សមមិត្តឡឹមតឹងហ្វា-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តថ្លែងប្រសាសន៍ក្នុងអង្គ ប្រជុំ។ |
នៅក្នុងអង្គប្រជុំ ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍បានរាយការណ៍ពីផែនការអនុវត្តការងារឃោសនាពិធីបុណ្យអកអំបុកនិងសប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំងលើកទី១ ឆ្នាំ២០២៤។ តាមនោះ ខេត្តនឹងប្រមូលផ្តុំឃោសនាពីថ្ងៃទី៣១ តុលា ឆ្នាំ២០២៤ និងសម្រេចយឺតបំផុតគឺថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៤ និងឃោសនាដល់អស់ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹមនោះ កសាងផែនការផ្សព្វផ្សាយអនុវត្ត ភារកិច្ចចំនួន២៨របស់អនុគណៈកម្មការ ក្នុងនោះអនុម័តផែនការ បណ្តាឯកសារច្បាប់ ត្រៀមបម្រុងការងារចាត់តាំងបង្កើតឯកទគ្គកម្ម Guiness វៀតណាមពីការសម្តែងភ្លេងពិណពាទ្យ-បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនរួមជាតិខ្មែរក្នុងខេត្តសុកត្រាំងដែលមានចំនួនច្រើនបំផុតនៅវៀតណាម។ ផ្សព្វផ្សាយសេចក្តីព្រាងផែនការរង្វាន់ប្រណាំងទូកងសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុងលើកទី៦ ឆ្នាំ២០២៤ មានចំនួន២ខ្លឹមសារ (គឺទូកបុរសប្រណាំងចម្ងាយ១.២០០មនិងទូកងនារីប្រណាំងចម្ងាយ១.០០០ម) នឹងប្រព្រឹត្តទៅ២ថ្ងៃ (គឺថ្ងៃទី១៤ និង១៥ វិច្ឆិកា ឆ្នាំ២០២៤) នៅដងព្រែក Maspéro) (មានក្រុមទូកងបុរសនិងនារីពី៥៥-៦០ទូក ក្នុងខេត្តនិងក្រៅខេត្តចូលរួម)។
សមមិត្តឡឹមតឹងហ្វាស្នើមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍គប្បីទទួលយកមតិគប់វាល់របស់បណ្តាសមាជិកដើម្បីឱ្យបានឆាប់សម្រេចសេចក្តីព្រាងផែនការអនុវត្តការងារឃោសនាក្នុងពិធីបុណ្យ។ ពិនិត្យការងារ ភារកិច្ចរាល់អង្គភាព មន្ទីរ គណៈ ផ្នែកនានា សហការជាមួយបណ្តាមន្ទីរគណៈផ្នែកនានាដើម្បីធ្វើសេនាធិការឱ្យគណៈចាត់តាំងពិធីបុណ្យចេញផែនការ លក្ខន្តិកៈចាត់តាំងរង្វាន់ ធ្វើសេនាធិការការងារផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផលបណ្តាអង្គភាពដែលបានឧបត្ថម្ភ។ សហការជាមួយគណៈជនជាតិខេត្ត ស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំងកសាងកម្មវិធីបើកវគ្គនិងបិទវគ្គរង្វាន់ប្រណាំងទូកង។ សហការជាមួយការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត គណៈជនជាតិខេត្ត បោះពុម្ពសំបុត្រអញ្ជើញតំណាងចូលរួមក្នុងពិធីបើកវគ្គ បិទវគ្គនិងទស្សនាការប្រណាំងទូកង។ ចំពោះ គណៈជនជាតិខេត្ត កសាងផែនការផ្សព្វផ្សាយការងារចាត់តាំងរង្វាន់ប្រណាំងទូកង សរុបចំនួនទូក (បុរសនិងនារី) ក្នុងនិងក្រៅខេត្តចុះឈ្មោះចូលរួម ជំនួយបណ្តាក្រុមទូកងក្រៅខេត្តពីកន្លែងហូបចុក កន្លែងសម្រាកក្នុងពេលចូលរួមពិធីប្រណាំង៕ ថាច់ពេជ្រ-សុផល
Thông tin bạn đọc
Đóng Lưu thông tin