ប៉ុន្មានថ្ងៃនេះ ជនរួមជាតិខ្មែរគ្រប់ទីកន្លែងក្នុងខេត្តបម្រុងទទួលបុណ្យសែនដូនតាឆ្នាំ២០២៤ក្នុងក្តីរីករាយចំពោះការផ្លាស់ថ្មីរបស់ភូមិស្រុក។ យល់ជ្រៅជ្រះពីការងារជនជាតិ រយៈពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ក្នុងខេត្តសុកត្រាំងយកចិត្តទុកដាក់អនុវត្តគ្រប់គ្រាន់ ទាន់ពេលបណ្តាគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋចំពោះជនរួមជាតិខ្មែរ។ តាំងពីនោះ ទិដ្ឋភាពតំបន់មានជនរួមជាតិខ្មែរមិនបង្អង់វិវឌ្ឍ កម្រិតវិជ្ជាកើនឡើង អត្តសញ្ញាណវប្បធម៌ជនជាតិបានរក្សានិងពង្រីក។ ដើម្បីយល់ច្បាស់ជាងពីការងារគិតអានឱ្យជនរួមជាតិខ្មែរ អ្នកយកការណ៍កាសែតសុកត្រាំងមានបទសម្ភាសន៍សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងជុំវិញបញ្ហានេះ។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង |
អ្នកយកការណ៍ៈ ជម្រាបសមមិត្ត ជនរួមជាតិខ្មែរខេត្តសុកត្រាំងបម្រុងទទួលបុណ្យសែនដូនតាឆ្នាំ២០២៤ក្នុងក្តីរីករាយចំពោះការផ្លាស់ថ្មីអភិវឌ្ឍរបស់ភូមិស្រុក។ សូមសមមិត្តឱ្យដឹងពីលទ្ធផលការងារថែទាំជីវភាព សម្ភារៈនិងស្មារតីជនរួមជាតិខ្មែររបស់ខេត្តក្នុងប៉ុន្មានឆ្នាំកន្លងយ៉ាងណាបាទ?
សមមិត្តហូធីកឹមដាវៈ សុកត្រាំងជាខេត្តមានជនរួមជាតិខ្មែររស់នៅច្រើន មានប្រហែល៣៦១.០០០នាក់ ស្រូបអត្រាជាង៣០% ចំនួនប្រជាសាស្រ្តក្នុងទូទាំងខេត្ត។ រយៈពេលកន្លង មានបណ្តាការងាយស្រួល ឱកាសនិងលំបាកសាកល្បងឥទ្ធិពលដល់ការអភិវឌ្ឍច្រើនវិស័យក៏ដូចជីវភាពប្រជាជនក្នុងខេត្ត ក្នុងនោះ មានជនរួមជាតិខ្មែរ។ ថ្វីដ្បិតដូច្នេះ បានការយកចិត្តទុកដាក់របស់មជ្ឈិមរួមនិងការបេ្តជ្ញាខំប្រឹងរបស់ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពក្នុងខេត្ត សភាពការណ៍សេដ្ឋកិច្ច-សង្គមរបស់សុកត្រាំងមានច្រើនលទ្ធផលសកម្ម។ បណ្តាវិស័យសេដ្ឋកិច្ចវប្បធម៌សង្គម សម្រេចច្រើនលទ្ធផលសំខាន់ ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនមិនបង្អង់បានកែប្រែ។ សំខាន់សុកត្រាំងបានផ្សព្វផ្សាយព្រមៗគ្នាបណ្តាគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋចំពោះជនរួមជាតិខ្មែរបង្កការប្រែផ្លាស់សកម្មក្នុងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទិដ្ឋភាពតំបន់ជនរួមជាតិខ្មែរមួយថ្ងៃកាន់តែមានសម្រស់។ សព្វថ្ងៃ ទូទាំងខេត្តមាន១០០%ឃុំមានផ្លូវឡានដល់មជ្ឈមណ្ឌលឃុំ បណ្តាឃុំ សង្កាត់ ទីរួមស្រុកនិងភូមិ អនុសង្កាត់មានអគ្គិសនីជាតិជាង៩៩,៦% ជនជាតិភាគតិចប្រើទឹកស្របអនាម័យ។ បណ្តាឃុំលើភូមិដ្ឋានខេត្តតែងមានសាលាថ្នាក់រៀនសម្រេចឧភាសកម្មអប់រំអនុវិទ្យាល័យ មានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ គុណភាពពិនិត្យព្យាបាលជំងឺមួយថ្ងៃកាន់តែកើនឡើង។ អត្តសញ្ញាណវប្បធម៌ប្រពៃណីល្អស្អាតរបស់ជនរួមជាតិបានរក្សានិងពង្រីក។ នាឱកាសបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យសែនដូនតា ពិធីបុណ្យកឋិនទាន ពិធីបុណ្យអកអំបុក-ប្រណាំងទូកង គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ក្នុងខេត្ត តែងចាត់តាំងក្រុមសួរសុខទុក្ខប្រគេនអំណោយព្រះសង្ឃ មាមីងពុទ្ធបរិស័ទ។ សំខាន់ខេត្តប្រមូលផ្តុំផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តាគម្មវិធី គម្រោងអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គម យកចិត្តទុកដាក់ឧបត្ថម្ភបង្កការធ្វើឱ្យជនរួមជាតិឈានឡើងក្នុងជីវភាពផ្សព្វផ្សាយគ្រប់គ្រាន់ទាន់ពេលបណ្តាគោលនយោបាយសុខុមាលភាពសង្គម យកចិត្តទុកដាក់អនុវត្តល្អការងារ ថែរក្សានិងពង្រីកភាពល្អស្អាតអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។ តាំងពីនោះ ជីវភាពសម្ភារៈស្មារតីជនរួមជាតិ ខ្មែរបន្តបានកើនឡើងមកដល់សព្វថ្ងៃ អត្រាគ្រួសារធូរធារមួយថ្ងៃកាន់តែកើន អត្រាគ្រួសារក្រថយចុះរាល់ឆ្នាំ។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ជូនរង្វាន់ដល់ក្រុមទូកងដែលទទួលបានពានរង្វាន់លេខមួយក្នុងពីធីបុណ្យអកអំបុក-ប្រណាំងទូកងឆ្នាំ២០២៣ |
អ្នកយកការណ៍ៈ សូមស.មឱ្យដឹង ពេលខាងមុខខេត្តសុកត្រាំងនឹងបន្តអនុវត្តបណ្តាគោលនយោបាយជនជាតិយ៉ាងណាបាទ?
ស.មហូធីកឹមដាវៈ រយៈពេលខាងមុខ ខេត្តសុកត្រាំងបន្តកំណត់ការងារគិតអានជីវភាពឱ្យជនរួមជាតិខ្មែរជាភារកិច្ចសំខាន់។ តាមនោះ ខេត្តនឹងបន្តអភិវឌ្ឍសុក្រឹត ស្ថេរភាពតំបន់ជនរួមជាតិខ្មែរ សំខាន់ទាញយកសក្តានុភាពពង្រីកកម្លាំងផ្លាស់ថ្មី ច្នៃប្រឌិត ជំរុញអភិវឌ្ឍសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម បន្ថយក្រឆាប់ ស្ថេរភាពបង្រួញពីកម្រិតចំណូលប្រៀបនឹងតំបន់អភិវឌ្ឍរួមផ្សំបញ្ចូលបណ្តាកម្មវិធីទិសដៅជាតិឈានដល់បន្ថយបណ្តើរៗភូមិដ្ឋាន លំបាកកែប្រែជីវភាពនិងលើកកម្ពស់កម្រិតរស់នៅរបស់ជនរួមជាតិខ្មែរ ជំរុញអភិវឌ្ឍអប់រំបណ្តុះបណ្តាលសុខាភិបាល វប្បធម៌ ប្រភពកម្លាំងដើម្បីលើកកម្ពស់គុណភាព កងជួរកម្មាភិបាល បុគ្គលិក អ្នកពលកម្មជាជនជាតិខ្មែរ យកចិត្តទុកដាក់កសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានស្ថេរភាព រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ពង្រឹងនិងបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិដើម្បីជនរួមជាតិខ្មែរមានជីវភាពមួយថ្ងៃកាន់តែសុខដុម។
អ្នកយកការណ៍ៈ ជម្រាបស.ម នាឱកាសបុណ្យសែនដូនតាឆ្នាំ២០២៤ ស.មមានវាចាជូនពរនិងផ្តាំផ្ញើអ្វីដល់ជនរួមជាតិខ្មែរក្នុងខេត្តបាទ?
អ្នកយកការណ៍ៈ សូមអរគុណសមមិត្ត
ជីបាវ-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin