គោលនយោបាយអាទិភាពជួយតំបន់ជនរួមជាតិមានភាពរីកចម្រើន

05:07, 16/04/2025

សុកត្រាំងជាខេត្តដែលមានជនរួមជាតិខ្មែររស់នៅច្រើន ស្រូបអត្រា៣០,១៨%។ ប៉ុន្មានឆ្នាំកន្លង ខេត្តបានអនុវត្តកម្មវិធី គម្រោង គោលនយោបាយជនជាតិ ពិសេស កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ (ហៅកាត់ថាកម្មវិធី) ដំណាក់កាល២០២១-២០៣០ ដំណាក់កាលទី១ ចាប់ពីឆ្នាំ​២០២១-២០២៥ ដែលសម្រេចបានលទ្ធផលគាប់ប្រសើរ អាស្រ័យហេតុនេះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរបានប្រសើរឡើងជាបណ្តើរៗ មួយជំហានម្តងៗបានជួយមាមីងបំបាត់អត់បន្ថយក្រ លំនឹងជីវភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងធ្វើមាន។

ពីគោលនយោបាយវិនិយោគរបស់រដ្ឋ ផ្លូវជនបទនៅតំបន់ជនរួមជាតិខ្មែរ ឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) បានកសាងរឹងមាំ។
ពីគោលនយោបាយវិនិយោគរបស់រដ្ឋ ផ្លូវជនបទនៅតំបន់ជនរួមជាតិខ្មែរ ឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) បានកសាងរឹងមាំ។

សមមិត្ត​ត្រឹង​ខាក់​ទ្រុង​-នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​ ឱ្យ​ដឹង៖ ក្នុង​ឆ្នាំ ខេត្ត​បន្ត​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ល្អ​នូវ​គម្រោង​ គោល​នយោ​បាយ​ បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចាត់​តាំង​ការ​ណែនាំ​ដល់​ភូមិ​ភាគ​អនុ​វត្ត​កម្ម​វិធី​ដើម្បី​ធានា​បាន​នូវ​ល្បឿន​ត្រឹម​ត្រូវ​ ប្រ​សិទ្ធភាព។ ទន្ទឹម​នឹង​នោះ​ មន្ទីរ​ជន​ជាតិ​និង​សាសនា​បាន​សហការ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ​ ដើម្បី​កសាង​នូវ​កម្ម​វិធី​ គម្រោង​ គោល​នយោ​បាយ​ជន​ជាតិ​ ធានា​បាន​នូវ​ការ​ឯក​ភាព​ព្រម​ៗ​គ្នា​ សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ។ ក្នុង​ឆ្នាំ​២០២៤ ផ្តល់​ផ្ទេរ​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ជាង​២៩០​ពាន់​លាន​ដុង (ក្នុង​នោះ​ ថវិកា​មជ្ឈិម​ជាង​២៧១​ពាន់​លាន​ដុង ថវិកា​ភូមិ​ភាគ​ជាង​១៨​ពាន់​លាន​ដុង) សម្រេច​អត្រា​៥៦,៣១%។ ក្រៅ​ពី​នេះ​ នៅ​ទាំង​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កសាង​ជន​បទ​ថ្មី​ សរុប​ទុន​អនុ​វត្ត​កម្ម​វិធី​ចំ​នួន​៣៥៥.៨២៥​លាន​ដុង (ក្នុង​នោះ​ ទុន​វិនិ​យោគ​ថវិកា​មជ្ឈិម​១០៣,៦០០​លាន​ដុង ទុន​បុព្វ​ហេតុ​ថវិកា​មជ្ឈិម​៣០.៣៨៨លាន​ដុង ទុន​វិនិ​យោគ​ថវិកា​ខេត្ត​មា​នចំ​នួន​១៥៤.៨៦៥​លាន​ដុង ទុន​បុព្វ​ហេតុ​ថវិកា​ខេត្ត​៣០.៣៨៨​លាន​ដុង ទុន​វិនិ​យោគ​ថវិកា​ស្រុក​មានចំ​នួន​៣៤.១១១​លាន​ដុង ទុន​បុព្វ​ហេតុ​ថវិកា​ស្រុក​មាន​ចំ​នួន​២.៤៧៣​លាន​ដុង) និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ក្រ​ស្ថេរ​ភាព​បាន​បែង​ចែក​និង​ប្រ​គល់​ផែន​ការ​ទុន​វិនិ​យោគ​ថវិកា​រដ្ឋ​សម្រាប់​អនុ​វត្ត​កម្ម​វិធី​បាន​ប្រ​គល់​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ អនុ​វត្ត​យ៉ាង​សកម្ម​នូវ​គម្រោង​ អនុ​គម្រោង​ចំ​ណុះ​កម្ម​វិធី​ដែល​ផ្តល់​ផ្ទេរ​ប្រាក់​បាន​ចំ​នួន​៧៦.៥៩២​លាន​ដុង/១១៤.២៧៧ លាន​ដុង សម្រេច​៦៧,០២%ផែន​ការ​ដើម​ទុន។    

ដោយសារគោលនយោបាយបុលទុនអាទិភាព ជនរួមជាតិខ្មែរឃុំវិញហាយ ទីរួមខេត្តវិញចូវ (សុកត្រាំង) វិនិយោគក្នុងការដាំខ្ទឹមក្រហមជួយកែលម្អជីវភាពគ្រួសារ។
ដោយសារគោលនយោបាយបុលទុនអាទិភាព ជនរួមជាតិខ្មែរឃុំវិញហាយ ទីរួមខេត្តវិញចូវ (សុកត្រាំង) វិនិយោគក្នុងការដាំខ្ទឹមក្រហមជួយកែលម្អជីវភាពគ្រួសារ។

ជា​មួយ​នឹង​សកម្ម​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម ខេត្ត​កំ​ណត់​ការ​ងារ​ជន​ជាតិ​និង​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​ជា​ភារ​កិច្ច​នៃ​ប្រ​ព័ន្ធ​នយោ​បាយ។ តាំង​ពី​នោះ​ បាន​ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​ក្នុង​ការ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អភិ​វឌ្ឍ​ពាណិជ្ជ​កម្ម​ សេវា​ ទេស​ចរណ៍ ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំណាំ​ សត្វ​ចិញ្ចឹម​ឱ្យ​សម​ស្រប​ដើម្បី​បន្ថយ​ភាព​ក្រី​ក្រ​យ៉ាង​សកម្ម។ អា​ស្រ័យ​ ហេតុ​នេះ​ អត្រា​គ្រួ​សារ​ក្រ​ជន​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​ឆ្នាំ​២០២៤ ថយ​ចុះ​នៅ​ត្រឹម​២.០៣៨​គ្រួ​ ក្នុង​នោះ​ គ្រួ​សារ​ខ្មែរ​ក្រ​១.៩៦១គ្រួ​ស្រូប​អត្រា​១,៩១% គ្រួ​សារ​ក្បែរ​ក្រ​៦.៤៧២គ្រួ​ ស្រូប​អត្រា​៦,៣២%។

បច្ចុប្បន្ន​ ទូ​ទាំង​ខេត្ត​មាន​ឃុំ​១០០% និង​ភូមិ​ អនុ​សង្កាត់​ប្រ​ហែល​៨៧,១% នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ផ្លូវ​ក្រាល​កៅ​ស៊ូ​រាប​រលូន​រឹង​មាំ​ដល់​មជ្ឈ​មណ្ឌល​៨០/៨០​ឃុំ​និង​៧៧៥/៧៧៥ អនុ​សង្កាត់​ ភូមិ​ មាន​បណ្តាញ​អគ្គិ​សនី​ជាតិ​ដល់​មជ្ឈ​មណ្ឌល​ មាន​៧៨/៧៨​ឃុំ​សម្រេច​លក្ខឋាន​ទី​៤​ស្តី​ពី​អគ្គិ​សនី​និង​៣៣/៨០​ឃុំ​បាន​សម្រេច​លក្ខឋាន​ទី​៤​ស្តី​ពី​ឃុំ​ជន​បទ​ថ្មី​លើក​កម្ពស់​ អត្រា​គ្រួ​សារ​ជន​បទ​និយាយ​រួម​និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ ប្រើ​ទឹក​ស្អាត​ស្រប​អនា​ម័យស​ម្រេច​៩៩,៨% ក្នុង​នោះ​ អត្រា​គ្រួ​សារ​ជន​បទ​បាន​ប្រើ​ប្រាស់​ទឹក​ស្អាត​តាម​ស្តង់​ដារ​ពី​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​មជ្ឈ​មណ្ឌល​សម្រេច​៦៤%...។

ទី​រួម​ខេត្ត​វិញ​ចូវ​ជា​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​ មាន​ប្រ​ជា​ជន​ចំ​នួន​១៦៦.៤៩៥​នាក់ ក្នុង​នោះ​ ជន​ជាតិ​ខ្មែរ​៨៧.១៥៣​នាក់ ស្រូប​អត្រា​៥២,៣៤%។ សម​មិត្ត​ត្រឹង​ជី​វ៉ឹង-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​រួម​ខេត្ត​វិញចូវ​ឱ្យ​ដឹង៖ អនុ​វត្ត​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ទីរួម​ខេត្ត​វិញ​ចូវ​បាន​វិនិ​យោគ​ជាង​៣១៨​ពាន់​លាន​ដុង ដើម្បី​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​៣ រួម​មាន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ដែល​បាន​វិនិ​យោគ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ជាង​១២៤​ពាន់​លាន​ដុង កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ក្រ​ស្ថេរ​ភាព​បាន​វិនិ​យោគ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចំ​នួន​៣៦​ពាន់​លាន​ដុង កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​បាន​វិនិ​យោគ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជាង​១៥៧​ពាន់​លាន​ដុង។ បណ្តា​គម្រោង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នៅ​លើ​ភូមិដ្ឋាន​ទី​រួម​ខេត្ត​មាន​ប្រ​សិទ្ធ​ភាព​ច្រើន​ដូច​ ជួយ​ឧបត្ថម្ភ​ផ្ទះ​នៅ​ចំ​នួន​៦៩៣​ខ្នង​ សរុប​ថវិកា​៣០​ពាន់​លាន​ដុង។ គោល​នយោ​បាយ​​ឥណទាន​អា​ទិភាព​បាន​ជំ​នួយ​ឧប​ត្ថម្ភ​៣០៩គ្រួ​សារ​បុល​ទុន​សង់​ផ្ទះ​នៅ​ សរុប​​ថវិកា​១១​ពាន់​លាន​ដុង​ឧបត្ថម្ភ​ដី​នៅ​ដល់​៨៤​គ្រួ​សារ សរុប​ថវិកា​ជាង​៣ពាន់​លាន​ដុង ឧបត្ថម្ភ​ផ្លាស់​ប្តូរ​របរ​១.០៥៣​គ្រួ​សារ​ សរុប​ថវិកា​ជាង​១០​ពាន់​លាន​ដុង ក្នុង​នោះ​ គោល​នយោ​បាយ​ឥណទាន​អា​ទិភាព​បាន​ឧបត្ថម្ភ​៧០​គ្រួ​សារ​ បុល​ទុន​​​ផ្លាស់​ប្តូរ​របរ សរុប​ថវិកា​ជាង​៣​ពាន់​លាន​ដុង ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​៥០៣​គ្រួ​សារ​ សរុប​ថវិកា​ជាង​១,២​ពាន់​លាន​ដុង ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​១៧ទម្រង់​ចិញ្ចឹម​សត្វ​ ដាំ​ដំណាំ​សរុប​ថវិកា​ជាង​៤,៧ពាន់​លាន​ដុង។ រីក​រាយ​ជា​មួយ​ការ​អភិ​វឌ្ឍ​ជន​បទ​ ពូ​ស៊ើង​ភាន នៅ​អនុ​សង្កាត់​ វត្ត​ពេជ្រ​ សង្កាត់​វិញ​ភឿក ទីរួម​ខេត្ត​វិញចូវ​ឱ្យ​ដឹង៖ ខ្ញុំ​និង​ប្រ​ជា​ជន​នៅ​ទី​នេះ​រំ​ភើប​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​របស់​ភូមិ​ភាគ។ ពី​មុន​ ក្នុង​រដូវ​វស្សា​ផ្លូវ​ក្នុង​ភូមិ​ មាន​ការ​លំ​បាក​ខ្លាំង​ដល់​មា​មីង​ក្នុង​ការ​ធ្វើ​ដំណើរ​និង​កូន​ក្មួយ​ទៅ​សាលា​រៀន។ បច្ចុប្បន្ន​ ផ្លូវ​បេ​តុង​ត​ភ្ជាប់​ពី​មជ្ឈ​មណ្ឌល​ទីរួម​ខេត្ត​ដល់​សង្កាត់​ អនុ​សង្កាត់។ ពិសេស​ ប្រ​ជា​ជន​មិន​បង្អង់​​ច្នៃ​ប្រ​ឌិត​ ទទួល​និង​អនុ​វត្ត​​វិទ្យ​សាស្ត្រ-​បច្ចេក​ទេស​មានប្រ​សិទ្ធ​ភាព​ក្នុង​ការ​ផលិត​ ដើម្បី​កែ​លម្អ​សេដ្ឋ​កិច្ច​គ្រួ​សារ​ឈាន​ឡើង​ស្រប​ច្បាប់។

តាម​លោក​ឡឹម​ហ្វាង​ម៉ូវ-​នា​យក​មន្ទីរ​ ជន​ជាតិ​-សាសនា​ខេត្ត​ឱ្យ​ដឹង៖

នា​ពេល​​កន្លង​ មន្ទីរ​បន្ត​សហការ​ជា​មួយ​មន្ទីរ​ គណៈ​ផ្នែក​ រណសិរ្ស​និង​អង្គ​ការ​មហា​ជន​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​ រដ្ឋ​អំ​ណាច​បណ្តា​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទាន់​ពេល​និង​អនុ​វត្ត​កម្ម​វិធី​ គម្រោង​ គោល​នយោ​បាយ​ជន​ជាតិ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តាម​បណ្តា​ភូមិ​ភាគ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត។

មក​ដល់​ពេល​នេះ​ ជីវភាព​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​កំ​ពុង​មាន​ការ​ផ្លាស់​ប្តូរ​គ្រប់​វិស័យ។ មិន​ត្រឹម​តែ​ជីវភាព​សម្ភារៈ​ ស្មារតី​មាន​ភាព​ប្រ​សើរ​ឡើង​ប៉ុណ្ណោះ​ទេ ជន​រួម​ជាតិ​នៅ​ទាំង​លើក​កម្ពស់​ស្មា​រតី​សាមគ្គី​ទូទាំង​ជន​ជាតិ​ អភិ​រក្ស​អត្ត​សញ្ញាណ វប្ប​ធម៌​ប្រ​ពៃណី​ រួម​កម្លាំង​កសាង​មាតុ​ភូមិ​សុក​ត្រាំង​កាន់​តែ​សម្បូរ​សប្បាយ៕

ទ្រឿង​ផល - លីហាន់​