រៀនសូត្រនិងធ្វើតាមគំរូអ៊ំកសាងស្រុកភូមិមួយថ្ងៃកាន់តែស្រស់ស្អាត

07:24, 19/05/2025

ប៉ុន្មានឆ្នាំកន្លង ពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជននៅតំបន់ជនបទតំបន់ជនរួមជាតិខ្មែរលើភូមិដ្ឋានស្រុកឡុងភូ (សុកត្រាំង) មួយថ្ងៃកាន់តែបានលើកកម្ពស់។ រួមជាមួយនោះគឺការយកចិត្តទុកដាក់ជ្រៅជ្រះរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងអនុវត្តបណ្តាសំណង់ការងារការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សម្រេចច្រើនលទ្ធផលគាប់ប្រសើរ។ តាំងពីនោះនៅតាមភូមិស្រុកតំបន់ជនរួមជាតិខ្មែរមួយថ្ងៃកាន់តែមានភាពផ្លាស់ថ្មី។

ឆ្លង​តាម​កិច្ច​បំ​ផុស​ឃោសនា​កសាង​និង​អនុវត្ត​បណ្តា​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ច្បាម​ជា​មួយ​សភាព​ការណ៍​ជាក់​ស្តែង​នៅ​ភូមិ​ភាគនាំ​មក​ប្រ​សិទ្ធភាព​ជាក់​ស្តែងឱ្យ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​បន្ថយ​ក្រ​ក្នុង​ប្រ​ជា​ជន​។ តាំង​ពី​នោះ​ប្រ​ជា​ជន​ស្រប​ចិត្ត​គាំ​ទ្រ​​សកម្ម​សាទរ​គប់​វាល់​ថ្ងៃ​ពលកម្ម​ថវិកា ​បរិច្ចាគ​ដី ​ដើម​ឈើ ​ដំណាំ ​កសាង​ស្ពាន ​ផ្លូវ​ជន​បទ ​ធារាសាស្រ្ត​ កសាង​បណ្តា​ភ្លឺ​ទំ​នប់រាំង​ស្កាត់​ជ្រាប​ប្រៃ បណ្តា​ទម្រង់​សេដ្ឋកិច្ច​សហការ​​ ផ្លាស់​ប្តូរ​ឈើ​ពូជ ​សត្វ​ចិញ្ចឹម ​បង្កើន​ទិន្ន​ផល​លើ​ផ្ទៃ​ដី ​ជំ​រុញ​សេដ្ឋ​កិច្ច​-សង្គម​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍ។ ប្រ​ជា​ជន​ជ្រួត​ជ្រាប​ឯក​ភាព​លើ​គោល​ការណ៍​របស់​បក្ស​ គោល​នយោបាយ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​​ សំ​ខាន់​គឺការ​កសាង​ជន​បទ​ថ្មី​។​ពី​បណ្តា​ចលនា​កិច្ច​បំ​ផុស​គួប​ផ្សំ​ជា​មួយ​រៀនសូត្រនិងធ្វើតាមគំរូអ៊ំក៏​មាន​មួយ​ថ្ងៃ​​កាន់​តែ​ច្រើន​បុគ្គល​ សមូ​ហភាព​ជន​រួម​ជាតិ​ខ្មែរ​តែង​ឈាន​មុខ​ក្នុង​រាល់​សកម្មភាព​និង​មាន​ការ​គប់​វាល់​សកម្ម​ឱ្យ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​របស់​ភូមិភាគ។ គំ​រូ​ដូច​ទម្រង់ៈ “​អុជ​បំ​ភ្លឺ​ផ្លូវ​ជន​បទ”​​ភូមិ​បឹង​ឡុង​ឃុំ​ឡុង​ភូ​ ទម្រង់​ “ដង​ផ្លូវ​ខៀវ​ ស្រស់ ​ស្អាត”​ភូមិ​តឹង​គ្វី ​ឃុំ​តឹង​ហ៊ឹង ទម្រង់ “​អុជ​បំ​ភ្លឺ​ផ្លូវ​ជន​បទ​រួម​នឹង​ការ​ពារ​បរិ​ស្ថាន”​​ ភូមិ​សុក​មើយ ​ឃុំ​ឡុង​ភូ ​ទម្រង់​ “ដង​ផ្លូវ​ជន​បទ​ថ្មី​គំ​រូ”​ភូមិ​ទ្រឿង​ថ ឃុំ​ទ្រឿង​ខាញ់។ល។ ​បណ្តា​ទម្រង់​ខាង​លើ​បាន​មាមីង​ខ្មែរ​ក្នុង​ភូមិ​រួម​គ្នា​ពិ​គ្រោះ​អនុវត្ត​និង​ពង្រីក។ ​កន្លង​ពី​នោះ​រួម​ចំណែក​កសាង​ទិដ្ឋ​ភាព​ភូមិ​ស្រុក​មួយ​ថ្ងៃ​កាន់​តែ​ខែង​រ៉ែង​ផ្លាស់​ថ្មី។ ពូ​លី​សារិន ​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​តឹង​ហ៊ឹង​ឱ្យ​ដឹង៖ ​ពី​ពេល​ផ្លូវ​ថ្នល់​បាន​កសាង​ខែង​រ៉ែង​ស្រ​ឡះ​ស្រឡំ ​ជីវភាព​បាន​កើន​ឡើង ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​​​មួយ​ថ្ងៃ​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ជាង​ដល់​ការ​កសាង​បរិ​ស្ថាន​ជុំ​វិញ ​សំ​ខាន់​គឺ​ការ​​ធ្វើ​របង ​ដាំ​ដើម​ឈើ ​ដាក់​អំពូល​ភ្លើង​អុជ​បំ​ភ្លឺ​នៅ​មុខ​ផ្ទះ ​ធានា​សន្តិ​សុខ​នៅ​ភូមិភាគ។ល។ ​តាំង​ពី​នោះ​ទិដ្ឋ​ភាព​ស្រុក​ភូមិ​មួយ​ថ្ងៃ​កាន់​តែ​ខែង​រ៉ែង​ទំ​នើប​ជាង។

ដងផ្លូវអុជបំភ្លឺផ្លូវជនបទតំបន់ជនរួមជាតិខ្មែរស្រុកឡុងភូ (សុកត្រាំង)។
ដងផ្លូវអុជបំភ្លឺផ្លូវជនបទតំបន់ជនរួមជាតិខ្មែរស្រុកឡុងភូ (សុកត្រាំង)។

​​​​​អាច​និយាយ​បាន​ថា​រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ឥរិយាបថហូជីមិញ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ឡុង​ភូ​បាន​សាយ​ភាយ​ខ្លាំង​ក្លានាំ​មក​ប្រ​សិទ្ធភាព​សកម្ម។ ​តាំង​ពី​នោះ​មា​មីង​មាន​ការ​យល់​ដឹង​ក្នុង​ការ​គប់​វាល់​កម្លាំង​ដើម្បី​កសាង​ស្រុក​ភូមិ​មួយ​ថ្ងៃ​កាន់​តែ​ខែង​រ៉ែង​ដើម្បី​ទិដ្ឋ​ភាព​ស្រុក​ភូមិ​មួយ​ថ្ងៃ​កាន់​តែ​មាន​សម្រស់។ ពី​ពេល​រដ្ឋ​អំណាច​ភូមិភាគ​ឃោស​នា​ចលនា​ប្រ​ជា​ជន​អនុវត្ត​បណ្តា​ចលនា​កិច្ច​បំ​ផុស​សំ​ខាន់​គឺ​ចលនា​កសាង​ជន​បទ​ថ្មី​ក្នុង​បណ្តា​ភូមិ​ស្រុក​ជន​រួម​ជាតិ​ខ្មែរ​​នរណាក៏​សាទរព្រួត​ដៃ​រួម​កម្លាំង។​ ច្រើន​គ្រួសារ​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ កសាង​គ្រួសារ​វប្បធម៌​ ចូល​រួម​ជីក​ព្រែក​ប្រ​ឡាយ​ធារាសាស្ត្រ​បម្រើ​ផលិត​កសិកម្ម​​រួម​ជា​មួយ​រដ្ឋ​អំណាច​បំ​ផុស​សប្បុរស​ជន​ឧបត្ថម្ភ​សង់ស្ពាន ផ្លូវ​​​តាំង​ពី​នោះ​ទិដ្ឋ​ភាព​ជន​បទ​មាន​ភាព​វិវឌ្ឍន៍។ គំ​រូ​ដូច​ពូ​ថាច់​សូ​ផ ភូមិ​បឹង​ធំ ​ឃុំ​ឡុង​ភូ​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ឈាន​មុខ​ក្នុង​ការ​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ក៏​ដូច​គប់​វាល់​ប្រាក់​ដើម្បី​ភូមិភាគ​កសាង​ជួស​ជុល​ផ្ទះ​នៅ​ឱ្យ​គ្រួសារ​ក្រ​ ជួស​ជុល​សាលា​រៀន​។ល។ ពូ​សូផ​ឱ្យ​ដឹង៖ ក្រៅ​​ពី​គប់​វាល់​ឱ្យ​ភូមិភាគ​ខ្ញុំ​នៅ​សកម្ម​ឃោសនា​ចលនា​មាមីង​ដាំ​ផ្កា​សង​ខាង​ផ្លូវ​រួម​ចំ​ណែក​កសាង​ស្រុក​ភូមិ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​ស្អាត។ វិល​មក​ភូមិ​ស្រុក​នៅ​លើ​ភូមិ​ដ្ឋានឡុង​ភូ​ថ្ងៃ​នេះ​ឃើញ​ច្បាស់​បណ្តា​ដង​ផ្លូវ​បានត​ភ្ជាប់​គ្នា​​ ផ្លូវ​ភក់​ល្បាប់​ពី​មុន​មិន​នៅ​ទៀត។ ​មា​មីង​ខ្មែរ​ពេល​នេះ​ទៅ​ស្រែ​លើ​បណ្តា​ដង​ផ្លូវ​បេតុង​រាប​រលូន​បណ្តា​ផ្ទះ​ទ្រុឌ​ទ្រោម​បានជំ​នួសដោយ​ផ្ទះ​ថ្ម​ខែង​រ៉ែង​។ ​ភូមិ​ស្រុក​ពេល​នេះ​ពិត​ជា​អភិវឌ្ឍ​ទំ​នើប។

ដងផ្លូវខៀវស្រស់ស្អាតតំបន់ជនរួមជាតិខ្មែរស្រុកឡុងភូ (សុកត្រាំង)។
ដងផ្លូវខៀវស្រស់ស្អាតតំបន់ជនរួមជាតិខ្មែរស្រុកឡុងភូ (សុកត្រាំង)។

លោក​ឡេ​ថាញ់​ភឿង-​អនុប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូឱ្យ​ដឹង៖ ​ជា​ភូមិភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​​មុន​នេះ​ចាប់​ផ្តើម​ចំណុច​ទាបហេដ្ឋា​រចនា​សម្ព័ន្ធ​អន់​ខ្សោយ​ជីវភាព​​សេដ្ឋ​កិច្ច​​ផលិត​របស់​ប្រ​ជា​ជន​នៅ​ជួប​ការ​លំ​បាក​។​ ត្បិត​ដូច្នេះ​ឆ្លង​តាម​ការ​ឃោសនា​និងធ្វើតាមគំរូអ៊ំ មា​មីង​ខ្មែរ​ពង្រីក​ស្មារតី​ស្ម័គ្រ​ចិត្ត​​ខំ​ប្រឹង​ឈាន​ឡើង​ក្នុង​ពលកម្ម​ផលិត​​មាន​​ជីវភាព​​ស្ថេរ​ភាព​តាំង​ពី​នោះ​មាន​លក្ខណៈ​រួម​កម្លាំង​ជា​មួយ​ភូមិភាគ​កសាង​ស្រុក​ភូមិ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​ស្អាត៕

ចន្ថា