![]() |
ព្រះតេជគុណស៊ើងមិញហៀង (ទី២ខាងស្តាំ) ព្រះចៅធិការវត្តសិរីពោធិដើមពោធិ៍ឃុំដាយអឹង២ស្រុកត្រឹងដេបានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត។ |
ឆ្នាំ១៩៩៩ស៊ើងមិញហៀងចូលវត្តសិរីពោធិដើមពោធិ៍ដើម្បីបួសរៀនធម៌អាថ៌វិន័យនិងអក្សរ។ ឆ្នាំ២០០៨ព្រះតេជគុណស៊ើងមិញហៀងបានគណៈកម្មការវត្តនិងមាមីងពុទ្ធបរិស័ទទំនុកចិត្តហើយតែងតាំងធ្វើជាព្រះចៅអធិការវត្តរហូតមកដល់បច្ចុប្បន្ន។ តាំងពីពេលនោះព្រះតេជគុណស៊ើងមិញហៀងផ្តោតលើការកសាងវត្តគិតអានការសិក្សាដល់ព្រះសង្ឃនិងចលនាមាមីងពុទ្ធបរិស័ទសាមគ្គីរួមកម្លាំងគ្នាកសាងភូមិស្រុកសុខសាន្ត។ ព្រះតេជគុណស៊ើងមិញហៀងមានថេរដីកា៖ ព្រះចៅធិការត្រូវមានការទទួលខុសត្រូវលើការកសាងវត្ត គិតអានការសិក្សារបស់ព្រះសង្ឃនិងចលនាពុទ្ធបរិស័ទសកម្មក្នុងការគិតគូរអភិវឌ្ឍសេដ្ឋកិច្ចដើម្បីមានជីវភាពធូរធារ។ ពិសេសកៀរគរមាមីងពុទ្ធបរិស័ទរស់នៅត្រូវសាមគ្គីរួមគ្នាអភិវឌ្ឍ។ ដោយជឿទុកចិត្តរបស់មាមីងពុទ្ធបរិស័ទនិងគិតអានអស់ពីព្រះទ័យរបស់ព្រះតេជគុណមិញហៀង ដូច្នេះព្រះវិហារឧបដ្ឋានសាលាខ្លោងទ្វារទីធ្លារបស់វត្តដើមពោធិ៍បានកសាងថ្មីរឹងមាំ ស្អាតបាត។
ទន្ទឹមនឹងនោះព្រះតេជគុណមិញហៀងនៅទាំងដឹកនាំពុទ្ធបរិស័ទក្នុងចំណុះជើងវត្តអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ឃោសនាព្រះសង្ឃពុទ្ធបរិស័ទចូលរួមជាមួយរដ្ឋអំណាចរក្សាស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ អភិរក្សតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ពិសេសរៀងរាល់ខែនៅថ្ងៃ៨កើតឬ៨រោចខែដាច់និងថ្ងៃពេញបូណ៌មី ពេលមាមីងមកវត្ត ព្រះតេជគុណគួបផ្សំការឃោសនាកៀរគរចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខប្រទេសនិងត្រូវប្រុងប្រយ័ត្នចំពោះឧបាយកលមួលបង្កាច់ ញុះញង់របស់ជនខិលខូចទាញយកផលប្រយោជន៍ពីបញ្ហាជនជាតិសាសនាដើម្បីប្រឆាំងនឹងរដ្ឋយើង។ ក្រៅពីនេះព្រះតេជគុណមិញហៀងនៅទាំងចូលរួមដោយជោគជ័យក្នុងការសម្រុះសម្រួលជម្លោះជាច្រើនក្នុងប្រជាជន រួមចំណែករក្សាមនោសញ្ចេតនាភូមិផងរបង ជាមួយសន្តិសុខសណ្តាប់ធ្នាប់តំបន់ជនបទ។ ក្រៅពីគិតអានកសាងវត្ត គិតគូរដល់ព្រះសង្ឃបួសរៀន ព្រះតេជគុណមិញហៀងនៅទាំងចូលរួមយ៉ាងសកម្មការងារសប្បុរសធម៌សង្គម។ ពិសេសព្រះតេជគុណបានកៀរគរសប្បុរសជនក្នុងនិងក្រៅខេត្តគប់វាល់អង្ករ គ្រឿងបរិភោគរបស់របរប្រើប្រាស់ប្រចាំថ្ងៃនិងជួយឧបត្ថម្ភដល់ចាស់អនាថាជាង៥០រូប។
ដោយការគប់វាល់ជាក់ស្តែងរបស់ព្រះតេជគុណស៊ើងមិញហៀងក្នុងការងារឃោសនា ណែនាំជនរួមជាតិខ្មែរគោរពតាមការកំណត់របស់ច្បាប់ សកម្មចលនាជនរួមជាតិរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគកសាងវត្តនិងការងារសុខុមាលភាពសង្គមផ្សេងទៀត។
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin