រៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យបុណ្យតេត បណ្តាជនជាតិប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញកងទ័ពការពារព្រំដែនសុកត្រាំង (បោះជំរំនៅឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ) តែងចាត់តាំងចលនាបណ្តាអាជីវកម្មមូលដ្ឋានផលិតអាជីវកម្មសប្បុរសជនគប់វាល់តាមស្មារតី “កងទ័ពការពារព្រំដែនឆ្ពោះដល់ជនរួមជាតិក្រនៅតំបន់ព្រំដែនសមុទ្រ - បុណ្យតេតដល់គ្រប់គ្នា គ្រប់ផ្ទះ”។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់កងទ័ពការពារព្រំដែនដើម្បីរួមកម្លាំងជាមួយរដ្ឋអំណាចភូមិភាគគិតអានបុណ្យតេតដល់អ្នកក្រ អ្នកមានស្ថានភាពលំបាកលើកកម្ពស់គុណសម្បត្តិប្រពៃណីរបស់ “កងទ័ពអ៊ំហូក្នុងសម័យថ្មី”។
![]() |
ទទួលទានអាហារពេលបុណ្យតេតដ៏កក់ក្តៅក្នុងកម្មវិធី “និទាឃរដូវការពារព្រំដែនទ្រុងប៊ិញកក់ក្តៅទឹកចិត្តអ្នកភូមិ”។ |
មីងលីធីថានៅភូមិបឹងព្រលឹត ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) ឱ្យដឹង៖ ដោយស្ថានភាពលំបាក រស់នៅម្នាក់ឯង តែងបានប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញឧបត្ថម្ភរបស់របរប្រើប្រាស់រាល់ថ្ងៃ។ ពិសេសក្នុងប៉ុន្មានថ្ងៃបុណ្យទាន បុណ្យតេត ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញនឹងជួយឧបត្ថម្ភកាន់តែច្រើន អាស្រ័យហេតុនេះ ខ្ញុំក៏មិនសូវមានការលំបាកក្នុងការប្រកបរបរចិញ្ចឹមជីវិត។
ពូហឿឌឹក អ្នកចាស់ឯកកោ ដោយសារស្ថានភាពគ្រួសារលំបាក កូនៗរបស់ពូទៅគ្រប់ទីកន្លែង ប្រពន្ធស្លាប់ ពូដើររើសអេតចាយដើម្បីចិញ្ចឹមជីវិត។ ពូបានប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញជំនួយឧបត្ថម្ភតាំងពីឆ្នាំ២០២០រហូតមកដល់ពេលនេះ។ “អាហារថ្ងៃចូលឆ្នាំថ្មី” ចាត់តាំងដោយអង្គភាពមានការចូលរួមឧបត្ថម្ភរបស់សមាគមនារី សម្ព័ន្ធយុវជន គណៈប្រជាជនភូមិបឹងព្រលឹតឃុំទ្រុងប៊ិញពិតជានាំមកនូវភាពសប្បាយរីករាយបន្ថយភាពឯកោរបស់ពូក្នុងវ័យ៧៧ឆ្នាំ។
វរសេនីយ៍ត្រីហូឡេវៀតង្វ៉ាង - ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញឱ្យដឹង៖
កម្មវិធី “និទាឃរដូវការពារព្រំដែនទ្រុងប៊ិញកក់ក្តៅទឹកចិត្តអ្នកភូមិ” និង “ទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជន” ជាកម្មវិធីដ៏មានអត្ថន័យនៃសកម្មភាពបង្ហាញពីចំណងមិត្តភាពរវាងកងទ័ពនិងប្រជាជនក្នុងឱកាសបុណ្យតេត ជួយប្រជាជននៅតាមតំបន់ព្រំដែនសមុទ្រកាន់តែមានភាពសប្បាយរីករាយក្នុងប៉ុន្មានថ្ងៃទទួលបុណ្យចូលឆ្នាំថ្មី។ ចំពោះកម្មវិធីនេះ នាពេលកន្លងក៏ទទួលបានការឧបត្ថម្ភយ៉ាងអស់ពីចិត្តរបស់សប្បុរសជន បណ្តាអាជីវកម្មក្នុងនិងក្រៅខេត្តដែលបានរួមដំណើរជាមួយនឹងអង្គភាព។ ឆ្លងតាមនោះ មានបណ្តាអំណោយដ៏មានអត្ថន័យជាច្រើនក៏ដូចជាតម្លៃអំពីសម្ភារៈនិងស្មារតីជួយជនរួមជាតិក្រនៅតំបន់ព្រំដែនសមុទ្រជម្នះការលំបាក ដោយហេតុនេះជំរុញទឹកចិត្តរបស់មាមីងដើម្បីស្ងប់ចិត្តក្នុងការខិតខំ ប្រឹងប្រែងលើកកម្ពស់ជីវភាព។
បណ្តាអំណោយដ៏កក់ក្តៅបង្ហាញពីក្តីស្រឡាញ់រវាងកងទ័ព-ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែនសមុទ្រ នេះជាការចែករំលែកលើកទឹកចិត្តជាក់ស្តែងពីកម្មវិធី “និទាឃរដូវការពារព្រំដែនទ្រុងប៊ិញកក់ក្តៅទឹកចិត្តអ្នកភូមិ” “ទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជន”។ នេះជាសកម្មភាពមនុស្សធម៌យ៉ាងជ្រាលជ្រៅចំពោះអ្នកក្រីក្រ អ្នកដែលមានស្ថានភាពលំបាក ពិសេសនៅតំបន់ព្រំដែនសមុទ្រនៃខេត្តរាល់ពេលបុណ្យនិទាឃរដូវមកដល់៕
សុងឡេ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin