ឡុងភូជំរុញការងារផ្សព្វផ្សាយចលនាប្រជាជន

HỒNG TƠ 16:12, 21/04/2025

រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ ស្រុកឡុងភូ(ស្រុកត្រាំង) តែងម្ចាស់ការ ច្នៃប្រឌិត ផ្លាស់ថ្មីខ្លឹមសារសកម្មភាពក្នុងការអនុវត្តបណ្តាកម្មវិធីសកម្មភាពជំរុញការងារផ្សព្វផ្សាយចលនាប្រជាជនអនុវត្តមានប្រសទ្ធិភាពបណ្ដាកិច្ចចលនាប្រឡងប្រណាំងស្នេហាជាតិរួមចំណែកអនុវត្តសម្រេចជោគជ័យបណ្តាបរិមាណភាគអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

ក្នុង​ឆ្នាំកន្លង​គណៈ​កម្មាធិការ​រណសិរ្សមាតុ​ភូមិ​វៀតណាម​ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូបាន​សហការ​ ជាមួយ​អង្គ​ការ​សមាជិកនិង​បណ្ដាគណៈ​ផ្នែក​នានា​អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​គោល​ នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ពីបណ្តា​គោល​នយោបាយ​សុខុមាលភាព​សង្គម​និង​បណ្ដាការ​ចលនារបស់​ភូមិ​ភាគ​ដូច​ ការ​ចលនា “ទូទាំង​ប្រ​ជាជន​សាម​គ្គីកសាង​ជន​បទ​ថ្មី ក្រុង​អរិយធម៌​” ការ​ចលនា “ប្រ​ជាជន​វៀតណាម​អា​ទិភាពប្រើទំ​និញវៀតណាម​” ការ​ចលនាប្រ​ឡងប្រ​ណាំង​ “សាម​គ្គី ច្នៃ​ប្រ​ឌិត លើក​មម្ពស់​ទិន្នផល គុណ​ភាព​ ប្រ​សិទ្ធភាព​ សមាហ​រណក​ម្ម​អន្តរ​ជាតិ​” ការ​ចលនា “ទូទាំង​ប្រ​ជាជន​ចូល​រួម​ការ​ពារបរិស្ថាន​”។

ក្នុង​នោះ​ការ​ងារ​ផ្សព្វ​ផ្សាយ​ការ​ចលនា “ទូទាំង​ប្រ​ជាជន​សាម​គ្គីកសាង​ជន​បទ​ថ្មី ក្រុង​អរិយធម៌​បាន​នាំមក​ប្រ​សិទ្ធភាព​ជាក់​ស្ដែង​ផ្សារភ្ជាប់​ជាមួយ​បណ្ដាខ្លឹម​សារ​កសាង​ជន​បទ​ថ្មី។ គណៈ​កម្មាធិការ​រណសិរ្សមាតុភូមិ​វៀតណាម​ឃុំ​សហការ​ជាមួយ​នឹង​អង្គ​ការ​នានា​ផ្សព្វ​ផ្សាយ​ចលនាប្រ​ជាជន​ចុះ​ឈ្មោះ​អនុ​វត្ត​បណ្តា​ខ្លឹម​សារ​និង​បទ​ដ្ឋាន​កសាង​គ្រួសារ​វប្បធ​ម៌​ ភូមិ​វប្បធ​ម៌​ឆ្នាំ២០២៤។ តាម​នោះ​ មាន​៣.២០៥/៣.២២៣គ្រួសារ​សម្រេច​កិត្តិនាម​គ្រួសារ​វប្បធ​ម៌​ សម្រេច​អត្រា​៩៩,៤៤% មាន​៩/៩ភូមិ​សម្រេច​កិត្តិនាម​ភូមិ​វប្បធ​ម៌​សម្រេច​១០០%។  ទន្ទឹម​នោះ​ គណៈ​កម្មាធិការ​រណសិរ្សមាតុភូមិ​វៀតណាម​ឃុំ​ក៏​បំ​ផុស​ចលនាបណ្តា​ម​ណ្ឌលអា​សយជន​ចុះ​ឈ្មោះ​កសាង​បណ្តា​ទម្រង់​សម្រេច​ប្រ​សិទ្ធភាព​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។

