សុភមង្គលពេលជួយអ្នកដទៃ

21:52, 10/06/2025

ជាមួយនឹងទង្វើដ៏ថ្លៃថ្នូរ បង្ហាញពីស្មារតីនៃក្តីស្រឡាញ់ជួយគ្នាទៅវិញទៅមក “អ្នកមានជួយអ្នកក្រ” បងដាវហ្វាងទ្វឹង ភូមិដាវវៀង ឃុំវៀងប៊ិញ ត្រឹងដេ (សុកត្រាំង) បានចលនាសប្បុរសជនគប់វាល់ថវិការបស់របរប្រើប្រាស់។ល។ ដើម្បីជូនដល់ស្ថានភាពលំបាក។ ការងារនេះមិនត្រឹមតែឧបត្ថម្ភសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវក្តីរីករាយ ជួយពួកគាត់ឈានឡើងក្នុងជីវភាព រួមចំណែកជាមួយរដ្ឋអំណាចដើម្បីអនុវត្តការងារបំបាត់អត់បន្ថយក្រនៃភូមិភាគ។

បងដាវហ្វាងទ្វឹង គំរូភ្លឺស្វាងអំពីស្មារតីសប្បុរសធម៌ ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង)។
បងដាវហ្វាងទ្វឹង គំរូភ្លឺស្វាងអំពីស្មារតីសប្បុរសធម៌ ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង)។

ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​តែង​តែ​និយាយ​អំ​ពី​បង​ដាវ​ហ្វាង​ទ្វឹង​ ដែល​ជា​គំ​រូ​នៃ​ស្មា​រតី​ស្ម័គ្រ​ចិត្ត។ យើង​ខ្ញុំ​បាន​ជួប​និង​សំ​ណេះ​សំ​ណាល​អំ​ពី​និស្ស័យ​ដែល​ធ្វើ​ឲ្យ​បង​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ងារ​សប្បុរស​ធម៌​ជាង​២០​ឆ្នាំ​កន្លង​ បង​ទ្វឹង​ចែក​រំ​លែក៖ កាល​ពី​មុន​ គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​ ចាប់​ផ្តើម​រក​ស៊ី​ដោយ​បាត​ដៃ​ទទេ​ ប្រ​កប​របរ​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួ​សារ​និង​កូន​ពីរ​នាក់​ដែល​នៅ​រៀន។ ក្រោយ​មក​ សមា​គម​ក​សិករ​ឃុំ​វៀង​ប៊ិញ បាន​ជួយ​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​ដើម្បី​វិនិយោគ​ម៉ា​ស៊ីន​កិន​ស្រូវ។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ ជីវភាព​បាន​ប្រ​សើរ​ឡើង​បន្តិច​ម្តង​ៗ។ នៅ​ឆ្នាំ​២០០៥ ខ្ញុំ​បាន​ចាប់​ផ្តើម​ចែក​រំ​លែក​និង​ជួយ​ដល់​អ្នក​ក្រ អ្នក​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ព្រោះ​ខ្ញុំ​ធ្លាប់​ជួប​ការ​លំ​បាក​ ខ្វះ​ខាត​ ម្ល៉ោះ​ហើយ​ខ្ញុំ​យល់​និង​មាន​ការ​អា​ណិត។

មក​ពី​មាន​ការ​អា​ណិត​នោះ​ហើយ​ ដែល​ធ្វើ​ឲ្យ​បង​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ងារ​សប្បុរស​ធម៌​រហូត​មក​ដល់​សព្វ​ថ្ងៃ​ដោយ​មាន​បំ​ណង​ចង់​ជួយ​ដល់​អ្នក​លំ​បាន​ ផ្តល់​កម្លាំង​ចិត្ត​និង​ឆន្ទៈ​ដើម្បី​ជួយ​ពួក​គាត់​ឈាន​ឡើង​ក្នុង​ជីវភាព។ បាន​ដឹង​ ចាប់​តាំង​ពី​ចូល​រួម​ក្នុង​ការ​ងារ​សង្គម​មក​ដល់​បច្ចុប្បន្ន​ បង​ទ្វឹង​បាន​ជួយ​ដល់​អ្នក​លំ​បាក​រាប់​លាន​នាក់ ដូច​ជា​ ឧប​ត្ថម្ភ​ក្តារ​មឈូស​ប្រ​ហែល​១២.០០០ រទេះ​រុញ​រាប់​រយ​អំ​ណោយ​រាប់​លាន​ចំ​ណែក​ រួម​ទាំង​អង្ករ​ របស់​របរ​ប្រើ​ប្រាស់​ ថវិកា​ដែល​បង​ចលនា​ពី​សប្បុរស​ជន​និង​គប់​វាល់​ផ្ទាល់​ខ្លួន។ ក្នុង​ឆ្នាំ​២០២៤ បាន​ទិញ​រថ​យន្ត សង្គ្រោះ​សប្បុរស​ធម៌​ ដើម្បី​បម្រើ​អ្នក​ក្រ​ដោយ​មិន​គិត​ថ្លៃ​ ជា​មួយ​ថវិកា​ចលនា​ពី​សប្បុរស​ជន​ បង​ផ្ទាល់​បាន​គប់​វាល់​ជាង​១០០​លាន​ដុង ដោយ​មាន​បំ​ណង​ចង់​ជួយ​ដល់​អ្នក​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ បាន​ទៅ​ពិនិត្យព្យា​បាល​ទាន់​ពេល​មា​ន​ប្រ​ហែល​៦០​នាក់/ខែ។ល។ មីង​ថាច់​ធី​គីម​នឿង នៅ​ឃុំ​វៀង​ប៊ិញ ឱ្យ​ដឹង៖ ពេល​ណា​មាន​ស្ថាន​ភាព​លំ​បាក​ដែល​ត្រូវ​ការ​ជំ​នួយ​ដូច​ជា​ពិធី​បុណ្យ​សព​ឬ​រថ​យន្ត​សង្គ្រោះ​ដឹក​សាច់​ញាតិ​ទៅ​មន្ទីរ​ពេទ្យ​ គឺ​បង​ទ្វឹង​ឧបត្ថម្ភ​ដោយ​អស់​ពី​ចិត្ត​ ដឹង​ថា​កន្លែង​ណា​មាន​ស្ថាន​ភាព​លំ​បាក​ដែល​ត្រូវ​ការ​ជំ​នួយ​ បង​ទ្វឹង​បាន​ទៅ​ទី​នោះ​ដើម្បី​ពិនិត្យ​ស្ថាន​ភាព​និង​ជំ​នួយ​ឧបត្ថម្ភ​មា​មីង​ឲ្យ​បាន​ទាន់​ពេល​ ដូច្នេះ​ហើយ​ បាន​មា​មីង​គោ​រព​ស្រ​ឡាញ់។ ក្រៅ​ពី​ការ​ងារ​ដ៏​មាន​អត្ថ​ន័យ​ខាង​លើ រៀង​រាល់​ឆ្នាំ បង​ទ្វឹង​បាន​កៀរ​គរ​សប្បុរស​ជន​ អា​ជីវ​កម្ម​ កសាង​គម្រោង​អុជ​បំ​ភ្លឺ​ផ្លូវ​ជន​បទ​មាន​ប្រ​វែង​១​គីឡូ​ម៉ែត្រ ដាំ​ឈើ​ជាង​៥០០​ដើម​ ថវិកា​៧០​លាន​ដុង។ ទន្ទឹម​នឹង​នោះ​ ទិញ​អង្ករ​ អា​ហារ ភេសជ្ជៈ​ជូន​ប្រ​ជា​ជន​ចូល​រួម​ជួស​ជុល​ស្ពាន​ ផ្លូវ​និង​ឧបត្ថម្ភ​ថវិកា​ជួស​ជុល​ទូក​ង​ប្រ​គេន​ដល់​វត្ត​នៅ​លើ​ភូមិដ្ឋាន​ឃុំ​ ក្នុង​ចំ​នួន​បច្ច័យ​៥០​លាន​ដុង/ឆ្នាំ។ល។ បង​ទ្វឹង​ក៏​បាន​បង្ក​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​ពល​ករ​នៅ​ភូមិ​ភាគ​ចំ​នួន​១៦​នាក់ ដោយ​ទទួល​បាន​ប្រាក់​ចំ​ណូល​ពី​៤-៦​លាន​ដុង/ខែ ណែ​នាំ​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ បទ​ពិសោធន៍​ផលិត​ អនុ​វត្ត​ភាព​ជឿន​លឿន​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស​ដល់​២៥​គ្រួ​សារ​/ឆ្នាំ ផ្តល់​ទុន​ធ្វើ​ការ​រក​ស៊ី​ដល់​១០​គ្រួ​សារ​/ឆ្នាំ ដើម្បី​អភិ​វឌ្ឍ​ផលិត។ល។ សម​មិត្ត​ឡេ​វ៉ាំង​ហោ-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វៀង​ប៊ិញ​ ឱ្យ​ដឹង​៖ បណ្តា​ ការ​ងារ​របស់​បង​ដាវ​ហ្វាង​ទ្វឹង​នា​ពេល​កន្លង​បាន​រួម​ចំ​ណែក​យ៉ាង​ សំ​ខាន់​ជា​មួយ​រដ្ឋ​អំ​ណាច​ក្នុង​ការ​អនុ​វត្ត​បំ​ បាត់​អត់​ បន្ថយ​ក្រ​នៅ​ភូមិ​ភាគ​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព។

ជា​មួយ​នឹង​ការ​ងារ​ប្រ​កប​ដោយ​អត្ថ​ន័យ​ជាក់​ស្តែង​ នា​ពេល​កន្លង​បង​ដាវ​ហ្វាង​ទ្វឹង​បាន​ ប្រ​ធាន​គណៈ​ កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ឃុំ​ស្ងើច​សរ​សើរ។ ពិសេស​ ឆ្នាំ​២០២២ បង​បាន​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​ដោយ​មាន​កិត្តិ​នាម “គំ​រូ​ជឿន​លឿន​ក្នុង​ការ​ងារ​សង្គម​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង”។ សង្ឃឹម​ថា​ នេះ​ជា​ប្រ​ភព​នៃ​ការ​លើក​ទឹក​ចិត្ត​ខាង​ស្មា​រតី​ ដើម្បី​ជួយ​បង​ខិត​ខំ​ប្រឹង​ប្រែង​ច្រើន​បន្ថែម​ទៀត​ក្នុង​ការ​ងារ​សប្បុរស​ធម៌​របស់​ខ្លួន​នា​ពេល​ខាង​មុខ៕

                                      ថា​ញ់វ៉ាង​ - លីហាន់​