![]() |
មាមីងដែលមានស្ថានភាពលំបាកមកចូលរួមយ៉ាងកុះករ “ផ្សារសូន្យដុង”។ |
មកកាន់ផ្សារនេះ ៥០គ្រួសារបានជ្រើសរើសមុខទំនិញ ចំណីអាហារដើម្បីប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំ ដូចជា៖ ទឹកត្រី អំបិល ស៊ីអ៊ីវ ប្រេងឆា មីកញ្ចប់ ស្ករ ស៊ុតមាន់ បន្លែ ផ្លែឈើ អង្ករ... សរុបថវិការបស់ “ផ្សារសូន្យដុង” នេះជាង២០លានដុង អាស្រ័យសប្បុរសជន ក្នុងនិងក្រៅស្រុកគប់វាល់។
សមមិត្តចូវហុងហ្វា-ប្រធានសមាគមនារីស្រុកចូវថាញ់ឱ្យដឹង៖ “ផ្សារសូន្យដុង” មិនត្រឹមតែជាសកម្មភាពឧបត្ថម្ភសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវស្មារតីជួយគ្នាទៅវិញទៅមក ចែករំលែកក្តីស្រឡាញ់ក្នុងសហគមន៍ ពិសេស គឺមាមីងខ្មែរដែលមានស្ថានភាពលំបាកបានទទួលបុណ្យចូលឆ្នាំថ្មីកក់ក្តៅជាង។
ថាច់ពេជ្រ - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin