![]() |
ថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំស្រុកឡុងភូ បានសួរសុខទុក្ខ ជូនពរគ្រួសារមីងឡឹមធីលីភូមិខ្វាន់តាង ទីរួមស្រុកឡុងភូ។ |
ឆ្លងតាមការពិនិត្យជម្រើស ស្រុកឡុងភូបានអនុម័តបញ្ជីឈ្មោះគ្រួសារដែលគ្រប់លក្ខណៈទទួលផ្ទះចំនួន៤៥៩គ្រួសារ ក្នុងនោះមានផ្ទះ២៥ខ្នងដល់គ្រួសារមានសគុណ មាន១៩៣ខ្នងដល់គ្រួសារក្រ មាន២០៤ខ្នងដល់គ្រួសារក្បែរក្រនិងមានផ្ទះ៣៧ខ្នងដល់គ្រួសារជនជាតិភាគតិច។ ពិសេស ចំពោះគ្រួសារជនរួមជាតិខ្មែរបានទទួលផលពីកម្មវិធីនេះបានកសាងសម្រេចនិងប្រគល់ជូនមាមីង។ បងស្រីឡឹមធីលី ជាគ្រួសារជនជាតិខ្មែរនៅភូមិខ្វាន់តាង ទីរួមស្រុកឡុងភូជាគ្រួសារក្រ គ្មានដីផលិត ប្តីប្រពន្ធរបស់បងស្រីគ្មានរបរលំនឹង ហើយឈឺជាញឹកញាប់ជាងដប់ឆ្នាំមកហើយ។ គ្រួសារបងស្រីលីរស់នៅក្នុងផ្ទះបណ្តោះអាសន្នដែលកាន់តែទ្រុឌទ្រោមតាមពេលវេលា គ្រួសារបងស្រីគ្មានសមត្ថភាពជួសជុលសង់ថ្មី។ ពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម គ្រួសារបងស្រីលីបានឧបត្ថម្ភសង់ផ្ទះថ្មី។ បងស្រីចែករំលែក៖ យូរណាស់ហើយ មិនហ៊ានស្រមៃបានផ្ទះថ្មី ឥឡូវបានរដ្ឋជំនួយឧបត្ថម្ភសង់ផ្ទះថ្មី ខ្ញុំអរគុណណាស់ ចាប់ពីពេលនេះទៅផ្តោតលើការរកស៊ី រកប្រាក់ចំណូលបន្ថែម មិនបារម្ភពេលមានភ្លៀងខ្យល់ បុណ្យចូលឆ្នាំថ្មីឆ្នាំនេះពិតជាមានអត្ថន័យចំពោះគ្រួសារខ្ញុំណាស់។
ជាគ្រួសារជនរួមជាតិខ្មែរនៅភូមិភូឌឹក ឃុំឡុងភូ ពូឡឹមហ្វៀង ឆ្នាំនេះមានអាយុជាង៧០ឆ្នាំហើយ ថ្វីដ្បិតតែមានវ័យចាស់ក៏ដោយ ប៉ុន្តែនាពេលកន្លង គ្រួសារពូរស់ក្នុងផ្ទះបណ្តោះអាសន្ន គ្មានមុខរបរលំនឹងប្តីប្រពន្ធពូបានត្រឹមតែទៅធ្វើការឈ្នួល ពេលឈឺក៏នៅផ្ទះមើលថែចៅឱ្យកូនទៅធ្វើការនៅឆ្ងាយ។ រាល់ខែ ប្រាក់ដែលកូនផ្ញើមកគ្រាន់តែគ្រប់ហូប គ្មានលទ្ធភាពសម្រាប់ជួសជុលឬសង់ផ្ទះថ្មីនោះទេ។ អនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម គ្រួសារពូបានពិនិត្យឧបត្ថម្ភពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច (កម្មវិធីឧបត្ថម្ភ៤៤លានដុង ទុនភូមិភាគ៦លានដុង រណសិរ្សមាតុភូមិឧបត្ថម្ភ១០លានដុង គ្រួសារបន្ថែម២០លានដុង) សរុប៨០លានដុងសង់ផ្ទះរឹងមាំ។ ពូឡឹមហ្វៀងចែករំលែក៖ តាំងពីមានផ្ទះថ្មីមក ខ្ញុំមានអារម្មណ៍ថាដូចក្នុងសុបិន អាយុជាង៧០ឆ្នាំហើយ ទើបបានរស់នៅផ្ទះស្អាតបែបនេះ ទទួលបុណ្យចូលឆ្នាំថ្មីគ្មានអ្វីរីករាយប្រៀបស្មើ ឆ្នាំនេះ ប្រហែលជាឆ្នាំដែលគ្រួសារខ្ញុំមានសុភមង្គលបំផុតមិនធ្លាប់មាន ខ្ញុំអរគុណបក្ស និងរដ្ឋដែលជួយឱ្យជីវភាពខ្ញុំដូចសព្វថ្ងៃ។
![]() |
