ជនរួមជាតិខ្មែរមីស្វៀងមានទីលំនៅស្ថេរភាពពីកម្មវិធី “បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម”

04:54, 15/04/2025

“ការថែទាំដោះស្រាយផ្ទះនៅឱ្យប្រជាជនតែងបានបក្សនិងរដ្ឋយកចិត្តទុកដាក់កំណត់ជាភារកិច្ចសំខាន់នៃសុខុមាលភាពសង្គមបន្ថយក្រស្ថេរភាព”។ អនុវត្តកិច្ចចង្អុលការរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល គណៈកម្មាធិការបក្ស រដ្ឋអំណាចស្រុកមីស្វៀង (សុកត្រាំង) កៀរគរបណ្តាប្រភពកម្លាំងផ្សព្វផ្សាយកម្មវិធី “បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” ជួយគ្រួសារក្រ គ្រួសារមានស្ថានភាពលំបាក ពិសេសគឺគ្រួសារជនរួមជាតិខ្មែរនៅភូមិភាគមានទីលំនៅលំនឹងជីវភាព។

ក្តីសុភមង្គលរបស់ប្តីប្រពន្ធបងថាច់វ៉ាងនិងបងស្រីត្រឹងធីថាញ់ង៉ាភូមិដាយថាញ់ ឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង) ក្នុងផ្ទះថ្មី។
ក្តីសុភមង្គលរបស់ប្តីប្រពន្ធបងថាច់វ៉ាងនិងបងស្រីត្រឹងធីថាញ់ង៉ាភូមិដាយថាញ់ ឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង) ក្នុងផ្ទះថ្មី។

ក្រោយ​មួយ​ថ្ងៃ​ធ្វើ​ការ ប្តី​ប្រ​ពន្ធ​បង​ថាច់​វ៉ាង​និង​បង​ស្រី​ត្រឹង​ធី​ថាញ់​ង៉ា​រួម​ជា​មួយ​កូន​វិល​មក​ផ្ទះ​ថ្មី​យ៉ាង​កក់​ក្តៅ​នៅ​ភូមិ​ដាយ​ថាញ់ ឃុំ​ដាយ​តឹម។ បង​ង៉ា​ចែក​រំ​លែក៖ មុន​នេះ​ប្តី​ប្រ​ពន្ធ​រៀប​ការ​រួច​ចេញ​នៅ​ដោយ​ឡែក​គ្មាន​ដី ដើម​ទុន​អ្វី​ទើប​នៅ​បណ្តោះ​អា​សន្ន​ប្រប​មាត់​ព្រែក។ ទោះ​ជា​ខំ​រក​ស៊ី​យ៉ាង​ណា តែ​ដោយ​គ្មាន​ឧបករណ៍​ផលិត ប្រាក់​កម្រៃ​ប្រើ​ចាយ​រាល់​ថ្ងៃ​ពឹង​លើ​ធ្វើ​ការ​ឈ្នួល​និង​ទិញ​អេត​ចាយ​ទើប​គ្រួ​សារ​រស់​ក្នុង​ផ្ទះ​បណ្តោះ​អា​សន្ន​ជាង​១៥ឆ្នាំ​កន្លង។ ចុង​ឆ្នាំ​២០២៤​ពេល​បាន​រដ្ឋ​ពិនិត្យ​ឧប​ត្ថម្ភ​ផ្ទះ​នៅ​តម្លៃ​៦០​លាន​ដុង​ពី​កម្ម​វិធី​ “បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម” សាច់​ញាតិ​ឧបត្ថម្ភ​ដី​ រួម​នឹង​ការ​ជំ​នួយ​កម្លាំង​របស់​រដ្ឋ​អំ​ណាច​ បណ្តា​អង្គ​ការ​មហា​ជន​ភូមិ​ភាគ ​គ្រួ​សារ​​បង​ង៉ា​មាន​ទី​លំ​នៅ​ស្ថេរ​ភាព។ ក្តី​ប្រាថ្នា​ក្លាយ​ជា​ការ​ពិត ​ក្តី​សប្បាយ​សុភមង្គល​មិន​អាច​ពណ៌នា​បាន។ ខ្ញុំ​អរ​គុណ​បក្ស​ រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្រួ​សារ​មាន​ផ្ទះ​នៅ​ខែង​រ៉ែង។ ក្រៅ​ពី​ធ្វើ​ការ​ឈ្នួល​ប្តី​ ប្រ​ពន្ធ​ខ្ញុំ​ក៏​ឆ្លៀត​លក់​បន្លែ​ តាំង​ពីនោះ​ ក៏​មាន​ចំ​ណូល​កែ​ប្រែ​បាន​ជីវភាព។ បង​ត្រឹង​ថាញ់​ង៉ា​ចែក​រំ​លែក​ក្នុង​ក្តី​សុភមង្គល។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិងស្រុកមីស្វៀងសួរសុខទុក្ខជូនពរគ្រួសារបងលេវូនៅភូមិឃូ២ ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង)មានផ្ទះថ្មី។
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិងថ្នាក់​ដឹក​នាំ​ស្រុកមីស្វៀងសួរសុខទុក្ខជូនពរគ្រួសារបងលេវូនៅភូមិឃូ២ ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង)មានផ្ទះថ្មី។

ឯ​បង​លេ​វូ​នៅ​ភូមិ​ឃូ​២ ឃុំ​ថាញ់​ភូ​ទទួល​បុណ្យ​តេត​ង្វៀង​ដាង​ឆ្នាំ២០២៥ ព្រម​ទាំង​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ផ្ទះ​ថ្មី​ខែង​រ៉ែង​ទើប​បាន​រដ្ឋ​ឧបត្ថម្ភ។ តាម​បង​វូ​ ពី​ការ​ធ្វើ​ជាង​កំ​បោរ​ចំ​ណូល​មិន​ស្ថេរ​ភាព​ ឯ​ប្រ​ពន្ធ​នរ​ណា​ជួល​អ្វី​ធ្វើ​នោះ ថ្ងៃ​មាន​ថ្ងៃ​គ្មាន​ទើប​ក្តី​ប្រា​ថ្នា​មាន​ផ្ទះ​នៅ​រឹង​មាំ​គឺ​មិន​ហ៊ាន​នឹក​ដល់។ ដូច្នេះ​ ពេល​បាន​រដ្ឋ​ឧបត្ថម្ភ​៦០​លាន​ដុង​កសាង​ផ្ទះ​នៅ បង​វូ​រួម​និង​សាច់​ញាតិ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បង​សង់​បាន​ផ្ទះ​ថ្មី​រឹង​មាំ។ នេះ​ជា​ក្តី​សុភមង្គល​ កម្លាំង​ជំ​រុញ​ដើម្បី​បង​ខ្នះ​ខ្នែង​ពល​កម្ម​ឈាន​ឡើង​ក្នុង​ជីវភាព​ដើម្បី​គ្រួ​សារ​មាន​ជីវភាព​ល្អ​ជាង។

កម្ម​វិធី​ “បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម”មិន​ត្រឹម​ជួយ​គ្រួ​សារ​បង​ថាច់​វ៉ាង​និង​បង​ស្រី​ត្រឹង​ធី​ថាញ់​ង៉ា​និង បង​លេ វូ តែ នៅ​​មាន​​ច្រើន​គ្រួ​សារ​ក្រ របស់​ស្រុក​មី ស្វៀង​មាន ផ្ទះ​ថ្មី​សន្សឹម​ៗ លំ​នឹង​ជីវភាព។ ឆ្លង​តាម​ការ​ពិនិត្យ​ទូ​ទាំង​ស្រុក​មី​ស្វៀង​មាន​៩៨៣​គ្រួ​សារ​មាន​សំ​ណូម​ពរ​ពី​ផ្ទះ​នៅ​។ ជា​មួយ​ការ​ប្តេជ្ញា​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ថ្ងៃ​ទី២២ មករា​ឆ្នាំ​២០២៥​ស្រុក​មី​ស្វៀង​បាន​សម្រេច (លើក​ទី​១) ៣២៨/៩៨៣​ខ្នង​ឱ្យ​គ្រួ​សារ​ក្រ គ្រួ​សារ​ជួប​លំ​បាក​ពី​ផ្ទះ​នៅ​សម្រេច​អត្រា​១០០%។ សរុប​ថវិកា​អនុ​វត្ត​២២,៥ពាន់​លាន​ដុង ក្នុង​នោះ​ ថវិកា​ពី​គណៈ​បំ​ផុស​ “មូល​និ​ធិ​ដើម្បី​អ្នក​ក្រ” ខេត្ត​ឧបត្ថម្ភ​គឺ​១៦,៥​ពាន់​លាន​ដុង​ស្រុក​ចលនា​គ្រួ​សារ​ និង​សាច់​ញាតិ​គប់​វាល់​៤,៦ពាន់​លាន​​ដុងបណ្តា​គ្រួ​សារ​បាន​ទទួល​គប់​វាល់​ថ្ងៃ​ពល​កម្ម​៤.៨៨០​ថ្ងៃ​ដោយ​ចំ​នួន​ប្រាក់​ប្រ​ហែល​១,៤ពាន់​លាន​ដុង។

សម​មិត្ត​ផាម​ង៉ុក​ហ្វេ-អនុ​លេខា​បក្ស​ស្រុក​ ប្រ​ធាន​គណៈ​កម្ម​ធិ​ការ​ប្រ​ជា​ជន​ស្រុក​មី​ស្វៀង​អះ​អាង៖

​ផ្ទះ​នៅ​ជាតម្រូវ​ការ​ចាំ​បាច់​របស់​អ្នក​ក្រ។ ហេតុ​នោះ​ ក្នុង​ពេល​ខាង​មុខ ភូមិ​ភាគ​និង​បន្ត​បញ្ចូល​បណ្តា​កម្ម​វិធី​ គម្រោង​ ទន្ទឹម​នោះ​ឃោ​សនា​ចលនា​អា​ជីវកម្ម​ អង្គ​ការ​ បុគ្គល កម្មា​ភិបាល​ បុគ្គ​លិក​ចូល​រួម​គាំ​ទ្រ​គប់​វាល់កសាង​ផ្ទះ​នៅ​ដោយ​ច្រើន​រូប​ភាព​ឧបត្ថម្ភ​ “នរ​ណា​មាន​អ្វី​គប់​វាល់​នោះ​ មាន​ទ្រព្យ​គប់​វាល់​ទ្រព្យ​មាន​ច្រើន​គប់​វាល់​ច្រើន​ មាន​តិច​គប់​វាល់​តិច ”បង្ក​ការ​សាយ​ភាយ​ក្នុង​ទូទាំង​សង្គម​ប្រឹង​ប្រែង​សម្រេច​ទិស​ដៅ “បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” (លើក​ទី​២​ប្រ​ហែល​៦៥៥​ខ្នង) និង​សម្រេច​មុន​ថ្ងៃ​៣០ មិថុនា​ឆ្នាំ​២០២៥​មិន​ទុក​ចោល​អ្នក​មាន​សគុណ​ គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​ជួប​លំ​បាក​ ពី​ផ្ទះ​នៅគ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ឡើយ៕

មីលិន - ធូថា​វ