ប្រធានគណៈប្រជាជនភូមិអស់ពីចិត្តដើម្បីប្រជាជន

14:43, 09/05/2025

គំរូ ជិតស្នទ្ធ យល់ពីប្រជាជននិងគិតអានដល់ប្រជាជន លោកឡេហុងវី-ប្រធានគណៈប្រជាជនភូមិព្រែកចាក ឃុំលីវទូ ស្រុកត្រឹងដេ (សុកត្រាំង) នាពេលកន្លងតែងសហការល្អជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចចលនាប្រជាជនឱ្យសកម្មក្នុងការផលិតអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ តាំងពីនោះ ជីវភាពសម្ភារៈស្មារតីរបស់ប្រជាជនបានកែលម្អឥតឈប់ឈរ មុខមាត់ភូមិស្រុកកាន់តែរីកចម្រើន។

លោក​ឡេ​ហុង​វី(ខាង​ឆ្វេង​)ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ព្រែក​ចាក​ ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ(សុក​ត្រាំង)  ជា​កម្មា​ភិបាល​គំ​រូ​អស់​ពីចិត្ត​ដើម្បី​ប្រ​ជា​ជន។

អស់​រយៈ​ពេល​២៦​ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ងារ​ភូមិ​ភាគ​ លោក​ឡេ​ហុង​វី-ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ព្រែក​ចាក​ អស់​ពីចិត្ត​នឹង​ការ​ងារ​សកម្ម​ឃោ​សនា​ ចលនា​ប្រ​ជា​ជន​​អនុ​វត្ត​ល្អ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ លើក​កម្ពស់​ស្មា​រតី​សាម​គ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឈាន​ឡើង​ក្នុង​ជីវភាព។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ លោក​ឡេ​ហុង​វី​ចែក​រំ​លែក៖ ឆ្នាំ​២០២២ ដោយ​ទំ​នុក​ចិត្ត​បាន​តែង​តាំង​ធ្វើ​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ព្រែក​ចាក​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ជឿ​ទុក​ចិត្ត​និង​ក្តី​សង្ឃឹម​របស់​ប្រ​ជា​ជន​ ខ្ញុំតែង​លើក​កម្ពស់​ស្មា​រតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ ខិត​ខំ​អភិ​វឌ្ឍន៍​ភូមិ​ភាគ​និង​ដើម្បី​ជីវភាព​របស់​មា​មីង។ តាម​​លោក​វី​ ព្រែក​ចាក​ជា​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន មាន​៨៤៨​គ្រួ​សារ​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​៦៣៦​គ្រួ​សារ។ ពី​មុន​ជា​ភូមិ​លំ​បាក​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​នៅ​មាន​កម្រិត​ទាប​ អត្រា​គ្រួ​សារ​ក្រ​ខ្ពស់​ ដូច្នេះ​តាំង​ពី​ទទួល​ភារកិច្ច​មក​លោក​តែង​សហការ​យ៉ាង​សកម្ម​ជាមួយ​អង្គ​ការ​មហា​ជន ចុះ​ដល់​គ្រួ​សារ​នី​មួយ​ៗ​ ដើម្បី​ស្តាប់​យោបល់​ ក្តាប់​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ ជំ​រុញ​ការ​អនុ​វត្ត​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ ជំ​នួយ​ការ​ភូមិ​ភាគ​ធនា​គារ​គោល​នយោ​បាយ​​សង្គម ​ឧបត្ថម្ភ​ដើម​ទុន​ដើម្បី​ប្រ​ជា​ជន​មាន​លក្ខណៈ​ផលិត​ កែលម្អ​ជីវភាព។ ពីសកម្ម​ភាព​ជាក់​ស្តែងនិង​មាន​ប្រ​សិទ្ធ​ភាព​ខាង​លើ​ មក​ដល់​បច្ចុប្បន្ន​ ជីវភាព​សម្ភារៈ​ស្មា​រតី​របស់​ប្រ​ជា​ជន​មាន​ភាព​ប្រ​សើរ​ឡើង​គួរ​ឱ្យ​កត់​សំ​គាល់ គ្រួ​សារ​ជា​ច្រើន​បាន​កសាង​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ ឈាន​ឡើង​លំ​នឹង​ជីវភាព​ សព្វ​ថ្ងៃ​ ភូមិ​ព្រែក​ចាក​មាន​គ្រួ​សារ​ក្រ​នៅ​ត្រឹម​តែ​២៥​គ្រួ។ ក្រៅ​ពី​គំ​រូ​​ក្នុង​ការ​ងារ​ ពេល​កន្លង​ លោក​ឡេ​ហុង​វី​នៅ​ទាំង​អនុ​វត្ត​យ៉ាង​សកម្ម​នូវ​សេចក្តី​បូក​សរុប​លេខ​០១-KL/TW ថ្ងៃ​ទី​១៨ ខែ​ឧសភា​ ឆ្នាំ​២០២១ របស់​ការិ​យាល័យ​នយោ​បាយ​ស្តីពី​បន្ត​ការ​អនុ​វត្ត​សារាចរ​លេខ​០៥​-CT/TW ថ្ងៃ​ទី​១៥ ខែ​ឧសភា​ ឆ្នាំ​២០១៦​របស់​ការិ​យាល័យ​នយោ​បាយ​ នីតិ​កាល​ទី​១២ “ស្តីពី​ការ​ជំ​រុញ​រៀន​សូត្រ​និង​ធ្វើ​តាម​ សតិ​អា​រម្មណ៍ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ” លោក​បាន​ចលនា​ប្រ​ជា​ជន​ក្នុង​ភូមិ​គប់​វាល់​ជាង​៥០០​លាន​ដុង សង់​ស្ពាន​ជន​បទ​ចំ​នួន​៤ ជួស​ ជុល​និង​ធ្វើ​ផ្លូវ​ក្នុង​ភូមិ​ មាន​ប្រ​វែង​៣,៥​គីឡូ​ម៉ែត្រ ទទឹង១,៦​ម៉ែ​ត្រ។ កៀរ​គរ​សប្បុរស​ជន​និង​មា​មីង​ក្នុង​ភូមិ​បាន​អង្ករ​៣​តោន​និង​អំ​ណោយ​៨០០​ចំ​ណែក​ ដើម្បី​ជូន​មា​មីង​ក្រ​មាន​ស្ថាន​ភាព​លំ​បាក​នា​ពិធី​បុណ្យ​ បុណ្យ​តេត… ដោយ​ទង្វើ​សប្បុរស​ទាំង​នោះ​ លោក​ឡេ​ហុង​វី ទទួល​បាន​ការ​គោ​រព​ ស្រឡាញ់​ ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​ភូមិ​ភាគ។

ជា​មួយ​តួ​នា​ទីប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ លោក​​តែង​ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​ល្អ​ភារ​កិច្ច​សកម្ម​ក្នុង​ការ​ងារ​គិត​អាន​ជីវភាព​របស់​ប្រ​ជា​ជន​ស្តាប់​និង​ផ្តល់​បំ​ណង​ប្រាថ្នា​ទាន់​ពេល​របស់​ប្រ​ជា​ជន​ដល់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់។ កៀរ​គរ​ប្រ​ជា​ជន​យ៉ាង​សកម្ម​ដើម្បី​គប់​វាល់​ទ្រព្យ​សម្បត្តិ​ កម្លាំង​ពល​កម្ម​កសាង​រាល់​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​។លោក​វីសក្តិ​សម​ជា​គំ​រូ​ឆ្នើម​អំ​ពី​ពល​កម្ម​ រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អារម្មណ៍ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ។

ថាញ់​វ៉ាង