ក្នុងចំនួនអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចនៅស្រុកឡុងភូត្រូវរំលឹកដល់ពូយឿងមិញតឹម អ្នកមានប្រិយភាពនៅភូមិតឹងលិត ឃុំតឹងហ៊ឹង ស្រុកឡុងភូ។ ប៉ុន្មានឆ្នាំកន្លង ពូតឹមសកម្មឃោសនាចលនាប្រជាជនក្នុងភូមិចូលរួមកសាងជនបទថ្មី។ សំខាន់ឃោសនាប្រជាជនពីរក្សាអនាម័យបរិស្ថាន ស្ម័គ្រចិត្តបរិច្ចាកគដីគប់វាល់ប្រាក់ ថ្ងៃពលកម្មដើម្បីជីកស្តារព្រែកធារាសាស្ត្រ ធ្វើផ្លូវជនបទ។ ពូយឿងមិញតឹមឱ្យដឹង៖ កំណត់កសាងភូមិ ឃុំសម្រេចបទដ្ឋានជនបទថ្មីជាភារកិច្ចសំខាន់ខ្ញុំតែងរួមជាមួយសាខាបក្ស រដ្ឋអំណាចនិងប្រជាជនក្នុងភូមិអនុវត្តប៉ិនប្រសប់ទិសស្លោក “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ”បណ្តាសមមិត្តជាបក្ខជនកងកម្លាំងសមាជិកនិងទូទាំងប្រព័ន្ធនយោបាយសកម្មចូលរួម។ ដោយធ្វើល្អការឃោសនាចលនាពង្រីកភាពប្រជាធិបតេយ្យក្នុងអំឡុងកាលផ្សព្វផ្សាយអនុវត្តឆ្លងតាមបណ្តាលើកប្រជុំ លើកប្រជុំជីវភាព ប្រជុំប្រជាជនដើម្បីពិគ្រោះចូលរួមគប់វាល់មតិបង្កការឯកភាពក្នុងប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក តាំងពីនោះ មាមីងសកម្មបរិច្ចាគដី សម្ភារៈ ថ្ងៃពលកម្ម ប្រាក់បើកផ្លូវ សង់ស្ពានសម្រេចបទដ្ឋានជនបទថ្មី។
![]() |
អ្នកមានប្រិយភាពតំបន់ជនជាតិភាគតិចបានស្ងើចសរសើរ។ |
ក៏ជាអ្នកមានប្រិយភាពឆ្នើមក្នុងជនជាតិភាគតិចពូថាច់ង៉ុកបា អ្នកមានប្រិយភាពនៅភូមិទ្រឿងប៊ិញ ឃុំទ្រឿងខាញ់មានច្រើនគប់វាល់ក្នុងអភិវឌ្ឍសេដ្ឋកិច្ចនិងកសាងភូមិវប្បធម៌ជនបទថ្មីនៅភូមិភាគ ជាគំរូបានប្រជាជនក្នុងភូមិរៀនសូត្រយកតម្រាប់តាម។ ពូថាច់ង៉ុកបានិយាយ៖ ដើម្បីប្រជាជនជឿនិងធ្វើតាមដំបូងយើងត្រូវគំរូនិយាយទន្ទឹមនឹងធ្វើ។ ក្រៅពីឈានមុខធ្វើល្អការងារគប់វាល់មូលនិធិសុខុមាលភាពសង្គម ធ្វើផ្លូវខ្ញុំនៅទាំងឈានមុខក្នុងបង្វែរឈើពូជ សត្វចិញ្ចឹម។ក្នុងកសាងភូមិវប្បធម៌ជនបទថ្មីខ្ញុំតែងចលនាមាមីងសកម្មចូលរួមអនុវត្ត។ សំខាន់ក្នុងការងារសម្រុះសម្រួលខ្ញុំជាអ្នកដោះស្រាយផ្ទាល់បណ្តាទំនាស់រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ ព្រមជាមួយនោះ តែងសួរសុខទុក្ខបំផុសមាមីងគ្រួសារក្រអភិវឌ្ឍសេដ្ឋកិច្ចជួយពីទុននិងណែនាំវិទ្យាសាស្រ្តបច្ចេកទេសក្នុងផលិត។ល។ តាំងពីនោះជីវភាពមាមីងក្នុងភូមិមួយថ្ងៃកាន់តែធូរធារ ផ្លូវថ្នល់មួយថ្ងៃកាន់តែបានបើកទូលាយរឹងមាំងាយស្រួលឱ្យការដឹកជញ្ជូនមុខទំនិញនិងការរៀនសូកត្ររបស់កូនក្មួយ។ លោកថាច់ហ្វាងថា-ប្រធានអនុមន្ទីរជនជាតិនិងសាសនាស្រុកឡុងភូឱ្យដឹង៖ អ្នកមានប្រិយភាពមានតួនាទីយ៉ាងសំខាន់ជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចគ្រប់ថ្នាក់ជាមួយប្រជាជនក្នុងកសាងជនបទថ្មីនៅភូមិភាគ។ ពួកគាត់មិនត្រឹមប្រមូលផ្តុំ សាមគ្គីប្រជាជនតែនៅមានការគប់វាល់ផ្ទាល់ក្នុងការស្ថេរភាពអភិវឌ្ឍរួមលើភូមិដ្ឋាន។
![]() |
លោកថាច់ង៉ុកបា(ខាងឆ្វេង)រួមជាមួយថ្នា់ដឹកនាំឃុំទ្រឿងខាញ់ចូលរួមអង្គប្រជុំស្ងើចសរសើរអ្នកមានប្រិយភាពធ្វើច្រើនការងារល្អ។ |
ជាមួយការធ្វើជាក់ស្តែងអ្នកមានប្រិយភាពលើភូមិដ្ឋានស្រុកឡុងភូនិយាយដោយឡែកនិងលើភូមិដ្ឋានខេត្តសុកត្រាំងនិយាយរួមតែងពង្រីកបណ្តាផ្នែកសកម្មក្លាយជាទីបង្អែកស្មារតីរឹងមាំឱ្យប្រជាជនរួមគ្នាសាមគ្គីកសាងជនបទថ្មីកសាងស្រុកភូមិមួយថ្ងៃកាន់តែអរិយធម៌៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin