![]() |
ដងផ្លូវគមនាគមន៍ជនបទតំបន់ជនរួមជាតិខ្មែរតែងបានអ្នកមានប្រិយភាពចលនាមាមីងបរិច្ចាគដីសម្រាប់បើកទូលាយផ្លូវឱ្យបានស្អាតបាត។ |
សព្វថ្ងៃ ទូទាំងខេត្តមានអ្នកមានប្រិយភាពចំនួន៥៨៣រូប តែងធ្វើល្អការងារផ្សព្វផ្សាយចលនាប្រជាជនបំផុតគឺមាមីងជនជាតិភាគតិចអនុវត្តល្អបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ក្នុងឆ្នាំ២០២៤ អ្នកមានប្រិយភាពបានចលនាសប្បុរសជន ប្រជាជនគប់វាល់រាប់រយពាន់លានដុងដើម្បីកសាងស្ពានបេតុងជនបទចំនួន២១ កសាងផ្ទះមេត្តាធម៌ចំនួន៤ខ្នងនិងបណ្តាសំណង់សុខុមាលភាពសង្គមជាច្រើនទៀត។ រួមចំណែកកសាងទិដ្ឋភាពជនបទកាន់តែស្អាត-បៃតង ប្រជាជនធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញកសិផលបានងាយស្រួលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជនតំបន់ជនបទ។
គំរូដូចពូត្រឹងលីវអ្នកមានប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរនៅភូមិបឹងទ្រៀក ឃុំលីវទូ ស្រុកត្រឹងដេ បានគប់វាល់យ៉ាងសកម្មក្នុងការកសាងភូមិស្រុកបានល្អប្រសើរ អរិយធម៌។ ចាប់ពីឆ្នាំ១៩៩០មកដល់សព្វថ្ងៃ ពូចលនាកសាងបានស្ពានជនបទចំនួន១៥នៅលើភូមិដ្ឋានឃុំលីវទូ ស្ពាននីមួយៗមានតម្លៃពី៤០លានដុង-៣០០លានដុង/ស្ពាន កសាងផ្លូវជនបទមានប្រវែង២.២៣២ម កសាងលូបង្ហូតទឹក ដាក់អំពូលភ្លើងអគ្គិសនីតាមដងផ្លូវជនបទ កសាងបង្គោលទង់ ដាំផ្កា។ល។ រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទបានស្អាត-បៃតងនិងសុវត្ថិភាព។ ពូត្រឹងលីវបានឱ្យដឹង៖ ពីមុនភូមិបឹងទ្រៀកផ្លូវធ្វើដំណើរទៅមកតែងជួបការលំបាក ម៉្លោះហើយពេលរដ្ឋបំផុសចលនាកសាងជនបទថ្មី ខ្ញុំខ្នះខ្នែងចលនា តែងបានមាមីងចូលរួមយ៉ាងសកម្ម។ ការងារដែលខ្ញុំធ្វើតែងប្រកបដោយភាពបើកចំហ ច្បាស់លាស់និងឈានមុខរាល់ការចលនានៅភូមិភាគដូច្នេះទើបមាមីងក្នុងភូមិស្រុកជំនឿទុកចិត្ត។ អាស្រ័យហេតុនោះ ពេលចលនាផ្សព្វផ្សាយខ្ញុំតែងវិភាគពីផលប្រយោជន៍នៃបណ្តាសំណង់នៅជនបទក្នុងគោលបំណងគឺបម្រើប្រជាជនដូច្នេះនរណាក៏ស្របមតិ ព្រួតដៃអនុវត្ត។
![]() |
ពូយឿងវ៉ាំងថា អ្នកមានប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរនៅភូមិប្ញស្សីស្កាប ទីរួមស្រុកចូវថាញ់ស្រុកចូវថាញ់ (សុកត្រាំង)។ |
ចំណែកពូយឿងវ៉ាំងថា អ្នកមានប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរនៅភូមិប្ញស្សីស្កាប ទីរួមស្រុកចូវថាញ់ ស្រុកចូវថាញ់ ពូតែងសកម្មចលនាបណ្តាសប្បុរសជន ប្រជាជនគប់វាល់កសាងជនបទថ្មី។ ចាប់ពីឆ្នាំ២០២០-២០២៥ ពូចលនាប្រជាជនបរិច្ចាគដីដើម្បីកសាងផ្លូវគមនាគមន៍ជនបទមានប្រវែង៣,៨គ.ម ទទឹង៣,៥ម បង្គោលនិងអំពូលភ្លើងអគ្គិសនីចំនួន២៨ដើម ដោយតម្លៃជាង២២លានដុង ដាក់កាម៉េរាចំនួន២ ដោយតម្លៃ២.៧០០.០០០ដុង ស្ពានជនបទចំនួន៣ដោយតម្លៃជាង៣០០លានដុង។ ទន្ទឹមនោះ ពូនៅទាំងចូលរួមក្រុមការងារសម្រុះសម្រួលក្នុងភូមិ ដូច្នេះ ករណីណាក៏សម្រុះសម្រួលបានសម្រេច។ ជាមួយការគប់វាល់យ៉ាងសកម្មរបស់ពូយឿងវ៉ាំងថា បណ្តាសំណង់ជនបទនៅបណ្តាដងផ្លូវក្នុងភូមិសុទ្ធតែបានចាក់បេតុងសម្រេចជាង៩០%។
សមមិត្តឡឹមហ្វាងម៉ូវ-នាយកមន្ទីរជនជាតិនិងសាសនាបានឱ្យដឹង៖អ្នកមានប្រិយភាពមានតួនាទីយ៉ាងសំខាន់ក្នុងការងារផ្សព្វផ្សាយចលនាជនជាតិភាគតិចអនុវត្តល្អតាមគោលការណ៍ គោលនយោបាយរបស់បក្សនិងក្រឹត្យរបស់រដ្ឋ គំរូចូលរួមក្នុងការអភិវឌ្ឍផលិត បន្ថយក្រដោយចីរភាព រក្សាសន្តិសុខសណ្តាប់ធ្នាប់ អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិនៅភូមិភាគ រួមចំណែកខិតខំអនុវត្តសម្រេចជោគជ័យនៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច កម្មវិធីទិសដៅជាតិបន្ថយក្រដោយចីរភាពនិងកម្មវិធីទិសដៅជាតិកសាងជនបទថ្មីលើភូមិដ្ឋានខេត្ត។ ក្រៅពីនោះ អ្នកមានប្រិយភាពនៅទាំងជាស្ពានតភ្ជាប់រវាងបក្សនិងរដ្ឋអំណាចជាមួយប្រជាជន ចូលរួមជាមួយគណៈកម្មាធិការបក្ស អំណាចក្នុងការងារសម្រុះសម្រួល ដោះស្រាយបណ្តាករណីពាក់ព័ន្ធដល់ជនរួមជាតិ៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin