![]() |
ពូឡឹមរឿ (អាវស ខាងស្តាំ) អ្នកមានប្រិយភាពឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង។ |
និយាយដល់ពូឡឹមរឿ នៅភូមិព្រែកឈ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀង នរណាក៏ស្គាល់ដែរ ព្រោះគាត់ជាអ្នកមានប្រិយភាព បានមាមីងក្នុងភូមិ ឃុំគោរពស្រឡាញ់។ ពេលជួបសំណេះសំណាល ពូរឿចែករំលែក៖ ដើម្បីឆ្លើយតបនឹងការជឿជាក់របស់មាមីង ខ្ញុំតែងតែដាស់តឿនខ្លួនឯង ត្រូវតែខិតខំនូវអ្វីដែលល្អៗជូនដល់អ្នកគ្រប់គ្នា។ ដូច្នេះហើយ រៀងរាល់ថ្ងៃ ពេលជួបជាមួយគ្រួសារដែលគ្មានឆន្ទៈរកស៊ីឬនៅមានការលំបាកច្រើន ខ្ញុំតែងតែលើកទឹកចិត្តនិងផ្តល់យោបល់ជូនរដ្ឋអំណាច ដើម្បីមានវិធានការឧបត្ថម្ភឱ្យបានត្រឹមត្រូវ។ ជិត៣០ឆ្នាំកន្លង ពូរឿមានចំណេះដឹងនិងបទពិសោធន៍ច្រើនក្នុងការងារឃោសនា ចលនាប្រជាជនអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ។ ស្មារតីរបស់ជនរួមជាតិខ្មែរ ភាគច្រើនគឺត្រូវជឿអ្វីដែល “ភ្នែកឃើញ ត្រចៀកឮ” អាស្រ័យហេតុនេះ រាល់សកម្មភាពគំរូរបស់អ្នកមានប្រិយភាពនឹងមានតម្លៃនៃការណែនាំដើម្បីមាមីងធ្វើតាម។
ពូរឿឱ្យដឹង៖ ការងារដែលខ្ញុំធ្វើនោះ គឺចលនាជួសជុលផ្លូវ ស្ពាន។ល។ ជាក់ស្តែងការកៀរគរមាមីងរួមគ្នាធ្វើ២ដងផ្លូវនៅឃូ២និងឃូ៥ ដងផ្លូវនីមួយៗមានប្រវែងជាង៧០ម៉ែត្រ ដាំផ្កាបង្កទេសភាពធ្វើឱ្យភូមិស្រុកកាន់តែស្រស់ស្អាត។ ចលនាសប្បុរសជនឧបត្ថម្ភអង្ករបានជាង១តោន/ឆ្នាំ ដើម្បីជួយអ្នកក្រ។ល។
ពូខាវ៉ាំងមិញ អ្នកមានប្រិយភាពភូមិបឹងធំ ឃុំថាញ់គ្វើយ ស្រុកមីស្វៀង បានចែករំលែកអំពីមូលហេតុដែលធ្វើឱ្យពូផ្សារភ្ជាប់ជាមួយការងារសង្គមរហូតមកដល់បច្ចុប្បន្ន។ “ជិត២០ឆ្នាំមុន នៅទីនេះដាច់ស្រយាលណាស់ មាមីងធ្វើដំណើរមានការលំបាក។ ដោយឃើញពីភាពលំបាកនោះ ខ្ញុំនិងរដ្ឋអំណាចគិតអានជីវភាពដល់ប្រជាជនឆ្លងតាមការងារសប្បុរសធម៌ ឧបត្ថម្ភគ្រួសារដែលមានស្ថានភាពលំបាកអំពីរបស់របរប្រើប្រាស់ ចលនាថវិកាធ្វើផ្លូវ សង់ស្ពាន។ល។ ដោយពាក្យស្លោក “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” ខ្ញុំកៀរគរមាមីងភូមិស្រុក គប់វាល់ថវិកាដាក់អំពូលភ្លើងអុជបំភ្លឺផ្លូវជនបទ ដើម្បីរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ ទន្ទឹមនឹងនោះ ពូមិញនៅទាំងចលនាសង់ស្ពានចំនួន៤និងផ្លូវបេតុងប្រវែង៤ម៉ែត្រក្នុងភូមិ សរុបថវិកាជិត៥០០លានដុង បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការធ្វើដំណើរនិងដោះដូរទំនិញ។ “ពេលចលនាកសាងឬជួសជុលបណ្តាសំណង់នៅភូមិភាគ ខ្ញុំតែងតែទទួលបានការជឿទុកចិត្តពីរដ្ឋអំណាច។ គ្រួសារក៏សប្បាយចិត្ត ឧបត្ថម្ភនូវអ្វីដែលខ្ញុំធ្វើ ចំពោះប្រជាជនក៏គាំទ្រយ៉ាងខ្លាំង នរណាមានកម្លាំងជួយកម្លាំង មានទ្រព្យសម្បត្តិជួយទ្រព្យសម្បត្តិ ដើម្បីជួយគ្នាឱ្យបានសម្រេច។ នេះជាក្តីរីករាយ លើកទឹកចិត្តសម្រាប់ខ្ញុំក្នុងការខិតខំបន្ថែមទៀតនាពេលខាងមុខ” ពូមិញឱ្យដឹងដូច្នេះ។
សមមិត្តលីវប៊ិនធឿន-ប្រធានអនុមន្ទីរជនជាតិនិងសាសនាស្រុកមីស្វៀងឱ្យដឹង៖
នាពេលកន្លង អ្នកមានប្រិយភាពនៅលើភូមិដ្ឋានស្រុកតែងតែពង្រីកល្អនូវតួនាទីគំរូក្នុងការអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហា ការលំបាករបស់ភូមិភាគ ចលនាប្រជាជនធ្វើផ្លូវ ជួសជុលស្ពាន ដាំផ្កាបង្កទេសភាពភ្លឺ-បៃតង-ស្អាត”។
នៅដំណាក់កាលណាក៏ដោយ ពួកគាត់តែងមានមុខតំណែង តួនាទីដ៏សំខាន់។ ដើម្បីពង្រីកតួនាទីរបស់កងកម្លាំងមហាជនពិសេសនេះ គណៈកម្មាធិការបក្ស រដ្ឋអំណាចត្រូវតែយកចិត្តទុកដាក់គិតអានកសាងកងជួរអ្នកមានប្រិយភាពពិតប្រាកដ ដែលជាអ្នកគំរូឆ្នើម ជាតំណាងជនជាតិ ជាស្ពានតភ្ជាប់រវាងគោលការណ៍របស់បក្ស ទឹកចិត្តរបស់ប្រជាជន បង្កកម្លាំងសាមគ្គីដ៏អស្ចារ្យក្នុងជនជាតិវៀតណាម៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin