កំណត់ការចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញជាភារកិច្ចសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគ ប៉ុន្មានឆ្នាំកន្លងសមាគមកសិករស្រុកមីទូតែងសកម្មក្នុងការកសាង អនុវត្តផែនការរៀនសូត្រនិងធ្វើតាមអ៊ំភ្ជាប់ជាមួយបណ្តាកម្មវិធី ការងារសមាគម ពិសេសគឺក្នុងចលនាកសាងជនបទថ្មី។
តាមសមមិត្តវ៉វ៉ាំងវូ-អនុប្រធានសមាគមកសិករស្រុកមីទូ ក្នុងឆ្នាំកន្លង សមាគមបានចលនាកម្មាភិបាល សមាជិកកសិករផ្សព្វផ្សាយសេចក្តីសម្រេចលេខ 1417/QĐ-UBND ចុះថ្ងៃ៣០ ឧសភា ឆ្នាំ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងពីការចេញផ្សាយក្រមលក្ខឋានឃុំជនបទថ្មីនិងឃុំជនបទថ្មីលើកកម្ពស់លើភូមិដ្ឋានខេត្តសុកត្រាំងដំណាក់កាល២០២១-២០២៥ សេចក្តីសម្រេចលេខ 902/QĐ-UBND ចុះថ្ងៃ៤ មេសា ឆ្នាំ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងពីការចេញផ្សាយលក្ខឋានគ្រួសារវប្បធម៌ជនបទថ្មី ភូមិវប្បធម៌ជនបទថ្មីនិងដងផ្លូវជនបទថ្មី ទីក្រុងអរិយធម៌ផ្សារភ្ជាប់ជាមួយបទបញ្ជាលេខ 05-CT/TW អំពីបន្តការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ លទ្ធផល ចលនាបាន២.៨៦៨ថ្ងៃពលកម្ម ជួសជុលស្ពានចំនួន៧ ដងផ្លូវខូចខាត ដោយប្រវែង៦.៩០០ម៉ែត្រ សរុបថវិកាជាង១ពាន់លានដុង ចលនាកសាងស្ពានចំនួន៥ដោយតម្លៃ៨៧០លានដុង។ សហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជនកាប់ឆ្ការ អនុវត្តដងផ្លូវគំរូនិងដាំផ្កា ថវិកាជាង២០លានដុង ចលនាកសាងផ្ទះ៤ខ្នងឱ្យគ្រួសារសមាជិកក្រ ដោយថវិកា២២០លានដុង។ ធ្វើ៩រណ្តៅដាក់សម្បកថ្នាំការពាររុក្ខជាតិនៅ៩កន្លែងរបស់សមាគមដើម្បីការពារបរិស្ថាន។ ព្រមជាមួយនោះ កសាងច្រើនទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពជួយឱ្យសមាជិកបង្កើនចំណូលបន្ថែម ឈានឡើងធូរធារ។ ដោយសកម្មភាពជាក់ស្តែងទាំងអស់នោះ សមាគមបានរួមចំណែកនិងបក្ខភាគស្រុកអនុវត្តបណ្តាលក្ខឋានជនបទថ្មីនៅភូមិភាគ។
![]() |
លោកយ័ញកាន (ខាងឆ្វេង) កម្មាភិបាលសមាគមកសិករគំរូក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ |
ក្រៅពីសមូហភាពមានទម្រង់ល្អ ប្រសិទ្ធភាព ស្រុកមីទូថែមទាំងមានបុគ្គលគំរូក្នុងការរៀនសូត្រនិងធ្វើតាមអ៊ំដូចលោកយ័ញកាន ប្រធានសាខាសមាគមកសិករភូមិទំពក់សក់ B1 ឃុំមីធ្វឹង ស្រុកមីទូ។ និយាយដល់ការរៀនសូត្រ ធ្វើតាមអ៊ំ លោកយ័ញកានចែករំលែក៖ ចាប់តាំងពីចូលរួមការងារមកដល់ពេលនេះ ខ្ញុំរៀនសូត្របានយ៉ាងច្រើនពីអ៊ំ តាំងពីចរិយាសម្បត្តិ របៀបរបបធ្វើការ លត់ដំចរិយាសម្បត្តិ ផ្នត់រស់នៅរបស់កម្មាភិបាលក្នុងការអនុវត្តភារកិច្ចនិងទាំងចលនាកសាងជនបទថ្មី ការងារសុខុមាលភាពសង្គមនៅភូមិភាគ។ បានដឹង ក្នុងប៉ុន្មានឆ្នាំជិតៗនេះ លោកកានបានចលនាប្រជាជនបរិច្ចាគដីធ្វើផ្លូវមានប្រវែងប្រមាណ២.០០០ម៉ែត្រ ចលនាថវិកាកសាងស្ពានចំនួន២ ដំឡើងបង្គោលអគ្គិសនីអុជបំភ្លឺផ្លូវជនបទចំនួន៤៤ដើម រាល់ឆ្នាំចលនាអំណោយ២០០ចំណែកជូនឱ្យមាមីងមានស្ថានភាពលំបាក ដោយថវិកាជាង៣០០លានដុង។ ព្រមជាមួយនោះ សហការជាមួយអង្គការមហាជនភូមិកាប់ឆ្ការ លើកចិញ្ចើមផ្លូវ ដាំផ្កា ធ្វើដងទង់ រួមចំណែកញ៉ាំងឱ្យទិដ្ឋភាពជនបទកាន់តែបៃតង ស្អាត។
អាចឃើញថា ចលនារៀនសូត្រ ធ្វើតាមអ៊ំមានច្រើនសមូហភាព បុគ្គលគំរូដោយបណ្តាទម្រង់ជាក់ស្តែង រួមចំណែកជាមួយរដ្ឋអំណាចអនុវត្តបានសម្រេចបណ្តាគោលដៅក្នុងការកសាងជនបទថ្មី។ ដើម្បីពង្រីកខ្លាំងក្លាការរៀនសូត្រនិងធ្វើតាមអ៊ំ។ គណៈកម្មាធិការបក្ស រដ្ឋអំណាចត្រូវបន្តការលើកតម្កើងនិងផ្សព្វផ្សាយទូលំទូលាយបណ្តាសមូហភាព បុគ្គលគំរូដើម្បីការរៀនសូត្រនិងធ្វើតាមអ៊ំមួយថ្ងៃកាន់តែសាយភាយទូលំទូលាយក្នុងកម្មាភិបាល បក្ខជននិងប្រជាជនគ្រប់ជាន់ថ្នាក់។
ថាញ់វ៉ាង - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin