នាខែធ្នូ ឆ្នាំ២០២៤ នៅពិធីបំផុសនិងពិធីផ្តើមកសាងផ្ទះនៅឱ្យគ្រួសារមានសគុណ គ្រួសារក្រ គ្រួសារក្បែរក្រនិងជនជាតិភាគតិចលើភូមិដ្ឋានខេត្ត គ្រួសារមីងលេធីញើបានពិនិត្យឧបត្ថម្ភកសាងផ្ទះនៅតម្លៃ៦០លានដុងពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្ត បានថ្នាក់ដឹកនាំខេត្តមកសួរសុខទុក្ខនិងជូនអំណោយគ្រួសារ។ ក្រោយជាង២សប្តាហ៍កសាងផ្ទះបានសម្រេចនិងប្រគល់ជូនគ្រួសារមីងញើប៉ុន្មានថ្ងៃជិតបុណ្យតេត។ មីងញើចែករំលែក៖ រដូវភ្លៀងឆ្នាំនេះគ្រួសារខ្ញុំមិនបារម្មណ៍ភ្លៀងលេចទៀតហើយ។ បានរដ្ឋឧបត្ថម្ភ៦០លានដុងរួមនិងចំនួនប្រាក់១៥លានដុងខ្ចីពីសាច់ញាតិ ខ្ញុំមានផ្ទះថ្មីខែងរ៉ែង។ ឆ្នាំហើយកូនទាំង២របស់ខ្ញុំរៀនចប់ថ្នាក់ទី១២ សូមចូលធ្វើការនៅក្រុមហ៊ុនដេរ ប្រាក់ខែជាង៧លានដុងជួយសេដ្ឋកិច្ចគ្រួសារ ខាងមុខនេះជីវភាពគ្រួសារខ្ញុំស្ថេរភាពហើយ។ បំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមឱ្យគ្រួសារក្រជាគោលការណ៍ធំរបស់បក្ស រដ្ឋ សំដៅជួយគ្រួសារក្រមានលក្ខណៈចាកផុតក្រស្ថេរភាពជីវភាព។
![]() |
កងកម្លាំងប្រដាប់អាវុធជួយប្រជាជនបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។ |
អនុវត្តគោលការណ៍នោះ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់មានច្រើនវិធីធ្វើពូកែ ច្នៃប្រឌិតដើម្បីកៀរគរប្រភពកម្លាំង សំដៅឧបត្ថម្ភគ្រួសារក្រ គ្រួសារគោលនយោបាយ គ្រួសារជនជាតិភាគតិចលំបាក បានឧបត្ថម្ភកសាងថ្មីនិងជួសជុលផ្ទះនៅ ជួយគ្រួសារក្រមានបន្ថែមកម្លាំងចាកផុតក្រ។ សុកត្រាំងខំប្រឹងសម្រេចកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្តមុនថ្ងៃ៣០ ខែមិថុនាឆ្នាំ២០២៥ ក្នុងនោះសម្រេចឧបត្ថម្ភផ្ទះនៅឱ្យជនជាតិភាគតិចមុនថ្ងៃបុណ្យចូលឆ្នាំថ្មី២០២៥និងសម្រេចឧបត្ថម្ភផ្ទះនៅឱ្យអ្នកមានសគុណមុនថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៥។ ក្នុងផ្ទះថ្មីកក់ក្តៅសុភមង្គល បងយឿងដាម នៅទីរួមស្រុកលិតហូយធឿង ស្រុកត្រឹងដេ (សុកត្រាំង) ចែករំលែក៖ នេះជាក្តីប្រាថ្នារបស់គ្រួសារខ្ញុំ ប៉ុន្មានឆ្នាំកន្លងប្តីប្រពន្ធខ្ញុំរស់ក្នុងផ្ទះដាច់រយៃ។ រាល់ពេលមេឃភ្លៀងគឺលេចមុខលេចក្រោយ រយៈពេលកន្លង គ្រួសារខ្ញុំគ្មានឧបករណ៍ផលិតទើបធ្វើការឈ្នួលជុំឆ្នាំជុំខែគ្រប់តែប្រើចាយរាល់ថ្ងៃ គ្មានប្រាក់សង់ផ្ទះថ្មី។ ពីថវិការបស់កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមរបស់ភូមិភាគ បានជួយខ្ញុំមានទីលំនៅស្ថេរភាព។ ឆ្លងតាមការត្រួតពិនិត្យ ទូទាំងខេត្តសុកត្រាំងមាន៨.៦៧៣គ្រួសារអ្នកមានសគុណ គ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារជនជាតិភាគតិចមិនទាន់មានផ្ទះមាំមួន សុវត្ថិភាព សរុបថវិកាអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមឱ្យបណ្តាមុខសញ្ញាប្រហែល៤៥៥ពាន់លានដុង។ គិតដល់ថ្ងៃទី១ខែមេសាឆ្នាំ២០២៥ ខេត្តកសាងសម្រេច៦.៥៥៦ខ្នង សម្រេច៧៥,៥៩% ផែនការ ក្នុងនោះសម្រេចបាន៤៩០៧ខ្នង (សង់ថ្មី៣.៨៥១ខ្នង ជួសជុល១.០៥៦ខ្នង) សរុបថវិកាអនុវត្តជិត២៦៣ពាន់លានដុង។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តង្វៀងវាំងខើយឱ្យដឹង៖
រយៈពេលកន្លង សុកត្រាំងតែងយកចិត្តទុកដាក់ចង្អុលការរបស់រដ្ឋាភិបាល ការឧបត្ថម្ភរបស់បណ្តាក្រសួង ផ្នែកមជ្ឈឹមនិងការគប់វាល់របស់បណ្តាសប្បុរសជនក្នុងការងារសុខុមាលភាពសង្គម រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈស្មារតីរបស់ប្រជាជនក្នុងខេត្ត។ សំខាន់កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមជាគោលការធំរបស់បក្សនិងរដ្ឋ នេះជាភារកិច្ចនយោបាយសំខាន់ សំដែងការយកចិត្តទុកដាក់ថែទាំជាក់ស្តែងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណៈសិរ្សមាតុភូមិ បណ្តាអង្គការនយោបាយសង្គមនិងទូទាំងសង្គមចំពោះគ្រួសារជួបលំបាកពីផ្ទះនៅ។ កន្លងពីនោះ លើកទឹកចិត្តប្រជាជន បំផុតគ្រួសារក្រគ្រួសារក្បែរក្រមានស្ថានភាពលំបាកឈានឡើងក្នុងជីវភាព។
រួមជាមួយការប្តេជ្ញា ការខំប្រឹងនិងការចូលរួមរបស់ទូទាំងប្រព័ន្ធនយោបាយ ប្រភពកម្លាំងកៀរគរពីសហគម អាជីវកម្មដើម្បីសម្រេចទិសដៅបំបាត់១០០%ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្តសុកត្រាំងនិងសម្រេចមុនថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៥ជាកត្តាសម្រេចនាំមកជោគជ័យរបស់កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្ត ជាឆន្ទៈនៃការប្តេជ្ញាខំប្រឹងឈានឡើងរបស់រាល់គ្រួសារបានឧបត្ថម្ភកសាងផ្ទះនៅ៕
ជីបាវ - ធូថាវ
Thông tin bạn đọc
Đóng Lưu thông tin