![]() |
សម្ព័ន្ធយុវជនស្រុកចូវថាញ់ (សុកត្រាំង) បានចាត់តាំង “ទិវាខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ”។ |
ដោយយល់ច្បាស់ពីការទទួលខុសត្រូវរបស់ខ្លួន ក្នុងការថែរក្សានិងផ្សព្វផ្សាយបេតិកភណ្ឌដ៏ថ្លៃថ្លាដែលបុព្វបុរសបានបន្សល់ទុក យុវជនចូវថាញ់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដ៏មានន័យជាច្រើនដូច “ដំណើរទៅកាន់ប្រភព” ទស្សនាតំបន់ប្រវត្តិសាស្ត្រ ចាត់តាំងសកម្មភាពក្រោមប្រធានបទទឹកចិត្តស្នេហាជាតិ សីលធម៌ “ផឹកទឹកនឹកប្រភព” បានសម្ព័ន្ធយុវជនគ្រប់ថ្នាក់ក្នុងស្រុកអនុវត្តជាប្រចាំនិងប្រកបដោយប្រសិទ្ធភាព។ បណ្តាទម្រង់ “ក្លឹបវប្បធម៌ប្រជាប្រិយ” “ទិវាអាវវែង” “ពិធីបុណ្យប្រពៃណី” “ទិវាខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ”។ល។ បានក្លាយជាស្ពានចម្លងជួយយុវជនយល់និងកាន់តែស្រឡាញ់ប្រវត្តិសាស្ត្រជាងទៀត។ ចូលរួមពិធីបុណ្យប្រពៃណីរបស់ជនជាតិដូច បុណ្យចូលឆ្នាំថ្មីប្រពៃណី បុណ្យចូលឆ្នាំវៀតណាម បុណ្យភ្ជុំបិណ្ឌ។ល។ សមាជិកជាជនជាតិខ្មែរ ហ្វា ដែលមិនត្រឹមតែមានមោទនភាពក្នុងការរក្សាភាសា អក្សររបស់ជនជាតិប៉ុណ្ណោះទេ នៅទាំងបានផ្សព្វផ្សាយយ៉ាងសកម្មនូវភាពស្រស់ស្អាតទាំងនេះដល់សហគមន៍។
បងត្រឹងទ្វឹងអាញ-សមាជិកយុវជន ភូមិស្បូវ ឃុំធ្វឹងហ្វា ស្រុកចូវថាញ់ចែករំលែក៖ អភិរក្សនិងពង្រីកអត្តសញ្ញាណជនជាតិ គឺជាការទទួកខុសត្រូវរបស់សមាជិកយុវជនគ្រប់រូប ដូច្នេះ ពេលដែលសម្ព័ន្ធយុវជនឃុំចលនា ខ្ញុំតែងចូលរួមយ៉ាងសកម្ម ពិសេស ជាកូនខ្មែរខ្ញុំយល់ច្បាស់ភារៈរបស់ខ្លួន ក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ឆ្លងតាមការចូលរួមពិធីបុណ្យប្រពៃណី រៀនអក្សរខ្មែរ ចូលរួមសកម្មភាពសិល្បៈប្រជាប្រិយប្រពៃណី។ល។
សម្ព័ន្ធយុវជនគ្រប់ថ្នាក់ក្នុងស្រុក ក៏បានផ្លាស់ថ្មីឥតឈប់ឈរនូវវិធីសាស្ត្រឃោសនា អប់រំវប្បធម៌ប្រពៃណី ឆ្លងតាមទម្រង់ជិតស្និទ្ធជាមួយុវជនដូច បណ្តាញសង្គម ទីលានកម្សាន្តប្រកបដោយភាពច្នៃប្រឌិត ការប្រឡងស្វែងយល់បេតិកភណ្ឌ បណ្តាជំរំវិស្សមកាលវប្បធម៌ជនជាតិ។ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនខេត្ត បានចង្អុលការបណ្តាស្រុក ទីរួមខេត្ត ក្រុងសម្ព័ន្ធុយវជននិងសម្ព័ន្ធយុវជនចំណុះ ដើម្បីរក្សាជំរុញការឃោសនា ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ផ្សារភ្ជាប់ជាមួយជីវភាពរស់នៅជាក់ស្តែងនិងក្នុងការងារចាត់តាំងពិធីប្រឡង “ស្វែងយល់អំពីប្រវត្តិរបស់បក្ខភាគស្រុកចូវថាញ់” បំផុសចលនាដល់១៦/១៦មូលដ្ឋានសម្ព័ន្ធយុវជន ដើម្បីចូលរួមក្នុងការប្រឡង “ស្វែងយល់អំពីខួបលើកទី៧០ ជ័យជម្នះឌៀងបៀងភូ” និងចូលរួមប្រឡងសរសេរអត្ថបទចំនួន៤ផ្ញើទៅសម្ព័ន្ធយុវជនខេត្ត ចាត់តាំងប្រឡង “គំនូរសម្រាប់កុមារ យុវវ័យអំពីជ័យជម្នះឌៀងបៀងភូ” ដល់ប្អូនៗកុមារ យុវវ័យនៅលើភូមិដ្ឋាន ដោយមាន៨២វណ្ណកម្មចូលរួមប្រឡង។
ពិសេស ក្នុងបណ្តាចលនាស្ម័គ្រចិត្ត យុវជនចូវថាញ់ តែងផ្សារភ្ជាប់ការពារទេសភាពកេរដំណែល សម្អាតតំបន់បេតិកភណ្ឌលើកកម្ពស់ការអភិរក្សវប្បធម៌ទំនាក់ទំនងនៅតាមទីសាធារណៈ។ល។ តាំងពីនោះ រួមចំណែកក្នុងការកសាងសហគមន៍ប្រកបដោយអរិយធម៌ សាមគ្គីនិងពោរពេញដោយអត្តសញ្ញាណ។ ទន្ទឹមនឹងនោះ ដើម្បីអប់រំប្រពៃណី បណ្តុះឧត្តមគតិបដិវត្តន៍ ការដឹងគុណរបស់យុវជនជំនាន់ក្រោយ សម្ព័ន្ធយុវជនស្រុកបានបង្កើតក្រុមឃោសនាចំនួន២ ដើម្បីឧទ្ទេសនាមអំពីកេរដំណែល សំណង់វប្បធម៌សំខាន់ៗនៅឃុំភូតឹមនិងហូដាក់គៀង ដំណើរស្វែងរកអាស័យដ្ឋានក្រហមនិងមហោស្រពកីឡាយុវជនជនជាតិ សាសនានៅឃុំហូដាក់គៀង ដោយមានសមាជិកសម្ព័ន្ធយុវជន សិស្សានុសិស្សនិងប្រជាជនចំនួន៨០រូបចូលរួម បានចាត់តាំងដំណើរ២លើក ដើម្បីស្វែងរកអាស័យដ្ឋានក្រហមនៅមូលដ្ឋានគណៈកម្មាធិការបក្សខេត្តក្នុងព្រៃស្មាច់មីភឿកដល់កម្មាភិបាល សម្ព័ន្ធយុវជនចំនួន៨០រូបចូលរួម។ ក្រៅពីនេះ សម្ព័ន្ធយុវជនស្រុក ក៏បានបង្កើតក្លឹបភ្លេងពិណពាទ្យនៅវត្តសិរីផ្នោររការ ឃុំភូតឹម រួមចំណែកលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់យុវជនក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។
![]() |
ក្លឹបភ្លេងពិណពាទ្យនៅវត្តសិរីផ្នោររការ ឃុំភូតឹម ស្រុកចូវថាញ់ ខេត្តសុកត្រាំង។ |
សមមិត្តឡេមិញទ្រុង-លេខាសម្ព័ន្ធយុវជនស្រុកចូវថាញ់ឱ្យដឹង៖ នាពេលកន្លង យុវជនចូវថាញ់តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិរក្សនិងពង្រីកប្រពៃណីល្អស្អាតរបស់ជនជាតិ តែងតែរក្សាស្មារតីឈានមុខ ច្នៃប្រឌិត ជាកម្លាំងស្នូលក្នុងចលនា “យុវជនរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” “វៀតណាមក្នុងបេះដូងខ្ញុំ” “មោទនភាពនៃជួរភ្នំនិងទន្លេ”។ល។ សម្ព័ន្ធយុវជនគ្រប់ថ្នាក់តែងតែជំរុញការងារឃោសនាអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីវប្បធម៌ប្រពៃណីដល់សមាជិកសម្ព័ន្ធយុវជន បំប៉ននិងពង្រីក ធ្វើជាស្ពានដើម្បីនាំនូវតម្លៃវប្បធម៌ប្រពៃណីដល់យុវជន សមាជិកសម្ព័ន្ធយុវជនម្នាក់ៗត្រូវផ្លាស់ប្តូរការយល់ដឹង ផ្លាស់ថ្មីគំនិត សហការយ៉ាងសកម្មជាមួយនឹងស្ថាប័នពាក់ព័ន្ធក្នុងការថែរក្សានិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ ជំរុញការកសាងបរិស្ថាននិងជីវភាពវប្បធម៌ល្អស្អាតផ្សារភ្ជាប់ជាមួយការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” “កសាងជនបទថ្មី ទីក្រុងអរិយធម៌”៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin