ពង្រីកតួនាទីរបស់នារីក្នុងកសាងជនបទថ្មី

11:24, 22/04/2025

ក្នុងចលនាកសាងជនបទថ្មី នារីមានតួនាទីយ៉ាងសំខាន់ ដោយគុណសម្បត្តិឧស្សាហ៍ព្យាយាម ច្នៃប្រឌិតនិងមាន​ការ​ទទួល​ខុសត្រូវចំពោះគ្រួសារនិងសង្គម សមាគមនារីស្រុកឡូងភូ (សុកត្រាំង) មានរបៀបធ្វើល្អៗជាច្រើន និងរៀបចំបណ្តាសកម្មភាពជាក់ស្តែង ដើម្បីកៀរគរកម្លាំងរបស់នារីក្នុងការងារកសាងជនបទថ្មី។

នា​ពេលកន្លង សមាគម​​នារីស្រុកឡុង​ភូ​តែងជំរុញមាំការងារឃោសនា លើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល សមាជិកានារីនិងប្រជាជនអំពីគោលការណ៍ គោលនយោបាយ វិធីសាស្រ្តដំណើរការបណ្តាសកម្មភាពចូលរួម​ក្នុង​ការ​កសាងជនបទថ្មី ចាត់តាំងរួមបញ្ចូលគ្នាក្នុង​លើក​ប្រជុំសាខាសមាគមប្រចាំខែ។ ឆ្នាំ២០២៤កន្លង គណៈអចិន្ត្រៃយ៍សមាគមនារីស្រុក​បាន​កសាងផែនការអនុវត្តចលនា  កសាងគ្រួសារគ្មាន ៣ស្អាត ការពារបរិស្ថាន កម្មវិធី​ទិស​ដៅជាតិកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់  និងក្រុង​អរិយ​ធម៌។ តាំងពីនោះ បង​ប្អូន​នារីបានយល់ច្បាស់អំពីគោលបំណង អត្ថន័យ និងខ្លឹមសារនៃចលនា អាស្រ័យហេតុនោះ បង្កើត​ជា​បរិយាកាសប្រកួតប្រជែងដ៏ផុលផុស។ លទ្ធផលបានផ្សព្វផ្សាយ ណែនាំការចលនាឃោសនា​ឱ្យ​គ្រួសារសមាជិកាចំនួន១២.២៣០គ្រួ ឆ្លងតាមនោះ មានគ្រួសារសមាជិកាចំនួន១២.២៣០គ្រួស្ម័គ្រចិត្តចុះឈ្មោះបន្តអនុវត្តចលនា ។ ក្នុងឆ្នាំ សមាគមបានបង្កើត​ថ្មី​១១​ក្រុមនិងក្លឹបថ្មី កសាងគ្រួសារស្អាត ដោយមានសមាជិកា១៨៥​​រូប​និងរក្សា​ការ​ប្រជុំជីវភាព​២៧០ក្រុមនិងក្លឹបដោយមានសមាជិកា៥.៤០៤នាក់នៅបណ្តាសាខា​សមាគម

សមាគមសម្ព័ន្ធនារីបង្ហាញមុខក្លឹបនិងហ្វឹកហាត់ចំណេះដឹងការពារបរិស្ថាន។
សមាគមនារីបង្ហាញមុខក្លឹបនិងហ្វឹកហាត់ចំណេះដឹងការពារបរិស្ថាន។

រួមជាមួយនោះ សមាគមបានសហការជាមួយសមាគមនារីខេត្តសុកត្រាំងចាត់តាំងពិធីប្រឡង “កសាងគ្រួសារស្អាត” ដោយមានគ្រួសារចំនួន​៥០​គ្រួចូលរួម ឆ្លងតាមនោះ ជ្រើសរើស​និងប្រគល់រង្វាន់ជូន២២គ្រួ​សារ​ដែលសម្រេច​លក្ខ​ឋាន​ស្អាត បង្កើត​ថ្មី​ទម្រង់ក្លឹប "កសាងគ្រួសារគ្មាន ៣ស្អាត" ដោយមានសមាជិកា​៧០​នាក់ ឆ្លងតាមនោះ ឧបត្ថម្ភ​កន្រ្តកទៅផ្សារចំនួន​៧០ កន្រ្តកដាក់សំរាមចំនួន៧០និងធុង​សំ​រាម​ចំនួន៧០ជូនសមាជិកាក្នុងក្លឹប បង្កើតក្រុមថែទាំផ្កាលម្អក្រុម​ដោយមានសមាជិកា​ចំនួន១៨នាក់ ថែទាំ​ផ្កា​ត្រែ​២០០ដើមនិងផ្កាក្រដា​ស១០០ដើម។

