ទិដ្ឋភាពពិធីធ្វើការក្រុមត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងនៅទីស្នាក់ការ គណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំង។ |
ពេលកន្លង គណៈកម្មាធិការប្រជាជនទីក្រុងបានចង្អុលការអនុមន្ទីរអប់រំបណ្តុះបណ្តាលអនុវត្តគ្រោងថវិកានិងផ្តល់ថវិកាសម្រាប់បណ្តាគោលនយោបាយដល់អ្នកបង្រៀនភាសា អក្សរខ្មែរនិងបង្រៀនភាសានិងអក្សរហ្វាលើភូមិដ្ឋានទីក្រុង។ ក្រោយពី៤ឆ្នាំផ្សព្វផ្សាយសេចក្តីសម្រេចលេច១៧/២០១៩/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្ត ទីក្រុងសុកត្រាំងអនុវត្តសម្រេចបានលទ្ធផលមួយចំនួន។ ការយល់ដឹងនៃប្រព័ន្ធនយោបាយគ្រប់ថ្នាក់និងប្រជាជនក្នុងការអភិរក្សនិងពង្រីកភាសា អក្សររបស់ជនជាតិភាគតិចពីមួយថ្ងៃកាន់តែបានលើកកម្ពស់។
សព្វថ្ងៃ លើភូមិដ្ឋានទីក្រុងសុកត្រាំងមានសាលាអនុវិទ្យាល័យចំនួន១និងបឋមសិក្សាចំនួន៥បានបង្រៀនភាសានិងអក្សរខ្មែរនិងមានសាលាបឋមសិក្សាឯកជនចំនួន១និងសាលាអនុវិទ្យា ល័យយុកអាញ់ក៏បានបង្រៀនភាសាហ្វាផងដែរ។ ក្រៅពីនោះ ក្នុងឱកាសវិស្សមកាលបណ្តាវត្តខ្មែរលើភូមិដ្ឋានទីក្រុងសុកត្រាំងក៏បានបង្រៀនភាសា អក្សរខ្មែរ គិតដោយឡែកឆ្នាំ២០២៤ បានបង្រៀនចំនួន២៥ថ្នាក់ដោយមានសិស្សចំនួន៦២០រូប និងមានព្រះសង្ឃចូលរួមបង្ហាត់ចំនួន២៥អង្គជាមួយ៥.២០០ម៉ោង ក្នុងមួយម៉ោង៤០.០០០ដុង។ សរុបថវិកា គឺ២០៨លានដុង។ ចំណែកជំនួយគ្រូបង្រៀនបង្ហាត់ភាសាហ្វាមានចំនួន២.៩៤០ម៉ោង ក្នុងមួយម៉ោង៤០.០០០ដុង សរុបថវិកា ជាង១៧៧លានដុង។
ក្នុងពិធីធ្វើការ សមាជិកក្រុមត្រួតពិនិត្យក៏បានដោះដូរពីលទ្ធផលដែលសម្រេចបាន ពីភាពងាយស្រួលនិងភាពលំបាកក្នុងពេលផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចលេខ១៧/២០១៩/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។
ថ្លែងប្រសាសន៍ក្នុងពិធីធ្វើការ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តលីរដ្ឋាបានវាយតម្លៃខ្ពស់ បណ្តាលទ្ធផលដែលផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចលេខ១៧/២០១៩/NQ-HĐND របស់ទីក្រុងសុកត្រាំង។ តាមនោះ សំណូមពរពេលខាងមុខ ទីក្រុងសុកត្រាំងបន្តជម្រុញការងារផ្សព្វផ្សាយគោលនយោបាយជំនួយបង្រៀនភាសា អក្សររបស់បណ្តាជនជាតិភាគតិចតាមសេចក្តីសម្រេចលេខ១៧/២០១៩/NQ-HĐND និងផ្តល់ដំណឹងទាន់ពេលពីគោលនយោបាយដែលបានទទួលដល់ប្រជាជនឱ្យបានដឹង បន្តបង្កើនការងារសហការជាមួយគណៈ ផ្នែក អង្គភាពនានាដើម្បីគ្រប់គ្រង ត្រួតពិនិត្យនិងជំនួយការងារបង្រៀននិងរៀនភាសាជនជាតិភាគតិច។ ដោយឡែកការស្នើរបស់ទីក្រុងសុកត្រាំង ក្រុមត្រួតពិនិត្យបានឯកភាពនិងសរុបរាយការណ៍ជូនគណៈប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត។
មុននោះ ក្រុមត្រួតពិនិត្យក៏បានពិនិត្យមូលដ្ឋានសម្ភារៈកន្លែងបង្រៀននិងរៀនអក្សរខ្មែរនៅវត្តសំរោង បង្រៀនអក្សរហ្វានៅសាលាបឋមសិក្សានិងអនុវិទ្យាល័យយុកអាញ់៕
ហ្វិញញឺ-សុផល
Thông tin bạn đọc
Đóng Lưu thông tin