លេខាសាខាបក្សគំរូ-ប្រជាចលនាពូកែ

04:53, 27/05/2025

បានវាយតម្លៃជាលេខាសាខាបក្សគំរូ ជិតស្និទ្ធ ប្រកិតនឹងមូលដ្ឋាន ពេលកន្លង លោកគីមរុង-លេខាសាខាបក្សភូមិតាអុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) បានសហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការអនុវត្តបណ្តាភារកិច្ចនយោបាយ សេដ្ឋកិច្ច-សង្គមនៅភូមិភាគ ធ្វើឱ្យជីវភាពរបស់ប្រជាជនពីមួយថ្ងៃកាន់តែកើនឡើង។

លោកគីមរ៉ុង លេខាសាខាបក្សគំរូ ប្រជាចលនាពូកែនៅភូមិតាអុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង)។
លោកគីមរ៉ុង លេខាសាខាបក្សគំរូ ប្រជាចលនាពូកែនៅភូមិតាអុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង)។

សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ លោក​គីម​រ៉ុង​បាន​ឱ្យ​ដឹង​៖ ឆ្នាំ​២០២២ ដោយ​បាន​ប្រ​ជា​ជន​និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វៀង​ប៊ិញ​ទំ​នុក​ចិត្ត​ជ្រើស​ធ្វើ​ជា​លេខា​សាខា​បក្ស​ភូមិ​តា​អ៊ុង ដើម្បី​ឆ្លើ​យ​តប​នូវ​ក្តី​សង្ឃឹម​ ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​ ខ្ញុំ​មិន​បង្អង់​រៀន​សូត្រ​ លើក​កម្ពស់​ស្មា​រតី​ទទួល​បន្ទុក​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​សេដ្ឋ​កិច្ច​ នយោ​បាយ​នៅ​ភូមិ​ភាគ។ បាន​ដឹង​ ភូមិ​តាអុង​ជា​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ជា​មួយ​ប្រ​ជា​ជន​៨២៥​គ្រួ​សារ​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ ស្រូប​អត្រា​៩១% ជា​ភូមិ​លំ​បាក​ពិសេស​របស់​ភូមិ​ភាគ​ ប្រ​ជា​ជន​ប្រ​កប​​របរ​កសិកម្ម​ អត្រា​គ្រួ​សារ​ក្រ​ខ្ពស់​ ដូច្នេះ​ ពេល​ទទួល​ភារៈ​ លោក​គីម​រ៉ុង​តែង​សញ្ជឹង​គិត​រក​វិធី​​ណា​ដើម្បី​ជួយ​ប្រ​ជា​ជន​មាន​ជីវភាព​សុខ​ដុម​រមនា។ ទន្ទឹម​នោះ​ លោក​បាន​សហការ​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ចុះ​គ្រប់​ផ្ទះ​ប្រ​ជា​ជន​ដើម្បី​ស្តាប់​មតិ​ ការ​លំ​បាក​រ​បស់​ប្រ​ជា​ជន​សម្រាប់​រក​ដំ​ណោះ​ស្រាយ​ជំ​នួយ​​ឱ្យ​បាន​សម​ស្រប​ទាន់​ពេល​ ជួយ​ប្រ​ជា​ជន​កែ​លម្អ​ជីវភាព​ដោយ​មាន​ទម្រង់​ជាក់​ស្តែង ប្រ​សិទ្ធ​ភាព​ ជំ​នួយ​ប្រ​ជា​ជន​បុល​ទុន​ ណែ​នាំ​មា​មីង​អនុ​វត្ត​ទម្រង់​ផលិត​សម​ស្រប​ជា​មួយ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​ ចែក​រំ​លែក​បទ​ពិសោធន៍​ក្នុង​ការ​ផលិត​ដើម្បី​ប្រ​ជា​ជន​បង្កើន​ប្រាក់​ចំ​ណូល​កែ​លម្អ​​ជីវភាព។ ជា​មួយ​ទង្វើ​ជាក់​ស្តែង​របស់​លោក​ ជីវភាព​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​មាន​ភាព​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម។ល។ គ្រួ​សារ​ជា​ច្រើន​បាន​អនុ​វត្ត​និង​កសាង​បណ្តា​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ ឈាន​ឡើង​ចាក​ផុត​ក្រ។ លោក​គីម​រ៉ុង​បាន​ឱ្យ​ដឹង​៖ គិត​មក​ដល់​ចុង​ឆ្នាំ​២០២៤ ភូមិ​តា​អ៊ុង​មាន​គ្រួ​សារ​ក្រ​ត្រឹម​តែ​៤​គ្រួ​សារ។ មិន​ត្រឹម​តែ​ជា​កម្មា​ភិបាល​គំ​រូ​ លោក​គីម​រ៉ុង​​នៅ​ទាំង​ជា​គំ​រូ​ “ប្រ​ជា​ចលនា​ពូ​កែ​” ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​របស់​ភូមិ​ភាគ។ តាម​បង​គីម​រ៉ុង​ ឆ្នាំ​២០២៤ លោក​សហការ​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ចលនា​ប្រ​ជា​ជន​គប់​វាល់​ថវិកា​ជាង​៤០០​លាន​ដុង​ដើម្បី​កសាង​ស្ពាន​ចំ​នួន​១ ផ្លូវ​ដាន​ចំ​នួន​២ បង្គោល​អគ្គិ​សនី​ចំ​នួន​៦២​ដើម​អុជ​បំ​ភ្លឺ​ដង​ផ្លូវ​ជន​បទ​ ស្តារ​ប្រ​ឡាយ​ធារា​សាស្រ្ត​វាល​ស្រែ​ចំ​នួន​២ កាប់​ឆ្ការ​ស្មៅ​ ដាំ​ផ្កា​តាម​ដង​ផ្លូវ​ជន​បទ​ដោយ​ មាន​ប្រ​វែង​១.២០០​ម៉ែត្រ។ល។  ទន្ទឹម​នោះ​ ចលនា​អង្ករ​បាន​ចំ​នួន​៦​តោន​និង​អំ​ណោយ​៦.០០០​ចំ​ណែក​ សម្រាប់​ជូន​មា​មីង​ក្រ គ្រួ​សារ​គោល​នយោ​បាយ​នៅ​ភូមិ​ភាគ។

វាយ​តម្លៃ​ពី​លោក​គីម​រ៉ុង​ សម​មិត្ត​យឿង​ថាញ់​ហ៊ុង-លេខា​បក្ស​ឃុំ​វៀង​ប៊ិញ​បាន​ឱ្យ​ដឹង៖

ជា​មួយ​តួនា​ទី​ជា​លេខា​សាខា​បក្ស​ សម​មិត្ត​គីម​រ៉ុង​តែង​ពង្រីក​ស្មារតី​ទទួល​បន្ទុក​ “មាត់​និយាយ​ដៃ​ធ្វើ” ជិត​ស្និទ្ធ​ ស្តាប់​មតិ​របស់​ប្រជាជន​ ម្ចាស់​ការ​ស្រាវ​ជ្រាវ​ឯក​សារ​ច្បាប់​ណែ​នាំ​របស់​ថ្នាក់​លើ​ដើម្បី​រួម​ជា​មួយ​សមូហ​ភាព​ សាខា​បក្ស​ដាក់​ចេញ​ភារៈ​ចង្អុល​ការ​ឱ្យ​បាន​សម​ស្រប​ជា​មួយ​ស្មារតី​ជាក់​ស្តែង​នៅ​ភូមិ​ភាគ។ សម​មិត្ត​នៅ​ទាំង​ធ្វើ​ល្អ​ការ​ងារ​ប្រ​ជា​ចលនា​ពូកែ​ដូច​ ចលនា​សប្បុរស​ជន​ មា​មីង​នៅ​ភូមិ​ភាគ​គប់​វាល់​ថវិកា​សម្រាប់​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ បណ្តា​ទង្វើ​របស់​សម​មិត្ត​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ បំ​បាត់​អត់​បន្ថយ​ក្រ​របស់​ភូមិ​ភាគ​ក្នុង​ពេល​កន្លង៕

ថាញ់​វ៉ាង​-សុផល