បងស្រីង្វៀងធីហុងដាង ប្រធានសមាគមនារីឃុំឡុងភូ ឱ្យដឹង៖ “សាទរ​ចលនាកសាងជនបទថ្មី សមាគម​​នារីឃុំឡុងភូ​ចាត់​តាំង​ពិធីបង្ហាញមុខទម្រង់​គំ​រូ “ក្លឹបគ្រួសារគ្មាន ៣ស្អាត” ដោយមានសមាជិកា៣៥​​រូប​ ហើយបានសមាគមនារីខេត្តជំនួយកន្រ្តកដាក់សំរាមចំនួន៣៥ កន្រ្តក់ដាក់អីវ៉ាន់ចំនួន​៣៥និងធុងសំរាមចំនួន​៣៥​ធុង​ជូនសមាជិកាក្នុងក្លឹប ជួយឱ្យគ្រួសារសមាជិកាលើកកម្ពស់ការយល់ដឹងអំពីកសាងផ្នត់រស់នៅស៊ីវិល័យ សុវត្ថិភាពនិងស្ថេរភាព។ ទន្ទឹមនឹងនោះ បងប្អូននារីនៅទាំងអនុវត្តសកម្មភាពមានអត្ថន័យជាច្រើនទៀត រួមចំណែក​ក្នុង​ការ​កសាងជនបទថ្មី។

ក្នុងឆ្នាំ​កន្លង សមាគមនារី​​នៅ​ទាំងជ្រើសរើសឃុំទ្រឿងខាញ់ដើម្បីបើកថ្នាក់បណ្តុះបណ្តាលឱ្យឃោសនិក​អំពីបរិស្ថាន ផលប៉ះពាល់របស់បរិស្ថានដល់សុខភាព​របស់​មនុស្ស។ ដោយការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តខ្ពស់ និងការរួម​គំ​និត​របស់កងជួរកម្មា​ភិបាល សមាជិកា ចលនានេះកាន់តែស៊ីជម្រៅនិងសម្រេចគុណភាពខ្ពស់។ តាំងពីនោះ បង្ហាញមុខទម្រង់ ក្រុមការពារបរិស្ថាន" ដោយមានសមាជិកា​១២​​រូប​ ឆ្លងតាមនោះ បណ្តាមូលដ្ឋានសមាគម បន្តបង្កើតនិងបង្ហាញមុខតាមផែនការ។

ក្រៅពីនេះ ដើម្បីចូលរួមខែសកម្មភាពដើម្បីបរិស្ថាន និងទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤ បណ្តាមូលដ្ឋាន​របស់​សមាគមជំរុញមាំការងារឃោសនា ចូលរួម​បោសម្អាតសំរាមនៅទីសាធារណៈ ​បង្ហូត​លូទឹក… ចាត់តាំងសកម្មភាពកាប់ឆ្កា សម្អាតផ្លូវ ប្រមូលសំរាម ដាំផ្កាលម្អនៅតាមសងខាងផ្លូវជនបទ រួមចំណែកធ្វើឱ្យដងផ្លូវជនបទភ្លឺបៃតង ស្អាតជានិច្ច។

សមាជិកាសមាគមសម្ព័ន្ធនារីស្រុកឡុងភូសកម្មចូលរួមបណ្តាសកម្មភាពព្រួតដៃកសាងជនបទថ្មី។
សមាជិកាសមាគមនារីស្រុកឡុងភូសកម្មចូលរួមបណ្តាសកម្មភាពព្រួតដៃកសាងជនបទថ្មី។

