![]() |
បណ្តាសប្បុរសជនជូនអំណោយដល់អ្នកក្រ គ្រួសារដែលមានស្ថានភាពជួបការលំបាក នៅទីរួមខេត្តវិញចូវ(សុកត្រាំង)។ |
តាមនោះ សមាគមអ្នករួមស្រុកកំណើតវិញចូវនៅទីក្រុងហូជីមិញ បានឧបត្ថម្ភអំណោយជាង២.០០០ចំណែក(កៀរគរពីសប្បុរសជនដែលកំពុងរស់នៅ ធ្វើការក្នុងប្រទេសនិងប្រទេសក្រៅ) ជូនដល់គ្រួសារក្រ គ្រួសារដែលមានស្ថានភាពលំបាករបស់ទីរួមខេត្តវិញចូវ។ មួយចំណែកមានតម្លៃ៧០០.០០០ដុង រួមមានរបស់របរប្រើប្រាស់និងទឹកប្រាក់ចំនួន២០០.០០០ដុង។ សរុបតម្លៃនៃអំណោយជាង១,៤ពាន់លានដុង។
ជាមួយស្មារតី"អ្នកមានរក្សាខ្សត់"សមាគមអ្នករួមស្រុកកំណើតវិញចូវនៅទីក្រុងហូជីមិញ តែងឆ្ពោះមកភូមិស្រុកដោយសកម្មភាពជាក់ស្តែង។ រៀងរាល់ឆ្នាំ តែងសហការជាមួយរដ្ឋអំណាចភូមិភាគ ដើម្បីជូនអំណោយ ជូនផ្ទះ ឧបត្ថម្ភដល់ការពិនិត្យជំងឺនិងជូនថ្នាំដោយឥតគិតថ្លៃដល់គ្រួសារក្រ អ្នកដែលមានស្ថានភាពជួបលំបាក។ នេះជាកម្មវិធីសប្បុរធម៌ជាក់ស្តែងដែលពោរពេញដោយមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ ធ្វើឱ្យមានការរឹតចំណងសាមគ្គីបណ្តាជនជាតិនៅលើភូមិដ្ឋានទីរួមខេត្តវិញចូវ៕
សុងឡេ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin