សព្វថ្ងៃ ទីរួមខេត្តវិញចូវមានអ្នកមានប្រិយភាពជិត៧០រូបក្នុងតំបន់ជនជាតិភាគតិច។ ដោយមានប្រិយភាព មានចរិយាសម្បត្តិល្អ យល់ដឹងពីវប្បធម៌ប្រពៃណី មានសមត្ថភាពចលនានិងធ្វើជាគំរូក្នុងបណ្តាសកម្មភាពសង្គមដូច្នេះតែងបានមាមីងទំនុកចិត្ត។ ពេលកន្លង កងជួរអ្នកមានប្រិយភាពទីរួមខេត្តវិញចូវធ្វើជាគំរូអនុវត្តបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ សកម្មអនុវត្តការងារផ្សព្វផ្សាយ ចលនាគ្រួសារ ប្រជាជនអនុវត្តល្អបណ្តា គោលនយោបាយរបស់បក្សនិងរដ្ឋ រួមចំណែកលើកកម្ពស់ការយល់ដឹងនិងស្មារតីប្រតិបត្តិច្បាប់ក្នុងសហគមន៍ ចូលរួមសម្រុះសម្រួលជាច្រើនករណីប្តឹងតវ៉ាជូនប្រជាជនដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ ចលនាជនរួមជាតិសកម្មចូលរួមបណ្តាចលនាស្នេហាជាតិ ប្រឡងប្រណាំងពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ច-សង្គម កសាងជនបទថ្មី បន្ថយក្រដោយចីរភាព។
គំរូដូចពូស៊ើងយេម នៅអនុសង្កាត់ដៃរង សង្កាត់២ ទីរួមខេត្តវិញចូវពូធ្លាប់ជាប្រធានគណៈកម្មាធិការប្រជាជននិងអនុប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់២ចាប់ពីឆ្នាំ២០១០-២០២០ ដោយយល់ច្បាស់ពីស្ថានភាពសេដ្ឋកិច្ច-សង្គម ទំនៀមទម្លាប់ មតិរបស់ប្រជាជននៅភូមិភាគ ក្រោយពីចូលនិវត្តន៍ពូនៅតែផ្សារភ្ជាប់ជាមួយប្រជាជន សកម្មផ្សព្វផ្សាយ អនុវត្តបណ្តាគម្រោង កម្មវិធីទិសដៅជាតិ ការងារសុខុមាលភាពសង្គម កសាងស្ពាន ជួយគ្រួសារជាច្រើនដែលមានជីវភាពលំបាកឈានឡើងចាកផុតក្រតែនៅទាំងជាគំរូឆ្នើមក្នុងចលនាប្រជាជនប្រឹងប្រែងពលកម្មផលិតពង្រីកសេដ្ឋកិច្ចដើម្បីលើកកម្ពស់គុណភាពការរស់នៅ។ ក្រៅពីនោះ ពូនៅទាំងជាគណៈកម្មការវត្តស្វាយកោង សង្កាត់២ ទីរួមខេត្តវិញចូវ ពីព្រោះពូតែងធ្វើល្អជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចភូមិភាគជាមួយប្រជាជននិងព្រះសង្ឃ សហការជាមួយរដ្ឋអំណាចភូមិភាគក្នុងការចលនាប្រជាជនរស់នៅប្រកបដោយជាតិល្អ សាសនាបវរ មិនជំនឿអប្រិយជំនឿ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
![]() |
ពូស៊ើងយេម អ្នកមានប្រិយភាពនៅអនុសង្កាត់ដៃរង សង្កាត់២ ទីរួមខេត្តវិញចូវ(សុកត្រាំង)។ |
ទន្ទឹមនោះ មានអ្នកមានប្រិយភាពជាវេជ្ជបណ្ឌិតចូលនិវត្តន៍ គប់វាល់មួយឆាកជីវិតសម្រាប់បុព្វហេតុថែទាំសុខភាពជូនប្រជាជន ក្នុងនោះមានពូចូវស្វឹង នៅអនុសង្កាត់១ សង្កាត់១ ទីរួមខេត្តវិញចូវ ពូជាអ្នកជិតស្និទ្ធប្រជាជននិងតែងពិគ្រោះពីសុខភាពជូនប្រជាជន ពិនិត្យសុខភាពដោយឥតគិតថ្លៃ បំផុតជួយប្រជាជនលើកកម្ពស់ការយល់ដឹងពីបង្ការជំងឺ អនាម័យ បំប៉ន ចាក់ថ្នាំបង្ការជំងឺ។ល។ ជាមួយរយៈកាល៥០ឆ្នាំផ្សារភ្ជាប់នឹងរបរគ្រូពេទ្យ ពេលចូលនិវត្តន៍វេជ្ជបណ្ឌិតស្វឹងបានរដ្ឋអំណាចនិងប្រជាជននៅអនុសង្កាត់១ សង្កាត់១ ទីរួមខេត្តវិញចូវទំនុកចិត្តជម្រើសធ្វើជាអ្នកមានប្រិយភាពក្នុងសហគមន៍។ ទន្ទឹមនោះ ពូមិនត្រឹមតែគប់វាល់លើវិស័យសុខាភិបាលតែនៅទាំងចូលរួមបណ្តាសកម្មភាពសង្គម កសាងជនបទថ្មី ផ្សព្វផ្សាយច្បាប់និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ ពូចូវស្វឹងបានឱ្យដឹង៖ ពេលចូលនិវត្តន៍ខ្ញុំនឹងបន្តចូលរួមបណ្តាសកម្មភាពពិនិត្យនិងព្យាបាលជំងឺជូនប្រជាជននៅបន្ទប់ឯកជន ចូលរួមបណ្តាកម្មវិធីពិគ្រោះ ពិនិត្យជំងឺ ជូនថ្នាំពេទ្យ ជូនអំណោយដល់ប្រជាជនជួបការលំបាកអាស្រ័យសមាគមកាកបាទក្រហមចាត់តាំង។ ក្រៅពីនោះ ខ្ញុំចូលរួមបណ្តាសកម្មភាពផ្សព្វផ្សាយអាស្រ័យថ្នាក់ខេត្ត ទីរួមខេត្តចាត់តាំង ពេលបានអញ្ជើញទៅហ្វឹកហាត់នៅខេត្ត ទីរួមខេត្តទាក់ទិនដល់អ្នកមានប្រិយភាពខ្ញុំតែងចូលរួមយ៉ាងសកម្មដើម្បីលើកកម្ពស់ចំណេះដឹងសម្រាប់ផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ពេលវិលមកភូមិភាគខ្ញុំតែងផ្សព្វផ្សាយដល់ប្រជាជន ដើម្បីមាមីងក្តាប់បាននិងអនុវត្តធ្វើតាម។
![]() |
វេជ្ជបណ្ឌិតចូវស្វឹង(ទីពីរពីឆ្វេងមក) អ្នកមានប្រិយភាពនៅអនុសង្កាត់១ សង្កាត់១ ទីរួមខេត្តវិញចូវកំពុងពិគ្រោះនិងពិនិត្យជំងឺជូនប្រជាជនដែលមានជីវភាពលំបាក។ |
សមមិត្តយឿងមិញទ្រី-ប្រធានអនុមន្ទីរជនជាតិនិងសាសនាទីរួមខេត្តវិញចូវបានឱ្យដឹង៖ អ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចជាកងកម្លាំងយ៉ាងសំខាន់ មានតួនាទីជាស្ពានតភ្ជាប់រវាងបក្សនិងរដ្ឋជាមួយប្រជាជន។ ប៉ុន្មានឆ្នាំកន្លង កងជួរអ្នកមានប្រិយភាពបានពង្រីកល្អតួនាទី ភារៈរបស់ខ្លួនលើបណ្តាវិស័យដូច ផ្សព្វផ្សាយគោលការណ៍របស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ការពារសន្តិសុខសណ្តាប់ធ្នាប់ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម បំបាត់អត់បន្ថយក្រនិងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។ អាស្រ័យការគប់វាល់យ៉ងធំធេងរបស់អ្នកមានប្រិយភាពទើបជីវភាពសេដ្ឋកិច្ចរបស់មាមីងជនជាតិភាគតិចលើភូមិដ្ឋានទីរួមខេត្តវិញចូវពីមួយថ្ងៃកាន់តែបានលំនឹងនិងអភិវឌ្ឍ អត្រាគ្រួសារក្រជនជាតិភាគតិចថយចុះនៅត្រឹមតែ១.០៣៤គ្រួ គ្រួសារក្បែរក្រនៅត្រឹមតែ៣.៧០១គ្រួ តាមការពិនិត្យចុងឆ្នាំ២០២៤។
ពេលខាងមុខ ដើម្បីពង្រីកប្រសិទ្ធភាពតួនាទីរបស់អ្នកមានប្រិយភាព អនុមន្ទីរជនជាតិនិងសាសនាទីរួមខេត្តនឹងសហការជាមួយថ្នាក់លើបន្តចាត់តាំងបណ្តាថ្នាក់ហ្វឹកហាត់ដើម្បីលើកកម្ពស់ចំណេះដឹងដល់អ្នកមានប្រិយភាព ស្ងើចសរសើរ ជូនរង្វាន់ចំពោះបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារ បង្កកម្លាំងលើកទឹកចិត្តដើម្បីអ្នកមានប្រិយភាពពង្រីកតួនាទីរបស់ខ្លួន ពង្រឹងកិច្ចសហការរវាងគណៈកម្មាធិការបក្ស គណៈផ្នែកអនុវត្តកម្មវិធី គម្រោងជាច្រើនឱ្យបានសមស្របជាមួយភាពជាក់ស្តែងនៅភូមិភាគ៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin