ជនរួមជាតិខ្មែរសុកត្រាំង ទទួលបុណ្យចូលឆ្នាំថ្មីដោយភាពកក់ក្តៅ បរិបូរណ៍

06:14, 14/04/2025

ឆ្នាំ២០២៥ បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរបានប្រារព្ធឡើង៣ថ្ងៃ ចាប់ពីថ្ងៃ២-៣-៤​រោច ខែចេត្រ ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥។ បរិយាកាសបុណ្យបានចូលមកគ្រប់ភូមិស្រុក គ្រប់ផ្ទះនិងបានសាយភាយដល់គ្រប់គ្នា។ ឆ្នាំនេះ ជនរួមជាតិខ្មែរនៅលើភូមិដ្ឋានខេត្ត​បានទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិយ៉ាងកក់ក្តៅ បរិបូរណ៌ សុវត្ថិភាពនិងសាមគ្គី។ នោះគឺដោយការយកចិត្តទុកដាក់គិតអាន ឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច បណ្តាអង្គការមហាជននៅលើភូមិដ្ឋានខេត្ត។

ជា​ភូមិ​ភាគ​ដែល​មាន​ប្រ​ជា​ជន​រស់​នៅ​ច្រើន​ ស្រូប​អត្រា​ជា​ង​៣៣% នៃ​ប្រ​ជា​ជន​ទូ​ទាំង​ស្រុក​ នា​ពេល​កន្លង​ ស្រុក​មី​ស្វៀង​ (សុក​ត្រាំង) បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អនុ​វត្ត​ល្អ​គោល​នយោ​បាយ​ជន​ជាតិ។ អា​ស្រ័យ​ហេតុ​នេះ ទិដ្ឋ​ភាព​តំ​បន់​ជន​បទ​នៅ​មី​ស្វៀង​មាន​សម្រស់​ ជីវភាព​រស់​នៅ​របស់​ប្រ​ជា​ជន​កាន់​តែ​រីក​ចម្រើន។ ក្នុង​បរិយា​កាស​រីក​រាយ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​មី​ស្វៀង​ទទួល​បុណ្យ​ចូល​ឆ្នាំ​កាន់​តែ​ធូរ​ធារ​ជាង​ឆ្នាំ​មុន​ៗ ដោយ​ក្តី​សប្បាយ​រីក​រាយ​នៃ​ការ​ទទួល​បាន​ផល លក់​បាន​ថ្លៃ។ ជីវភាព​សម្ភារៈ​និង​ស្មារតី​របស់​មា​មីង​បាន​កែ​លម្អ​កាន់​តែ​ខ្លាំង​ឡើង​ ពី​គោល​ការណ៍ គោល​នយោ​បាយ​ “ដើម​ទុន” សម្រាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​បក្ស​និង​រដ្ឋ​ ដល់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ បង​ហូ​ស៊ីន នៅ​ភូមិ​តា​មាឃ ឃុំ​ថាម​ដូង​ ស្រុក​មី​ស្វៀង​ឱ្យ​ដឹង៖ គ្រួ​សារ​ខ្ញុំ​ផលិត​ចម្បង​គឺ​ដាំ​ដំ​ណាំ​។ ឆ្នាំ​នេះ​  ដំណាំ​របស់​គ្រួ​សារ​ខ្ញុំ​ទទួល​បាន​ទិន្ន​ផលខ្ពស់​និង​លក់​បាន​ថ្លៃ​។ ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​រំ​ភើប​ជាង​ឆ្នាំ​មុន​ៗ ដោយ​សារ​ការ​ផលិត​ សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​បាន​ស្ថិរ​ភាព​។ ពិសេស​ ដោយ​​​បាន​បក្ស​ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​រួម​ជាតិ​ខ្មែរ​ ឧបត្ថម្ភ​យ៉ាង​ច្រើន​ក្នុង​ជីវភាព​ ជួយ​ជន​រួម​ជាតិ​ខ្មែរ​មាន​កម្លាំង​ចិត្ត​ដើម្បី​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង។

គ្រួសារបងហូស៊ីន នៅភូមិតាមាឃ ឃុំថាមដូងទទួលបុណ្យចូលឆ្នាំថ្មីក្នុងក្តីសប្បាយរីករាយនិងរំភើប ព្រោះដំណាំទទួលបានផល លក់បានថ្លៃ។
គ្រួសារបងហូស៊ីន នៅភូមិតាមាឃ ឃុំថាមដូងទទួលបុណ្យចូលឆ្នាំថ្មីក្នុងក្តីសប្បាយរីករាយនិងរំភើប ព្រោះដំណាំទទួលបានផល លក់បានថ្លៃ។

មក​ស្រុក​ឡុង​ភូ (សុក​ត្រាំង) ប៉ុន្មាន​ថ្ងៃ​ជិត​បុណ្យ​ចូល​ឆ្នាំថ្មី​ បាន​ឃើញ​គ្រប់​ភូមិ​ស្រុក​នៅ​ទី​នេះ​មាន​ជីវភាព​ធូរ​ធារ។ ប៉ុន្មាន​ឆ្នាំ​កន្លង​ ដោយ​សារ​គួប​ផ្សំ​ល្អ​នូវ​កម្ម​វិធី​ គម្រោង​ ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​ប្រ​សើរ​យ៉ាង​ច្បាស់។ ឆ្នាំ​នេះ​ គ្រួ​សារ​មីង​ថាច់​ធី​សា​ផន នៅ​ភូមិ​គិញ​ង៉ាង​ ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​យ៉ាង​សប្បាយ​រីក​រាយ​ ព្រោះ​ទើប​តែ​ទទួល​ស្គាល់​ចាក​ផុត​ពី​ភាព​ក្រ។ បាន​ដឹង​ ឆ្នាំ​២០២២ មីង​ផន​បាន​ឧបត្ថម្ភ​គោ​មេចំ​នួន​២​ក្បាល​ពី​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ឆ្នាំ​២០២៣ មីង​ផន​បាន​ភូមិ​ភាគ​បង្ក​លក្ខណៈ​ឱ្យ​បុល​៥០​លាន​ដុង មីង​ទិញ​គោ​បន្ថែម​ សង់​ទ្រុង​និង​ទិញ​ដី​ចម្ការ​ចំ​នួន​១​កុង។ មីង​ថាច់​ធី​សា​ផន​ឱ្យ​ដឹង៖ គ្រួ​សារ​ខ្ញុំ​មុន​នេះ​ជាគ្រួ​សារ​ក្រ​របស់​ភូមិ។ ដោយ​បាន​យក​ចិត្ត​ទុក​ដាក់​ ឧប​ត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជំ​នួយ​គោ​ពីរ​ក្បាល​និង​ឱ្យ​បុល​ទុន​ទៀត​​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ហើយ​នឹង​ខិត​ខំ​មើល​ថែ មក​ដល់​ពេល​នេះ​ គោ​បាន​កើន​ឡើង​ដល់​១០​ក្បាល។ បច្ចុប្បន្ន​ គ្រួ​សារ​ខ្ញុំ​មាន​ជីវភាព​កាន់​តែ​ស្ថេរ​ភាព។ អាច​និ​យាយ​បាន​ថា ឆ្នាំ​នេះ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដ៏​កក់​ក្តៅ​និង​សព្វ​គ្រប់​សម្រាប់​គ្រួ​សារ​របស់​ខ្ញុំ។

គ្រួសារមីងឡឹមធីហុងអាញ់ នៅភូមិចាក់ទទឹង ឃុំតាយវ៉ាំង ឆ្នាំនេះទទួលបុណ្យចូលឆ្នាំថ្មីនៅផ្ទះថ្មី។
គ្រួសារមីងឡឹមធីហុងអាញ់ នៅភូមិចាក់ទទឹង ឃុំតាយវ៉ាំង ឆ្នាំនេះទទួលបុណ្យចូលឆ្នាំថ្មីនៅផ្ទះថ្មី។

ខុស​ពី​ឆ្នាំ​មុន​ៗ ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​ មីង​ឡឹម​ធី​ហុង​អាញ់ នៅ​ភូមិ​ចាក់​ទ​ទឹង ឃុំ​តាយ​វ៉ាំង​ ស្រុក​ត្រឹង​ដេ បាន​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ផ្ទះ​ថ្មី​រឹង​មាំ។ មិន​អាច​លាក់​បាំង​នូវ​ក្តី​រំ​ភើប​បាន​ មីង​អាញ់​ចែក​រំ​លែក៖ ពី​មុន ផ្ទះ​ខ្ញុំ​មាន​សភាព​ទ្រុឌ​ទ្រោម​ ដូច្នេះ​ រាល់​ពេល​មាន​ភ្លៀង​ ទឹក​លេច​គ្មាន​កន្លែង​ដេក។ ថ្មី​ៗ​នេះ​ បាន​គណៈ​ចង្អុល​ការ​បំ​បាត់​ផ្ទះ​បណ្តោះ​អាសន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ ឧបត្ថម្ភ​ថវិកា​ចំ​នួន​៦០​លាន​ដុង​ដើម្បី​ជួយ​គ្រួ​សារ​មាន​កន្លែង​នៅ​លំ​នឹង​ មិន​ព្រួយ​បារម្ភ​អំ​ពី​ភ្លៀង​ខ្យល់​ទៀត។ ទទួល​បុណ្យ​ចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ​ ខ្ញុំ​ឃើញ​មាន​ភាព​កក់​ក្តៅ​និង​សុភមង្គល។ ព្រះ​តេជគុណ​ត្រឹង​វ៉ាំង​ថា​-ប្រ​ធាន​ការិយា​ល័យ​លេខា​ធិការ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ត្រឹង​ដេ មាន​សង្ឃ​ដី​កា៖ នា​ពេល​កន្លង​ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​លើ​គ្រប់​វិស័យ។ វិនិយោគ​កសាង​ផ្លូវ​ជន​បទ​ បណ្តាញ​អគ្គិ​សនី ទឹក​ស្អាត​ បណ្តា​កម្ម​វិធី​ឧបត្ថម្ភ​ផ្ទះ​នៅ​ ឧបត្ថម្ភ​ផលិត​ដល់​ជន​រួម​ជាតិ។ អា​ស្រ័យ​​ហេតុ​នេះ​ ជីវភាព​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ បុណ្យ​ចូល​ឆ្នាំ​ម្តង​ៗ​កាន់​តែមាន​ភាព​កក់​ក្តៅ​ បរិបូរ​ណ៌។

ក្រៅ​ពីជំ​នួយ​ឧបត្ថម្ភ​ដើម្បី​ជួយ​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​ផលិត​ សេដ្ឋ​កិច្ច​ គិត​អាន​ផ្ទះ​​នៅ​ បង្ក​លក្ខណៈ​សម្រាប់​ជន​រួម​ជាតិ​មាន​ផ្ទះ​នៅ​លំ​នឹង​ តម្លៃ​វប្ប​ធម៌​ ស្មារតី​ក៏​បាន​គណៈ​ ផ្នែក​ក្នុង​ខេត្ត​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត។ បង​ស្រី​លី​សូ​ផា​នី នៅ​អនុ​សង្កាត់​២ សង្កាត់​ទី​១០ ទី​ក្រុង​សុក​ត្រាំង​ ឱ្យ​ដឹង៖ សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​គឺ​ដូច​ជា​រៀង​រាល់​ឆ្នាំ​មា​មីង​តែង​យក​ទេយ្យ​វត្ថុ​ របស់​របរ​ទៅ​វត្ត​ដូច​ជា​ចង្ហាន់​ ផ្លែ​ឈើ។ល។ ប្រ​គេន​ដល់​ព្រះ​សង្ឃ​ដើម្បី​ដារ​ឧទ្ទិស​មគ្គ​ផល​ជូន​ចំ​ពោះ​បុព្វ​ការី​ជន​ បួង​សួង​សុំ​ឱ្យ​ទុក្ខ​លំ​បាក​ឆ្នាំ​ចាស់​កន្លង​ផុត​ទៅ​ ហើយ​ទទួល​ឆ្នាំ​ថ្មី​ជួប​តែ​សេចក្តី​សុខ សេចក្តី​ចម្រើន​។

នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​សុក​ត្រាំង​ ឡឹម​​ហ្វាង​ម៉ូវ ឱ្យ​ដឹង៖

គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​ងារ​ជន​ជាតិ​និង​អនុ​វត្ត​គោល​នយោបាយ​ជន​ជាតិ​នៅ​លើ​ភូមិដ្ឋាន។ ដោយ​ឡែក​មន្ទីរ​ជន​ជាតិ​និង​សាសនា​បាន​លើក​កម្ពស់​តួនា​ទី ការ​ទទួល​ខុស​ត្រូវ​ជំ​នួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្នុង​ការ​ចេញ​ផ្សាយ​ឯក​សារ​ច្បាប់​ចង្អុល​ការ​ដឹក​នាំ​អនុ​វត្ត​កម្ម​វិធី​ គម្រោង​ គោល​នយោ​បាយ​ជន​ជាតិ​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​គោល​នយោ​បាយ ពិសេស​ បណ្តា​កម្ម​វិធី​ គម្រោង​ផែន​ការ​សម្រាប់​ការ​អភិ​វឌ្ឍនៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ពិសេស​ កម្ម​វិធី​ទិស​ដៅ​ជាតិ​​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ផ្តោត​លើ​ការ​អនុ​វត្ត​ខ្លឹម​សារ​ អនុ​គម្រោង​ គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដល់​ជន​រួម​ជាតិ​ដូច​ជា​ ឧបត្ថម្ភ​ផ្ទះ​នៅ​ ដី​នៅ​ ទឹក​ប្រើ​ប្រាស់​ ឧបត្ថម្ភ​ផ្លាស់​ប្តូរ​របរ ឧបត្ថម្ភ​បណ្តុះ​បណ្តាល​របរ​ផ្សា​រភ្ជាប់​ជាមួយ​ការ​ងារ​ធ្វើ។ល។ ឆ្លង​តាម​នោះ​ មាន​លទ្ធ​ផល​គាប់​ចិត្ត​ពី​ការ​ទទួល​ផល​គោល​នយោ​បាយ​នៃ​កម្ម​វិធី​ ពិសេស​ ក្នុង​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ។ ចុង​ឆ្នាំ​២០២៤ ចំ​នួន​គ្រួ​សារ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​មាន​៤.៤៣០​គ្រួ​សារ​ ក្នុង​នោះ​ គ្រួ​សារ​ជាជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​១.៩៦១​គ្រួ​សារ ថយ​ចុះ​១.៩៧៦​គ្រួ​សារ​ បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ បច្ចុប្បន្ន​ អត្រា​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រ ស្រូប​អត្រា​១,៩១% នៃ​ចំ​នួន​គ្រួ​សារ​ក្រ​សរុប​ក្នុង​ទូ​ទាំង​ខេត្ត។ លទ្ធ​ផល​នេះ​គឺ​ដោយ​សារ​ការ​ដឹក​នាំ​ដ៏​ម៉ឺង​ម៉ាត់​របស់​ គណៈ​កម្មា​ធិការ​បក្ស​ ការ​ចូល​រួម​យ៉ាង​ប្តូរ​ផ្តាច់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ជន​ជាតិ​ភាគ​តិច​ សំ​ខាន់​គឺ​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត។

រៀង​រាល់​ឆ្នាំ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​និង​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ ខេត្ត​បាន​ចាត់​តាំង​ពិធី​ជួប​ជុំ​និង​បង្កើត​ក្រុម​ប្រ​តិ​ភូ​ទៅ​សួរ​សុខ​ទុក្ខ ជូន​ពរ ប្រ​គេន​អំ​ណោយ​ដល់​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​ ម្តាយ​វៀត​ណាម​វីរ​ជន​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ប្រ​ជា​ជន​ គ្រួ​សារ​គោល​នយោ​បាយ​ កម្មា​ភិបាល​ចូល​និវត្តន៍​ជា​ជន​ជាតិ​ខ្មែរ​ ឧបត្ថម្ភ​គ្រួ​សារ​ក្រ ក្បែរ​ក្រ​និង​ចង្អុល​ការ​បណ្តា​ស្រុក​ ទី​ក្រុង​ឧបត្ថម្ភ​ដល់​គ្រួ​សារ​លំ​បាក​ ដើម្បី​ធា​នាឱ្យ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​ជាតិ។ នេះ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ដែល​បង្ហាញ​ពីការ​គិត​អាន​ជីវភាព​សម្ភារៈ​ ស្មា​រតី​របស់​អ្នក​មុខ​អ្នក​ការ​សាសនា​ ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​ ទទួល​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​ បូរិបូរ

ចន្ថា - លីហាន់​