ទន្ទឹម​នោះ​ គណៈ​កម្មាធិការ​រណសិរ្សមាតុ​ភូមិ​វៀតណាម​ឃុំ​ បណ្តា​អង្គ​ការ​នានា​ ពិនិត្យ​បង្កើត​បញ្ជី​បណ្តា​សមាជិក​យុវជន​ សមាជិកសមាគម គ្រួសារ​ក្រ គ្រួសារ​ក្បែរក្រ គ្រួសារ​ជួបការ​លំ​បាក​ពីផ្ទះ​នៅ​លើភូមិ​ដ្ឋាន​ ក្រោយ​ពីពិនិត្យ​មាន​៦គ្រួសារ​ចំ​ណុះ​មុខសញ្ញាជួបការ​លំ​បាក​ពីផ្ទះ​នៅ​។ សព្វ​ថ្ងៃ​បាន​ចលនានិង​កសាង​សម្រេច​បាន​៥ខ្នងសម្រាប់​ប្រ​គល់​ជូន​ប្រ​ជាជន​ជាមួយ​ថវិកា​ជាង​២០០លាន​ដុង។

បងថាច់ហ្វាយយុង នៅភូមិគិញង៉ាង ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង) សប្បាយរីករាយពេលទទួលបានផ្ទះថ្មី។
បងថាច់ហ្វាយយុង នៅភូមិគិញង៉ាង ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង) សប្បាយរីករាយពេលទទួលបានផ្ទះថ្មី។

បង​ថា​ច់ហ្វាយ​យុង នៅ​ភូមិ​គិញង៉ាង ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូបាន​ឱ្យ​ដឹង​៖ ក្រោយ​ពីបាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជំនួយ​សង់​ផ្ទះ​ថ្មីតម្លៃ​៥០លាន​ដុង គ្រួសារ​ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់​។ នេះ​ជាក្តី​ប្រាថ្នារបស់​គ្រួសារ​ខ្ញុំ​ពីយូរណាស់​មក​ហើយ​ អរ​គុណ​បក្ស​និង​រដ្ឋ​ដែល​បង្កលក្ខ​ណៈ​ដើម្បី​គ្រួសារ​ខ្ញុំ​មាន​ផ្ទះ​ថ្មីនៅ​ លំ​នឹង​ជីវភាព​ មាន​កន្លែង​នៅ​លំ​នឹង​សម្រាប់​ធ្វើការ​បង្ក​បង្កើន​ផល។

ប៉ុន្មានឆ្នាំកន្លង​ គណៈ​កម្មាធិការ​រណសិរ្សមាតុ​ភូមិ​វៀតណាម​ឃុំ​ក៏​បាន​ចលនាប្រ​ជាជន​និង​សប្បុរសជន​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​កសាង​ជួស​ជុលបណ្តា​សំ​ណង់​គមនាគ​មន៍​ ស្ពានជន​បទ​រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​ជោគជ័យក​ម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មីជាមួយ​ថវិកា​ជិត​៣០០លាន​ដុង។

ពូហ្វិញថា​ញ់ឡុង​ នៅ​ភូមិ​ទឹក​ប្រៃ​កណ្តាល​ ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូបាន​ឱ្យ​ដឹង​៖ អា​ស្រ័យមាន​ស្ពានថ្មីទើប​ការ​ដឹក​ជញ្ជូន​កសិផលនិង​ធ្វើដំណើរ​ទៅ​មក​រ​បស់​ប្រ​ជាជន​មាន​ភាព​ងាយ​ស្រួល​ មាមីងនរណាក៏​រីក​រាយ​ដែរ​។ ស្ពាននេះ​កសាង​សម្រេច​មាន​ការ​គប់វាល់​ទាំង​ថវិកា​និង​កម្លាំង​ពល​កម្ម​ពីបណ្តា​សប្បុរសជន​និង​មាមីងក្នុង​ភូមិ​ទឹកប្រៃ​កណ្តាល​ដោយ​ថវិកា​ជាង​១០០ដុង។

ទន្ទឹម​នោះ​ គណៈ​កម្មាធិការ​រណសិរ្សមាតុ​ភូមិ​វៀតណាម​ឃុំ​នៅ​ទាំង​ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនាពីស្ថាន​ភាព​សមុទ្រ កោះ​និង​បណ្ដាភារកិច្ច​ការ​ពារអធិប​តេយ្យភាព​សមុទ្រកោះ​របស់​វៀតណាម​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន អនុ​វត្ត​បាន​៨លើក​ដោយ​មាន​ប្រ​ជាជន​ចូល​រួម​ចំ​នួន​២៨០រូប​។ តាម​នោះ​ ចលនាអំ​ណោយបាន​ចំ​នួន​៧៤ចំ​ណែក​សម្រាប់​ជូន​ដល់​មាមីងក្រ គ្រួសារ​ជួបការ​លំ​បាក​ដោយ​ថវិកា​ជាង​២០លាន​ដុង។ ពិសេស​ឆ្លង​តាម​រយៈ​អ្នក​មាន​ប្រិយភាព​របស់​ភូមិ​ភាគ​ គណៈ​កម្មាធិការ​រណសិរ្សមាតុ​ភូមិ​វៀតណាម​ឃុំ​បាន​អនុ​វត្ត​ជាច្រើន​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ចលនា អប់​រំច្បាប់​ រក្សានិង​ពង្រីកបណ្តា​ប្រ​ភេទ​វប្បធ​ម៌​ សិល្បៈ​ ទំ​នៀម​ទម្លាប់​ល្អ​ប្រ​សើរ​​​ មាន​ស្មារតីបំ​បាត់អបិយជំនឿ អបាយ​មុខសង្គម​ ទប់​ស្កាត់​ទំ​នៀម​ទម្លាប់​អន់​ថយ បណ្តា​វប្បធ​ម៌​មិន​ល្អ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច។ អា​ស្រ័យហេតុនោះ​ តួនាទីរបស់​អ្នក​មាន​ប្រិយភាព​ក្នុង​សហគមន៍​ពីមួយ​ថ្ងៃ​កាន់​តែបាន​ពង្រីកមាន​ប្រ​សិទ្ធភាព​។

ចាត់តាំងសន្និបាតផ្សព្វផ្សាយជូនអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិច។
ចាត់តាំងសន្និបាតផ្សព្វផ្សាយជូនអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិច។

លោក​ថា​ច់មិញថា​ញ់-ប្រ​ធាន​គណៈ​កម្មាធិការ​រណសិរ្សមាតុ​ភូមិ​វៀតណាម​ឃុំ​ឡុង​ភូឲ្យ​ដឹង​៖ពេល​ខាង​មុខ គណៈ​កម្មាធិការ​រណសិរ្សមាតុ​ភូមវៀតណាម​ឃុំ​បន្ត​ផ្សព្វ​ផ្សាយ​ចលនាប្រ​មូល​ផ្ដុំ​ប្រ​ជាជន​គ្រប់​ជាន់​ថ្នាក់​ពង្រឹង​និង​ពង្រីកកម្លាំង​សាម​គ្គីទូទាំង​ជន​ជាតិ​ កសាង​និង​ការ​ពារមាតុ​ប្រទេស​វៀតណាម​សង្គមនិយម ចលនាប្រ​ជាជន​ប្រ​ឡងប្រ​ណាំង​ពល​កម្ម​ផលិត ច្នៃ​ប្រ​ឌិត អនុ​វត្ត​សម្រេច​ជោគជ័យការ​អភិវឌ្ឍសេដ្ឋ​កិច្ច​ វប្បធ​ម៌​ សង្គម​ រក្សាការ​ពារប្រ​ទេស​ សន្តិសុខ​របស់​ភូមិ​ភាគ​និង​ប្រ​ទេស​។ ក្នុង​ឆ្នាំកន្លង​ អា​ស្រ័យអនុ​វត្ត​មានប្រ​សិទ្ធភាព​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនាបាន​រួម​ចំ​ណែក​ធ្វើឱ្យ​ផ្លាស់​ប្តូរទិដ្ឋ​ភាព​ជន​បទ​ ជីវភាព​ប្រ​ជាជន​ជាជំហាន​បាន​លំ​នឹង​និង​អភិវឌ្ឍឈាន​ឡើង​ តាម​នោះ​ អត្រា​គ្រួសារ​ក្រនិង​ក្បែរក្រថយចុះ​រាល់​ឆ្នាំ លទ្ធ​ផលតាម​ការ​ពិនិត្យ​ទូទាំង​ឃុំ​ឡុង​ភូចាប់​ពីដើម​ឆ្នាំ២០២៥ គ្រួសារ​ក្រថយចុះ​នៅ​ត្រឹម​តែ៥៤គ្រួ ស្រូបអត្រា​១,៦%និង​គ្រួសារ​ក្បែរក្រនៅ​ត្រឹម​តែ៨៧គ្រួ ស្រូបអត្រា​២,៥៨%៕

 ហុង​ទើ-សុផល