គ្រួសារបងស៊ើងអ៊ុកនៅភូមិតឹងគ្វី A ឃុំតឹងហ៊ឹង ស្រុកឡុងភូ បានឧបត្ថម្ភ៣០លានដុងសម្រាប់ជួសជុលផ្ទះដើម្បីទទួលបុណ្យចូលឆ្នាំថ្មី។ |
ចូលឆ្នាំថ្មី គឺជាឱកាសសម្រាប់ជួបជុំគ្រួសារ សួរសុខទុក្ខបងប្អូនញាតិមិត្តជិតខាងបន្ទាប់ពីការខិតខំធ្វើការអស់មួយឆ្នាំ នេះក៏ជាឱកាសដែលកូនចៅសម្តែងការដឹងគុណចំពោះបុព្វការីជន ជីដូនជីតា ឪពុកម្តាយ គ្មានអ្វីសប្បាយរីករាយជាងពេលដែលសមាជិកគ្រួសារជួបជុំគ្នាក្នុងផ្ទះថ្មី។ នៅស្រុកឡុងភូ មិនត្រឹមតែគ្រួសារខ្មែរក្រចំនួន៣៧គ្រួសារដែលបានទទួលផ្ទះថ្មីក្នុងបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏មានគ្រួសារខ្មែរ រាប់សិបគ្រួសារនៅក្នុងស្រុកទទួលបានប្រាក់ឧបត្ថម្ភចំនួន៣០លានដុងក្នុងមួយខ្នង ជួយដល់មាមីងជួសជុល ផ្ទះបានទាន់ពេល ដើម្បីទទួលបុណ្យចូលឆ្នាំថ្មីក្នុងក្តីរីករាយរំភើបដូច ករណីគ្រួសារបងស៊ើងអ៊ុកនៅភូមិ តឹងគ្វី A ឃុំតឹងហ៊ឹង ជាង១០ឆ្នាំមុន គ្រួសារបងអ៊ុកក៏បានរដ្ឋជំនួយឧបត្ថម្ភផ្ទះមួយខ្នង ប៉ុន្តែយូរទៅផ្ទះក៏ទ្រុឌទ្រោម រាល់ថ្ងៃប្តីប្រពន្ធបងទោះបីជាខំប្រឹងយ៉ាងណាក៏ដោយ ប៉ុន្តែប្រាក់ដែលរកបានគ្រាន់តែសម្រាប់គ្រប់ហូបនិងចិញ្ចឹមជីវិត មិនអាចសង់ផ្ទះថ្មីឬជួសជុលផ្ទះបាន បងបារម្ភខ្លាំងណាស់។ បងអ៊ុកចែករំលែក៖ ទទួលបុណ្យចូលឆ្នាំថ្មី រដូវវស្សាជិតចូលមកដល់ខ្ញុំព្រួយបារម្ភខ្លាំងណាស់ ព្រោះផ្ទះទ្រុឌទ្រោម សំណាងណាស់រដ្ឋអំណាចភូមិភាគពិនិត្យឧបត្ថម្ភគ្រួសារខ្ញុំ៣០លានដុង ដើម្បីជួសជុលផ្ទះ គ្រួសារខ្ញុំបន្ថែមប្រាក់ខ្លះ ឥឡូវមានផ្ទះស្អាតហើយប្តីប្រពន្ធខ្ញុំខិតខំប្រឹងប្រែងធ្វើការរកស៊ីឱ្យចាកផុតពីភាពក្រីក្រស្ថេរភាពដោយមិនពឹងផ្អែកលើការជំនួយឧបត្ថម្ភរបស់រដ្ឋទៀត។
គណៈកម្មាធិការបក្ស រដ្ឋអំណាចរបស់ស្រុកឡុងភូ តែងផ្តោតលើការគិតអានពីការឧបត្ថម្ភផ្ទះនៅដល់គ្រួសារដែលមានសគុណ គ្រួសារក្រ ក្បែរក្រ គ្រួសារជនជាតិភាគតិចជាភារកិច្ចនយោបាយដ៏សំខាន់ផង ពោរពេញដោយមនុស្សធម៌យ៉ាងជ្រាលជ្រៅផង បង្ហាញពីការទទួលខុសត្រូវនិងក្រមសីលធម៌ “ការតបស្នង សងគុណ” និង “ស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯង” “អ្នកមានជួយអ្នកក្រ” រួមចំណែកជួយដល់អ្នកដែលមានសគុណ អ្នកក្រ អ្នកជួបការលំបាក គ្រួសារជនជាតិភាគតិចមិនទុកចោលនរណាម្នាក់ឡើយ។ ពិសេសចំពោះគ្រួសារក្រជាជនជាតិខ្មែរមានលក្ខណៈទទួលបុណ្យចូលឆ្នាំថ្មីដោយភាពសប្បាយរីករាយ កក់ក្តៅ នាំមកនូវសុភមង្គល សុខសាន្តត្រាណដល់គ្រប់គ្នាគ្រប់ផ្ទះ។ នេះក៏ជាសកម្មភាពអំណរព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិនិងរបស់ខេត្តសុកត្រាំងក្នុងឆ្នាំ២០២៥៕
សុក្កា - លីហាន់
Thông tin bạn đọc
Đóng Lưu thông tin