ខិតខំបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម

Thanh Vàng 05:46, 07/05/2025

ជាមួយទិស​​ស្លោក “មិនចោលនរណាម្នាក់” គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំភូមី ស្រុកមីទូ(សុកត្រាំង) បានប្រមូលផ្តុំចង្អុលការផ្សព្វផ្សាយអនុវត្តព្រមៗគ្នា មានប្រសិទ្ធភាពកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម។ ទន្ទឹមនោះរួមចំណែកជួយគ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានជីវភាពលំបាក​ ស្ងប់ចិត្តពលកម្មផលិត ឈានឡើងលំនឹងជីវភាព។

 

តាម​សម​មិត្ត​ឡឹម​មេរិន​-ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ឃុំ​ភូមីឱ្យ​ដឹង​៖ ចាប់​ពីពេល​ទទួល​ភារ​កិច្ច​ពីគណៈ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​ស្រុក​ ឃុំ​ភូមីបាន​បង្កើត​គណៈ​ចង្អុល​ការ​កម្ម​វិធី​និង​ចាត់​ភារៈ​ច្បាស់​លាស់​ដល់​បណ្តា​សមាជិក តាម​នោះ​ ជួយ​ដល់​ការ​ពិនិត្យ​និង​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ប្រ​ព្រឹត្ត​ទៅ​ងាយ​ស្រួល​ សម​ស្រប​ជាមួយ​នឹង​មុខសញ្ញាទទួល​ផល។  ឆ្នាំ២០២៤ លើភូមិ​ដ្ឋាន​ឃុំ​មាន​គ្រួសារ​ចំ​នួន​៤៦គ្រួបាន​ជំនួយ​កសាង​ផ្ទះ​ថ្មីនិង​គ្រួសារ​៣គ្រួបាន​ជួស​ជុលពីកម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​ ជាមួយ​ថវិកា​អនុ​វត្ត​ជាង​២ពាន់​លាន​ដុង។ សព្វ​ថ្ងៃ​ ផ្ទះ​ទាំង​នេះ​បាន​ប្រ​គល់​ជូន​ដល់​មាមីងរួច​ហើយ​។

បងស្រីដូធីថាញ់ធ្វី នៅភូមិដៃដូនអ៊ុយ ឃុំភូមីស្រុកមីទូ(សុកត្រាំង) មានក្តីសប្បាយរីករាយ ពេលទទួលបានផ្ទះថ្មី។
បងស្រីដូធីថាញ់ធ្វី នៅភូមិដៃដូនអ៊ុយ ឃុំភូមីស្រុកមីទូ(សុកត្រាំង) មានក្តីសប្បាយរីករាយ ពេលទទួលបានផ្ទះថ្មី។

សំ​ណេះ​សំ​ណាល​ជាមួយ​យើង​ខ្ញុំ​ក្នុង​ផ្ទះ​ថ្មីយ៉ាង​ស្អាតបាត​ បង​ស្រីដូធីថា​ញ់ធ្វី នៅ​ភូមិ​ដៃ​ដូន​អ៊ុយ ឃុំ​ភូមី មិន​លាក់​នូវ​ក្តី​សប្បាយ​រីក​រាយ​ចាប់​ពីពេល​នេះ​ទៅ​គ្រួសារ​បង​ស្រីបាន​រស់​នៅ​ក្នុង​ផ្ទះ​ថ្មីយ៉ាង​ស្អាត​​ដែល​ពីយូរណាស់​មក​ហើយ​បង​ស្រីមិន​ហ៊ានគិត​ដល់​ការ​​សង់​ផ្ទះ​ថ្មី​។ បាន​ដឹង​ គ្រួសារ​បង​ស្រីជាគ្រួសារ​ក្នុង​ក្រប​ខ័ណ្ឌក្បែរក្ររបស់​ភូមិ​ភាគ​ ពីរនាក់​ប្តីប្រ​ពន្ធគាត់​ធ្វើការ​នៅ​ក្រុម​ហ៊ុន​គ្រាន់​តែគ្រប់​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ដូច្នេះ​គ្មាន​លក្ខ​ណៈ​សង់​ផ្ទះ​ថ្មីឡើយ​។ ផ្តើម​ពីកម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​លើភូមិ​ដ្ឋាន​ស្រុក​ គ្រួសារ​បង​ស្រីបាន​ជំនួយ​៦០លាន​ដុង រួម​នឹង​ទឹក​ប្រាក់​ដែល​គ្រួសារ​បង​ស្រីសន្សំបាន​ទើប​សង់​បាន​ផ្ទះ​រឹង​មាំ។ រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ជំនួយ​នេះ​បង​ធ្វីចែក​រំលែក៖ ខ្ញុំ​រីក​រាយ​ណាស់​និង​អរ​គុណ​បក្ស​ រដ្ឋ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជំនួយ​ផ្ទះ​ឱ្យ​គ្រួសារ​ខ្ញុំ​ ចាប់​ពីពេល​នេះ​ទៅ​គ្រួសារ​ខ្ញុំ​មិន​រស់​នៅ​ផ្ទះ​ទ្រុឌទ្រោម​ មិន​បារម្ភពីភ្លៀងលេចទៀត​ឡើយ​ ស្ងប់ចិត្ត​ពង្រីកសេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ក្រ។

ផ្ទះ​ថ្មីនាំមក​នូវ​ក្តី​រីក​រាយ​និង​សុភមង្គលចំ​ពោះ​បណ្តា​គ្រួសារ​ដែល​ទទួល​ផល។ បង​លីស៊ីននៅ​ភូមិ​ជាមួយ​គ្នា​បាន​ឱ្យ​ដឹង​៖ ប៉ុន្មានឆ្នាំមុនគ្រួសារ​ខ្ញុំ​រស់​ក្នុង​ផ្ទះ​ទ្រុឌទ្រោម​ ពេល​ភ្លៀងធំ​ម្តងៗខ្ញុំ​មិន​ហ៊ាននៅ​។ សព្វ​ថ្ងៃ​បាន​ជំនួយ​សង់​ផ្ទះ​ថ្មីស្អាតបាត​ពីកម្ម​វិធី​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​ចាប់​ពីថ្ងៃ​នេះ​ទៅ​គ្រួសារ​ខ្ញុំ​មិន​បារម្ភពីភ្លៀងលេចទៀត​ឡើយ​។ បាន​ដឹង​ ជីវភាព​ជួបការ​លំ​បាក​ គ្មាន​ដី​ផលិត ប្តី​ប្រ​ពន្ធបង​ស៊ី​នធ្វើការ​ឈ្នួល​គ្រាន់​តែគ្រប់​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​។ អា​ស្រ័យរដ្ឋ​អំ​ណាច​ពិនិត្យ​ជំនួយ​៦០លាន​ដុងពីកម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​ បាន​កសាង​ផ្ទះ​មួយ​ខ្នងរឹង​មាំជាការ​លើក​ទឹក​ចិត្ត​ដើម្បី​គ្រួសារ​បង​ស៊ី​នស្ងប់ចិត្ត​ពល​កម្ម​ផលិត ឈាន​ឡើង​ចាក​ផុត​ក្រ។

បងលីស៊ីន(ឈរកណ្តាល) នៅភូមិដៃដូនអ៊ុយ ឃុំភូមីស្រុកមីទូ(សុកត្រាំង) មានក្តីសប្បាយរីករាយ ពេលទទួលបានផ្ទះថ្មីពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។
បងលីស៊ីន(ឈរកណ្តាល) នៅភូមិដៃដូនអ៊ុយ ឃុំភូមីស្រុកមីទូ(សុកត្រាំង) មានក្តីសប្បាយរីករាយ ពេលទទួលបានផ្ទះថ្មីពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។

សម​មិត្ត​លីចន្ថា-ប្រ​ធាន​គណៈ​កម្មាធិការ​រណសិរ្សមាតុ​ភូមិ​វៀតណាម​ឃុំ​ភូមីបាន​ឱ្យ​ដឹង​៖ ជំនួយ​កសាង​ផ្ទះ​តាម​កម្ម​វិធី​ “បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​” ដល់​គ្រួសារ​ក្រដើម្បី​សម្តែង​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំ​ណាច​ បណ្តា​គណៈ​ផ្នែក​និង​ការ​ចូល​រួម​ពីអង្គ​ការ​ អា​ជីវកម្ម​ បណ្តា​សប្បុរសជន​និង​សហគមន៍​។ ផ្ទះ​ដែល​បាន​សង់​ឡើង​ប្រ​កបដោយ​ទឹក​ចិត្ត​មេត្តាធម៌​ សង្ឃឹមថា​ នឹង​ជួយ​ដល់​គ្រួសារ​ក្រឈាន​ឡើង​ក្នុង​ជីវភាព​។

កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​ជាសក្ខីភាព​យ៉ាង​ច្បាស់​ដល់​ការ​ស្រប​មតិនៃ​ទូទាំង​ប្រ​ព័ន្ធ​នយោបាយ​។ មិន​ត្រឹម​តែនាំមក​នូវ​ទីលំ​នៅ​សុខ​សាន្ត តែកម្ម​វិធី​នៅ​ទាំង​រួម​ចំ​ណែក​ពង្រឹង​ក្តី​ជំនឿរបស់​ប្រ​ជាជន​ចំ​ពោះ​គោល​ការ​ណ៍​ គោល​នយោបាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ បង្ក​ក្តី​លើក​ទឹក​ចិត្ត​ដើម្បី​គ្រួសារ​ក្រ គ្រួសារ​ក្បែរក្រ គ្រួសារ​ដែល​មាន​ជីវភាព​លំ​បាក​ស្ងប់ចិត្ត​ពល​កម្ម​ផលិត ឈាន​ឡើង​ចាក​ផុត​ក្រដោយ​ចីរភាព​៕

ថា​ញ់វ៉ាង-សុផល