សំណេះសំណាលជាមួយយើងខ្ញុំអំពីប្រសិទ្ធភាពនៃការងារប្រជាចលនាប៉ិនប្រសប់ សមមិត្តយឿងថាញ់ហ៊ុង-លេខាបក្សឃុំវៀងប៊ិញឱ្យដឹង៖ ដោយមានការដឹកនាំរបស់គណៈកម្មាធិការបក្ស នាពេលកន្លង ឃុំវៀងប៊ិញបានអនុវត្តល្អការងារប្រជាចលនា លក្ខន្តិកៈប្រជាធិបតេយ្យថ្នាក់មូលដ្ឋាន សហការជាមួយប្រជាជន ដើម្បីផ្សព្វផ្សាយគោលការណ៍ គោលនយោបាយទាក់ទងនឹងចលនាកសាងជនបទថ្មី ដោយមានពាក្យថា “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនពិនិត្យនិងប្រជាជនទទួលផល”។ ឆ្លងតាមការឃោសនាបានជួយប្រជាជនយល់ ខ្លួនជាប្រធានបទសំខាន់ ត្រូវពង្រីកកម្លាំងផ្ទៃក្នុងដើម្បីកសាងភូមិស្រុកកាន់តែអភិវឌ្ឍន៍។ បានដឹង ពេលកន្លង ប្រជាជននៅលើភូមិដ្ឋានឃុំបានរួមកម្លាំងជាមួយនឹងរដ្ឋអំណាច ដើម្បីគប់វាល់ថវិការាប់ពាន់ថ្ងៃពលកម្មសម្រាប់សង់ស្ពាន ធ្វើផ្លូវជនបទនិងសំណង់ជាច្រើនទៀត។ គំរូដូច ពូគីមរ៉ុង ភូមិតាអុង ឃុំវៀងប៊ិញ បានចលនាប្រជាជននៅភូមិភាគស្តារព្រែកធារាសាស្ត្រ មានប្រវែង១.២០០ម៉ែត្រ សង់ស្ពានចំនួន៦និងជួសជុលផ្លូវខូចជាច្រើននៅលើភូមិដ្ឋានឃុំ សរុបថវិកាជាង៧០០លានដុង។ល។
![]() |
ពូគីមស៊ូន (ខាងស្តាំ) ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) ឧបត្ថម្ភដើមផ្ការាប់រយពាន់ដើមក្នុងមួយឆ្នាំ ដើម្បីរួមចំណែកសម្រេចលក្ខឋានកសាងជនបទថ្មី។ |
ជាបុគ្គលឆ្នើមម្នាក់ទៀតក្នុងចលនាកសាងជនបទថ្មីនៅឃុំវៀងប៊ិញ គឺពូគីមស៊ូន ជាអ្នករួមដំណើរយ៉ាងសកម្មជាមួយរដ្ឋអំណាចក្នុងរាល់សកម្មភាពសហគមន៍។ ជាមួយស្មារតីទទួលខុសត្រូវនិងទឹកចិត្តចំពោះភូមិស្រុក ពូគីមស៊ូនមិនរួញរាក្នុងការគប់វាល់កម្លាំង សម្ភារៈក៏ដូចជាការចលនាមាមីងឱ្យចូលរួមអនុវត្តនូវសំណង់ដ៏មានអត្ថន័យច្រើន ពូគីមស៊ូនបានចែករំលែក៖ ពេលបានរដ្ឋអំណាចភូមិភាគចលនា ខ្ញុំចូលរួមដោយស្ម័គ្រចិត្តពីព្រោះនេះគឺជាសកម្មភាពជាក់ស្តែង មានអត្ថន័យរួមចំណែកសម្រេចនូវលក្ខឋានជនបទថ្មីនៅភូមិភាគ។ ជារៀងរាល់ឆ្នាំ ពូស៊ូនឧបត្ថម្ភជាង៣.០០០ដើមផ្កានិងចលនារាប់រយថ្ងៃពលកម្មដើម្បីអនុវត្តផ្លូវគំរូ។ល។
គិតមកដល់ដើមឆ្នាំ២០២៥ ឃុំសម្រេចបាន១៥/១៩លក្ខឋានជនបទថ្មីលើកកម្ពស់ នៅសល់លក្ខឋានវប្បធម៌ ព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ ចាត់តាំងផលិត អភិវឌ្ឍសេដ្ឋកិច្ចជនបទថ្មី គណៈកម្មាធិការបក្ស បន្តចង្អុលការ ជំរុញការងារឃោសនា ចលនាដើម្បីប្រជាជនបន្តរួមកម្លាំងអនុវត្តនិងលើកកម្ពស់ គុណភាពលក្ខឋាន នាពេលខាងមុខ គណៈកម្មាធិការបក្សនឹងបន្តចង្អុលការ ការងារចលនាពង្រីកមានប្រសិទ្ធភាពក្នុងការកៀរគរប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម អនុវត្តជឿនលឿនវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងផលិត ចាត់តាំងការប្រជុំជាប្រចាំតាមភូមិនានា ឃោសនាលើកកម្ពស់ការយល់ដឹង បង្ករការឯកភាពក្នុងប្រជាជន។ ទន្ទឹមនឹងនោះ ពង្រីកល្អតួនាទីគំរូឆ្នើមឈានមុខរបស់កម្មាភិបាល បក្ខជន អនុវត្តល្អលក្ខន្តិកៈប្រជាធិបតេយ្យថ្នាក់មូលដ្ឋាន ពង្រីកលទ្ធផលដែលសម្រេចបានពីទម្រង់ប្រជាចលនាប៉ិនប្រសប់ ដើម្បីខិតខំឃុំវៀងប៊ិញឆ្ពោះដល់សម្រេចនូវលក្ខឋានជនបទថ្មីគំរូ សមមិត្តយឿងថាញ់ហ៊ុង-លេខាបក្សឃុំវៀងប៊ិញឱ្យដឹងដូច្នេះ។
ជាមួយរបៀបធ្វើជាក់ស្តែង ក្នុងការងារប្រជាចលនាដ៏ប៉ិនប្រសប់របស់ឃុំបានដាស់ស្មារតីសាមគ្គីស្នេហាជាតិមាតុភូមិរបស់ប្រជាជន។ ឆ្លងតាមនោះ ពង្រីកភាពខ្លាំងរបស់ភូមិភាគដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាកម្លាំងដើម្បីបក្ខភាគនិងប្រជាជនឃុំវៀងប៊ិញ បន្តខិតខំឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូក្នុងពេលខាងមុខ៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin