ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រីជាឃុំមានជនរួមជាតិខ្មែររស់នៅច្រើន នាពេលបច្ចុប្បន្ន ឃុំមានច្រើនគ្រួសារជួបលំបាកពីផ្ទះនៅ ត្រូវរស់ក្នុងផ្ទះបណ្តោះអាសន្ន ទ្រាំភ្លៀងទ្រាំក្តៅ តាំងពីយូរមកមានផ្ទះរឹងមាំមួយខ្នងគឺជាក្តីស្រមៃ ក្តីប្រាថ្នារបស់អ្នកក្រ។ ពិនិត្យឃើញស្ថានភាពលំបាករបស់ប្រជនជន ជាមួយស្មារតី “អ្នកមានរក្សាខ្សត់” “ស្រឡាញ់រាប់អានគ្នាទៅវិញទៅមក” និង “មិនទុកចោលអ្នកណាម្នាក់នៅខាងក្រោយ” រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់បានកៀរគររាល់ប្រភពកម្លាំងដើម្បីឧបត្ថម្ភប្រជាជនមានលំនៅឋានថ្មី។ គិតត្រឹមដើមឆ្នាំ២០២៥ ឃុំទ្វឹងទឹកបានសាងសង់ផ្ទះ៦០ខ្នងឱ្យគ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារក្បែរក្រ។ ក្នុងនោះ ឧបត្ថម្ភផ្ទះនៅពីប្រភពកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចឆ្នាំ២០២៥ មាន១២ខ្នង និងកម្មវិធី “បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” លើភូមិដ្ឋានគឺ៤៨ខ្នង។ មកដល់ពេលនេះសម្រេចជាង៦០% នៅសល់ប៉ុន្មានកំពុងក្នុងដំណាក់កាលសាងសង់។
ដូច្នេះ ក្នុងរដូវវស្សាឆ្នាំនេះ មីងថាច់ធីសាភីនៅភូមិទ្រុងហ្វា ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី មិនបារម្ភពីផ្ទះនៅទៀតហើយ។ តាមមីងសាភីផ្ទះនេះរឹងមាំណាស់ ជញ្ជាំងឥដ្ឋ ប្រក់ក្បឿងដោយថវិកាឧបត្ថម្ភសរុបគឺ៨៨លានដុងរួមទាំងដីធានិងផ្ទះ។ មីងសាភីចែករំលែក៖ ខ្ញុំរស់នៅម្នាក់ឯង គ្មានកូនចៅ រស់នៅក្នុងផ្ទះបណ្តោះអាសន្ន ប៉ុន្មានឆ្នាំមុន រាល់ពេលមានភ្លៀងខ្យល់ខ្លាំងខ្ញុំបារម្ភណាស់ ពេលនេះមានផ្ទះថ្មីខ្ញុំត្រេកអរជាខ្លាំង។ បានដឹង រាល់ថ្ងៃមីងសាភីធ្វើនំលក់នៅផ្សារដើម្បីមានចំណូល ក្រៅពីឧបត្ថម្ភផ្ទះនៅ ដីតាំងលំនៅនិងបង្វែររបរពីប្រភពទុននៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច រាល់ឆ្នាំមីងថែមទាំងបានទទួលប្រាក់ជំនួយសង្គមសម្រាប់មនុស្សចាស់ឯកោដោយទឹកប្រាក់៧០០.០០០ដុង/ខែ អាស្រ័យហេតុនេះជីវភាពរបស់មីងក៏បានលំនឹងជាបណ្តើរ។
![]() |
មីងថាច់ធីសាភី នៅភូមិទ្រុងហ្វា ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រីបានទទួលឧបត្ថម្ភផ្ទះថ្មី។ |
រួមជាមួយក្តីរីករាយដូចមីងសាភី គ្រួសារមីងឡឹមធីធូនៅភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី ក៏បានឧបត្ថម្ភផ្ទះមួយខ្នងពីកម្មវិធី “បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” លើភូមិដ្ឋាន។ ជាគ្រួសារក្របានឧបត្ថម្ភផ្ទះថ្មីឆ្លើយតបសំណូមពរ៣រឹង “គ្រឹះរឹង គ្រោងរឹង ដំបូលរឹង” ហើយបានផ្តល់ជូនដើមឆ្នាំ២០២៥ ពេលសំឡឹងមើលផ្ទះថ្មី ទឹកមុខមីងស្រស់ថ្លាបង្ហាញនូវក្តីរីករាយ។ មីងធូនិយាយ៖ អាស្រ័យបក្ស រដ្ឋអនុវត្តកម្មវិធី “បំបាត់ផ្ទះបណ្តោះអាន្ន ផ្ទះទ្រុឌទ្រោម” គ្រួសារខ្ញុំបានជំនួយសង់ផ្ទះថ្មីរឹងមាំ ស្អាតបាត។ ផ្ទះនេះគឺជាទីបង្អែករឹងមាំជួយគ្រួសារខ្ញុំមានកម្លាំងឈានឡើងលំនឹងជីវភាព។
ជាពិសេស ចំពោះឃុំទ្វឹងទឹក ក្នុងឱកាសតេតយោធា-ប្រជាជនអំណរបុណ្យចូលឆ្នាំថ្មី២០២៥កន្លង ឃុំបានឧបត្ថម្ភផ្ទះមហាសាមគ្គី២០ខ្នងសរុបថវិកាជាង១ពាន់លានដុង។ ផ្ទះមហាសាមគ្គីទាំងអស់នេះមិនត្រឹមតែជាការឧបត្ថម្ភអំពីសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិវៀតណាម ទឹកចិត្តរបស់សប្បុរសជន អាជីវកម្ម អង្គការ បុគ្គលក្នុងនិងក្រៅស្រុកគប់វាល់ឧបត្ថម្ភប្រជាជនក្រដើម្បីឱ្យមាមីងមានផ្ទះថ្មីនៅ។ ទន្ទឹមនឹងនោះថែមទាំងមានការគប់វាល់កម្លាំងរបស់កងកម្លាំងប្រដាប់អាវុធ បណ្តាសមាគម - អង្គការមហាជនគ្រប់ថ្នាក់រួមដៃរុះរើផ្ទះទ្រុឌទ្រោម រួមចំណែកក្នុងការសាងសង់ផ្ទះថ្មីសម្រេចតាមល្បឿនតាមផែនការដាក់ចេញ។
![]() |
កម្មវិធីតេតយោធា-ប្រជាជនអំណរបុណ្យចូលឆ្នាំថ្មី២០២៥ឧបត្ថម្ភផ្ទះមហាសាមគ្គី២០ខ្នងឱ្យគ្រួសារក្រ គ្រួសារក្បែរក្រនៅឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី។ |
សមមិត្តលីចន្ធី- - អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្វឹងទឹកឱ្យដឹង៖ ការព្រួតដៃបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ជាគោលការណ៍ធំរបស់បក្សនិងប្រជាជននៃការងារសុខុមាលភាពសង្គម ធានាបានការងារបំបាត់ផ្ទះបណ្តោះអាសន្ន រួមចំណែកជួយឱ្យបណ្តាគ្រួសារក្រ ក្បែរក្រលំនឹងជីវភាពឈានឡើងចាកផុតក្រស្ថិរភាព។ ក្នុងពេលខាងមុខ ឃុំទ្វឹងទឹកបន្តការងារពិនិត្យ ស្ថិតិបណ្តាគ្រួសារនៅផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមដើម្បីពង្រីកអនុវត្តផែនការឧបត្ថម្ភសាងសង់ផ្ទះរឹងមាំឱ្យប្រជាជន តាមការពិនិត្យ គិតដល់ខែមេសា ឆ្នាំ២០២៥នៅជាង១០០គ្រួសារជួបការលំបាកពីផ្ទះនៅ ឃុំបានដាក់ផែនការឧបត្ថម្ភផ្ទះនៅតាមលើក ធានាសម្រេចក្នុងពេលឆាប់បំផុតដើម្បីប្រជាជនមានផ្ទះនៅថ្មីមុនរដូវភ្លៀងមកដល់។
ដោយការខិតខំរួមរបស់សង្គមទាំងមូល កម្មវិធី “បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” កំពុងឈានទៅមុខ ឆ្ពោះដល់សម្រេចគោលដៅក្នុងឆ្នាំ២០២៥នេះ។ ផ្ទះមួយខ្នងបានសាងសង់ឡើងគឺជាក្តីសង្ឃឹមមួយបានជួយឱ្យមាមីងក្រនៅឃុំទ្វឹងទឹកមានទំនុកចិត្តឈានឡើងក្នុងជីវភាព។
ហុងទើ - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin