកចិត្តទុកដាក់គិតអានជាងទៀតដល់នារីជាជនជាតិភាគតិច។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងជូនអំណោយកម្មាភិបាលសមាគមនារីខេត្តបណ្តាជំនាន់និងកម្មាភិបាលនារីស្នូលរបស់ខេត្ត។ |
នាឱកាសនេះសមាគមជម្រុញការសិក្សាខេត្តសុកត្រាំងជំនួយអាហារូបករណ៍ចំនួន៦០ចំណែកដល់ប្អូនៗកុមារកំព្រាដោយអាសន្នជំងឺកូវីដ-១៩នៅលើភូមិដ្ឋានខេត្តសុកត្រាំងឆ្លងតាមរយៈសមាគមនារីខេត្ត៕
ស៊ើមម៉ាយ-សុផល
Thông tin bạn đọc
Đóng Lưu thông tin