សម័យប្រជុំលើក​ទី​២៥ (ប្រធានបទ) ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្ត​សុក​ត្រាំង បាន​អនុម័ត​សេចក្តី​សម្រេច​ចំនួន​៨

15:56, 26/09/2024

ព្រឹក​ថ្ងៃ​ទី២៦ ​ខែ​កញ្ញា​ នៅ​សាលប្រជុំ​គណៈ​កម្មាធិ​ការ​បក្ស ​ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្តសុក​ត្រាំង ​នីតិកាល​ទី​១០​ បានបើក​សម័យ​ប្រជុំ​លើក​ទី២៥​(ប្រធាន​បទ)។ ​អញ្ជើញ​ចូល​រួម​អង្គ​ប្រជុំ​មាន​ស.ម​ត្រឹង​វ៉ាំង​ឡូវ​-អនុលេ​ខា​បក្ស​ខេត្ត ​ប្រធានគណៈ​កម្មាធិ​ការ​ប្រជាជន​ខេត្ត​ បណ្តា​អនុប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ខេត្ត​ តំណាង​ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្ត​ នីតិកាល​ទី​១០។​ អធិបតី​អង្គ​ប្រជុំ​មានស.មៈ​ ហូធីកឹមដាវ​-អនុលេ​ខា​ប្រចាំ​ការ​បក្ស​ខេត្ត ប្រធាន​ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្ត​ឡេវ៉ាំង​ហ៊ីវ-សមាជិក​គណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត​ អនុប្រ​ធាន​ប្រចាំ​ការ​ក្រុម​ប្រឹក្សា​ប្រជាជន​ខេត្ត​ លីរដ្ឋា-សមាជិក​បក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្ត។

ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​ភារកិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម ​នៅភូមិភាគ​បាន​ទាន់​ពេល​សម័យ​ប្រជុំ​លើក​ទី២៥​(ប្រ​ធាន​បទ) ​ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្ត​ បាន​ពិនិត្យ​សម្រេច​លើក​ជូន​ចំនួន​៨  ​សេច​ក្តី​ព្រាង​សេច​ក្តី​សម្រេច​ដែល​គណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​ដាក់​ជូន​។ ​ខ្លឹម​សារ​សំខាន់​ស្តី​ពី​ផែន​ការវិនិយោគ​រដ្ឋរយៈ​ពេល​មធ្យម ​ដំណាក់​កាល​២០២៦-២០៣០ បែង​ចែក​ផែន​ការ​វិនិយោគ​រដ្ឋ​រយៈ​ពេល​មធ្យម​ដំណាក់​កាល២០២១-២០២៥​និង​ឆ្នាំ២០២៤ ​លើក​ទី១​ពីប្រភព​ទុន​ដើម្បី​បង្កើន​ចំណូល​ថវិកា​ខេត្ត​ឆ្នាំ២០២៣ ​កែ​សម្រួល​ផែន​ការ​វិនិយោគ​រដ្ឋ​ឆ្នាំ២០២៤ ​ពីប្រ​ភព​ទុន​ថវិកា​ភូមិភាគ ​បែង​ចែក​ផែន​ការ​វិនិយោគ​រដ្ឋ​រយៈ​ពេល​មធ្យម​ដំណាក់​កាល​២០២១-២០២៥ ​បណ្តាប្រភព​ទុន​ដែល​ចំណុះ​ថវិកា​ភូមិភាគ​គ្រប់​គ្រងសម្រាប់​គម្រោង​ បាន​ធានា​នូវ​សំណុំ​បែប​បទ​គោល​នយោ​បាយ​វិនិយោគ។

តំណាងទាំងឡាយចូលរួមសម័យប្រជុំលើកទី២៥ (ប្រធានបទ) របស់ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង។
តំណាងទាំងឡាយចូលរួមសម័យប្រជុំលើកទី២៥ (ប្រធានបទ) របស់ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង

សម័យ​ប្រជុំ​ក៏​បាន​ផ្តល់​យោបល់​លើ​ការ​កែស​ម្រួល​បែង​ចែក​ដើម​ទុន​វិនិយោគ​អភិវឌ្ឍ​ប្រភព​ថវិកា​រដ្ឋ ​ដំណាក់​កាល​២០២១-២០២៥​និង​កែស​ម្រួល​ការ​បែង​ចែក​ផែន​ការ​ដើម​ទុន​វិនិយោគ​អភិវឌ្ឍ​ថវិកា​រដ្ឋ​ឆ្នាំ​២០២៤ ​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិដ្ឋាន​ខេត្ត។​ ទន្ទឹម​នឹង​នោះ​ កែស​ម្រួល​ការ​បែង​ចែក​ផែន​ការ​ដើម​ទុន​វិនិយោគ​អភិវឌ្ឍ​ថវិកា​មជ្ឈិម​និង​ថវិកា​ខេត្ត​ឆ្នាំ២០២៤​ អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទថ្មី។

ស.មហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ថ្លែងប្រសាសន៍បិទសម័យប្រជុំ។
ស.មហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ថ្លែងប្រសាសន៍បិទសម័យប្រជុំ

បន្ទាប់​ពីពិភាក្សា​រួច ​តំណាង​ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្ត​ បាន​ស្របមតិ​អនុម័ត​សេច​ក្តី​សម្រេច​ចំនួន​៨​ ដោយ​មាន​ការឯកភាព​ខ្ពស់​។

ថ្លែង​ប្រសាសន៍​បិទ​សម័យ​ប្រជុំ​ ស.ម​ហូ​ធី​កឹម​ដាវ​ បាន​សង្កត់​ធ្ងន់​ថា​ បណ្តា​ខ្លឹម​សារ​ដែល​បាន​អនុម័ត​មាន​សារៈ​ សំខាន់​ជា​មូលដ្ឋាន​សម្រាប់​បែង​ចែក​ទុន ​សេច​ក្តី​សម្រេច​លើ​ការ​ប្រើ​ប្រាស់​ថវិកា​ដល់​សំណង់​ គម្រោង​កំពុង​ប្រញាប់​ ចាំ​បាច់​ ជំរុញ​ល្បឿន​អនុវត្ត​សម្រេច។​ ស.ម​ហូ​ធី​កឹម​ដាវ​ បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ខេត្ត ​ប្រធាន​គណៈ​កម្មា​ធិ​ការប្រជា​ជន​ខេត្ត​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្តី​សម្រេច​ដែល​បាន​អនុម័ត​ ដើម្បី​ធា​នា​ត្រូវ​តាម​ការ​កំណត់​នៃ​ច្បាប់។ ទន្ទឹម​នឹង​នោះ​ មាន​ដំណោះ​ស្រាយ​ដើម្បី​ជម្នះ​ការ​លំបាក ​ជំពាក់​ជំពិន​ក្នុង​ការ​គ្រប់​គ្រង ​ខិត​ខំ​ឱ្យ​បាន​សម្រេច​កម្រិត​ខ្ពស់​បំផុត​នៃ​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ឆ្នាំ​២០២៤៕

សុងឡេ-លីហាន់