មីង​ថាច់​ធី​ឡើយ​ សមាជិកា​សមាគម​នារី​ឃុំ​តឹង​ហ៊ឹង​ចែក​រំ​លែក៖ “បណ្តា​សកម្មភាព​ការ​ពារ​បរិស្ថាន កាប់​ឆ្ការ​ សម្អាត​អនាម័យ​ទី​សាធារណៈ ដាំ​ផ្កា គឺ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​បរិ​ស្ថាន​ ផ្លូវ​ជន​បទ​ស្អាត​​ ថែម​ទាំង​ជួយ​ឱ្យ​បង​ប្អូន​នារី​មាន​ឱ​កាស​ជួប​ជុំ ចែក​រំ​លែកបណ្តាបញ្ហា​​ក្នង​ជីវភាព​រស់​នៅ​ តាំង​ពី​នោះ​រឹត​បន្តឹងសាមគ្គី​ភាព​របស់​បង​ប្អូន​នារី​ក្នុង​សមាគម។ អាស្រ័យ​ហេតុ​នោះ បង​ប្អូន​នារី​តែង​សកម្ម​ចុះ​ឈ្មោះ​ពេល​ដែល​ថ្នាក់​លើ​បំផុសចលនា”

បង​ស្រី​ប៊ូយ​ធី​ធូ​ង៉ា​ ប្រ​ធាន​សមាគម​នារី​ស្រុក​ឡុង​ភូ​បាន​ឱ្យ​ដឹង៖ នាពេល​កន្លង​ សមាគមនារី​​ស្រុក​តែង​ជំរុញ​​មាំ​បណ្តា​សកម្មភាព ចលនា​កសាង​ជន​បទ​ថ្មី បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សមាគម​នារី​ខេត្ត គណៈ​កម្មាធិ​ការ​បក្ស​ស្រុក គណៈ​ប្រ​ជាចលនា​​បក្ស​ស្រុក ការ​សហការ​របស់​បណ្តា​ផ្នែក គណៈ​កម្មាធិការ​បក្ស-​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​បណ្តា​ឃុំ ទី​រួម​ស្រុក​ តាំង​ពី​នោះ​ចលនា​បន្ត​​រក្សា​បាន​ខ្ជាប់​ខ្ជួន អនុវត្ត​សម្រេច​លទ្ធ​ផល​ខ្ពស់​ដោយ​បណ្តា​ទម្រង់ដូច៖ ក្រុម​នារី​ប៉ិន​ប្រ​សប់​កសាង​ជន​បទ​ថ្មី ក្រុម​នារី​កសាង​ផ្ទះ​​រឹង​៣ ក្រុម​៥​គ្មាន​​ ៣ស្អាត​​ ក្លឹប​ការ​ពារ​បរិស្ថាន ក្លឹប​ស្អាត​៣ ក្រុម​បន្ថយ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ក្រុម​ច្នៃ​សំ​រាម​ជា​ប្រាក់ ក្រុម​ដាំ​និង​ថែ​ទាំផ្កា​លម្អ។ល។ ជាមួយ​វិធាន​ការ​ដ៏​ប៉ិន​ប្រ​សប់និង​មាន​ប្រសិទ្ធភាព​ក្នុង​បណ្តា​សកម្ម​ភាព​បាន​រួម​ចំ​ណែក​សម្រេច​គោល​ដៅ​កសាង​ជន​បទ​ថ្មី ជន​បទ​ថ្មី​លើក​កម្ពស់និង​​ក្រុង​អរិយធម៌​របស់​ស្រុក មក​ដល់​ពេល​នេះ ទូទាំង​ស្រុក​ឡុង​ភូ​មាន​​៩/៩​ឃុំសម្រេច​បទដ្ឋាន​ជន​បទ​ថ្មី ក្នុង​នោះ​២​ឃុំ​សម្រេច​បទដ្ឋានជន​បទ​ថ្មី​លើក​កម្ពស់​និង​ទី​រួម​ស្រុក​ចំ​នួន​២​សម្រេច​បទដ្ឋាន​ក្រុង​អរិយធម៌។

ហុង​ទើ​ - អិន​ទ្វឹង