រៀនតាមអ៊ំ ផ្សារភ្ជាប់ជាមួយការកសាងជនបទថ្មីលើកកម្ពស់

05:09, 21/04/2025

ជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ផ្សារភ្ជាប់ជាមួយចលនាប្រឡងប្រណាំងកសាងជនបទថ្មីលើកកម្ពស់ បក្ខភាគឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង) បានផ្តោតលើការដឹកនាំ ចង្អុលការកសាងបណ្តាទម្រង់ជាក់ស្តែង សមស្របជាមួយភូមិភាគ ទាក់ទាញការចូលរួមរបស់កម្មាភិបាល បក្ខជននិងប្រជាជនគ្រប់ថ្នាក់។ អាស្រ័យហេតុនេះ ទិដ្ឋភាពជនបទឡុងឌឹកកាន់តែរីកចម្រើន ជីវភាព សម្ភារៈស្មារតីរបស់ប្រជាជនបានកែលម្អយ៉ាងច្បាស់ក្រឡែត។

ភូមិទាំងអស់ក្នុងឃុំឡុងឌឹកសម្រេចភូមិវប្បធម៌។
ភូមិទាំងអស់ក្នុងឃុំឡុងឌឹកសម្រេចភូមិវប្បធម៌។

មក​ឡុង​ឌឹក​សព្វ​ថ្ងៃ​ យើង​ខ្ញុំ​បាន​ឃើញ​ការ​ផ្លាស់​ថ្មី​របស់​ជន​បទ​ក្រ ឥឡូវ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រម​ៗ​គ្នា​ ទិដ្ឋ​ភាព​បរិស្ថាន​ភ្លឺ​-បៃតង​-ស្អាត។ នាំ​យើង​ខ្ញុំ​​ទៅ​ទស្សនា​ផ្លូវ​គមនា​គមន៍​ ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​មួយ​ចំ​នួន​ក្នុង​ឃុំ​ សម​មិត្ត​ផាង​វាំង​ញា​-ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ឌឹក​ឱ្យ​ដឹង៖ បក្ខ​ភាគ​​ឃុំ​តែង​ជ្រួត​ជ្រាប​ ផ្សព្វ​ផ្សាយ​វាយ​តម្លៃ​ការ​អនុ​វត្ត​​សារាចរ សេចក្តី​សម្រេច​របស់​គណៈ​កម្មា​ធិការ​បក្ស​​គ្រប់​ថ្នាក់​ ទន្ទឹម​នឹង​នោះ​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​ ផ្តោត​លើ​ការ​ងារ​សំ​ខាន់​ៗ​របស់​ឃុំ​ដូច​ជា​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ កសាង​បណ្តា​សំ​ណង់​គមនា​គមន៍​ជន​បទ​ ក្តាប់​យក​មតិ​ក្តី​ប្រាថ្នា​របស់​ប្រ​ជា​ជន​ទាន់​ពេល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នា​នា​នៅ​ថ្នាក់​មូលដ្ឋាន។ ទន្ទឹម​នឹង​នោះ​ លើក​កម្ពស់​តួ​នា​ទី​គំ​រូ​ ឈាន​មុខ​របស់​​កម្មា​ភិបាល​ បក្ខ​ជន​តាម​ពាក្យ​ស្លោក “បក្ខ​ជន​ឈាន​មុន​ ប្រ​ជា​ជន​តាម​ក្រោយ” និយាយ​ទន្ទឹម​នឹង​ធ្វើ​ ដោយ​ទម្រង់​ការ​ធ្វើ​តាម​អ៊ំ​ ដើម្បី​ប្រ​មូល​ធន​ធាន​ទាំង​អស់​សម្រាប់​កម្ម​វិធី។ ជាក់​ស្តែង ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌​ ឥរិយាបថ​ហូជីមិញ​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​រួម​កម្លាំង​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​ បណ្តា​សាខា​បក្ស​ចំ​ណុះ​គណៈ​កម្មា​ធិការ​បក្ស​ឡុង​ឌឹក​បាន​គណៈ​ចង្អុល​ការ​កសាង​រាល់​ទម្រង់​ ជាក់​ស្តែង ចលនា​កម្មា​ភិបាល​ បក្ខ​ជន​ សមា​ជិក​សម្ព័ន្ធ​យុវជន​និង​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​សកម្ម។ ក្នុង​នោះ​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​និង​អង្គ​ការ​មហា​ជន​ សមា​ជិក​ ឃោ​សនា​ ណែ​នាំ​សមា​ជិក​សម្ព័ន្ធ​យុវជន​និង​ប្រ​ជា​ជន​អនុ​វត្ត​ភាព​ជឿន​លឿន​វិទ្យា​សាស្ត្រ  បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ បង្ក​លក្ខណៈ​សម្រាប់​ប្រ​ជា​ជន​ទទួល​បាន​ការ​បុល​ទុន​អា​ទិភាព​ ប្រើ​ប្រាស់​ពូជ​និង​សម្ភារៈ​កសិកម្ម​ដែល​មាន​គុណ​ភាព​ល្អ​ អភិ​វឌ្ឍ​បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​បៃ​តង​ ការ​ពារ​បរិស្ថាន​​ប្រ​កប​ដោយ​ស្ថេរ​ភាព។

ក្នុង​វិស័យ​ផលិត​កសិកម្ម​ សម​មិត្ត​ត្រឹង​វ៉ាំង​ធៀង- ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ឌឹក​ឱ្យ​ដឹង៖  ឃុំ​ចង្អុល​ការ​កសាង​និង​បើក​ទូលាយ​បណ្តា​ទម្រង់​ក្រុម​សហការ​សកម្ម​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ទម្រង់​ចង​សម្ព័ន្ធ​​​ជា​មួយ​អា​ជីវកម្ម​ និង​បណ្តា​ដៃ​គូ​សេដ្ឋ​កិច្ច​ផ្សេង​ទៀត​ មាន​ការ​ចង​សម្ព័ន្ធ​​ផលិត​ផល OCOP  នៃ​មូលដ្ឋាន​ផលិត​យ៉ា​ហ៊ឹង​និង​អភិ​វឌ្ឍ​ផលិត​ផល OCOP ថ្មី​ចំ​នួន​១ នៃ​មូលដ្ឋាន​ផលិត​ឡេ​វ៉ាំង​ហ៊ីប។ រក្សា​ផ្ទៃ​ដី​ឈើ​ហូប​ផ្លែ​ដូច​ ដូង​ភ្លើង​ ក្រូច​ថ្លុង​ ចិញ្ចឹម​គោ​មេ មាន់​លែង​ចម្ការ​ កន្ធាយ​ ចិញ្ចឹម​ពពែ។ល។ ក្រៅ​ពី​សា​ខា​បក្ស​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡុង​ភូ​ក៏​មាន​សមា​គម អង្គ​ការ​មហា​ជន​រៀន​សូត្រ ធ្វើ​តាម​អ៊ំ​ គំ​រូ​ដូច​ជា​សមា​គម​កសិករ​និង​សមា​គម​នា​រី​ឃុំ​កសាង​ទម្រង់​អនុ​វត្ត​ ប្រិត​សំ​ចៃ​តាម​អ៊ំ​ បណ្តា​អង្គ​ការ​មហា​ជន​បាន​អនុ​វត្ត​ចលនា​ប្រិត​សំ​ចៃ​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​បង្កើន​ប្រាក់​ចំ​ណូល​ដើម្បី​ជួយ​សមា​ជិក​ក្រ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ពារ​បរិស្ថាន​ជា​មួយ​ទម្រង់​ “ចម្ការ​គំ​រូ​” “ផ្ទះ​ស្អាត” “ចម្ការ​បៃ​តង”។ ជំ​រុញ​ចលនា “កសិករ​ប្រ​ឡង​ប្រ​ណាំង​ ​ផលិត​-​ធ្វើ​អា​ជីវ​កម្ម​ពូកែ” “កសិករ​សាមគ្គី​ជួយ​គ្នា​​បន្ថយ​ភាព​ក្រី​ក្រ​ស្ថេរ​ភាព”។ ឆ្លង​តាម​ការ​ចលនា​បាន​លេច​ធ្លោ​គំ​រូ​ឆ្នើម​ជា​ច្រើន​ជា​គំ​រូ​ភ្លឺ​ស្វាង​បង្ហាញ​ពី​ស្មា​រតី​ជម្នះ​ការ​លំ​បាក​ ធ្វើ​មាន​ឱ្យ​គ្រួ​សារ​និង​រួម​ ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​កសាង​មាតុ​ភូមិ។

ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឃុំ​ឡុង​ឌឹក បន្ត​លើក​កម្ពស់​តួនា​ទី​ថ្នាក់​ដឹក​នាំ ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ ទទួល​ខុស​ត្រូវ​គំ​រូ​របស់​កម្មា​ភិបាល​ បក្ខ​ជន​ រួម​កម្លាំង​រក្សា​និង​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​ ខិត​ខំ​ក្លាយ​ជាឃុំ​ជន​បទ​ថ្មី​គំ​រូ​ក្នុង​ពេល​ឆាប់​ៗ៕

ចន្ថា-លីហាន់​