ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំទីក្រុងសុកត្រាំងសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យសែនដូនតានៅវត្តសំរោង សង្កាត់៥ ទី ក្រុងសុកត្រាំង |
ក្រុមបានសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យសែនដូនតាឆ្នាំ២០២៤ នៅសាលាវិទ្យាល័យជនជាតិអន្តេវា សិកហ្វិញគឿង (សង្កាត់៣) វត្តពោធិសត្ថារាម (សង្កាត់៧) និងសួរសុខទុក្ខព្រះតេជគុណលីឌឹក-សមាជិក តំណាងរដ្ឋសភានីតិកាលទី១៥ខេត្តសុកត្រាំង សមាជិកប្រចាំការក្រុមប្រឹក្សាអភិបាលមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅ អធិការវត្តសំរោង (សង្កាត់៥)។
នៅកន្លែងសួរសុខទុក្ខ អនុលេខាប្រចាំការបក្សខេត្តហូធីកឹមដាវនិងក្រុមសួរសុខទុក្ខនិងប្រសិទ្ធពរចំពោះព្រះ តេជគុណ គណៈកម្មការវត្ត មាមីងពុទ្ធបរិស័ទទទួលបុណ្យសែនដូនតាប្រកបដោយភាពសប្បាយរីករាយនិងសុខដុម។ អនុលេខាប្រចាំការបក្សខេត្តក៏បានជូនដំណឹងពីសភាពការណ៏អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ តាមនោះ សមមិត្តសង្ឃឹមថា ព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទបន្តការគប់វាល់ក្នុងបុព្វហេតុអភិវឌ្ឍរបស់មាតុភូមិសុកត្រាំងបំផុត គឺការផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធីទិសដៅជាតិ ចលនាមាមីងខ្មែរក្នុងខេត្តបន្តពង្រីកប្រពៃណីស្នេហាជាតិ សាមគ្គី ជនជាតិនិងអនុវត្តល្អតាមគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ។សកម្មចូលរួមរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនិងកសាងក្រុងអរិយធម៌ ខិតខំប្រឡងប្រណាំងផលិតរួមចំណែកអនុវត្តសម្រេចជោគជ័យទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តឆ្នាំ២០២៤ ក៏ដូចជារួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចទីក្រុងសុកត្រាំងកសាងទីក្រុងសុកត្រាំងក្លាយជាទីក្រុងប្រភេទ១ក្នុងពេលខាងមុខ៕
ហ្វិញញឺ-សុផល
Thông tin bạn đọc
Đóng Lưu thông tin