រៀនសូត្រនិងធ្វើតាមពាក្យប្រៀនប្រដៅរបស់អ៊ំ “ទីណាត្រូវការទីនោះមានយុវជន-ការងារលំបាកមានយុវជន” ក្នុងប៉ុន្មានឆ្នាំកន្លង យុវជនគូឡាវយុង បន្តអនុវត្តការចលនាយុវជនព្រួតដៃកសាងជនបទថ្មី អនុវត្ត៣សំណង់យុវជនថ្នាក់ស្រុកនិង១៥សំណង់យុវជនថ្នាក់មូលដ្ឋានដោយទឹកប្រាក់ជាង៤៥០លានដុង សម្អាតសំរាមចំនួន២០កន្លែង កាប់ឆ្ការស្មៅនិងជួសជុលផ្លូវជនបទចំនួន២០គ.ម រក្សាសំណង់យុវជន “ដងផ្លូវស្អាត-បៃតង” ជាមួយការចូលរួមនៃសមាជិកសម្ព័ន្ធយុវជននិងសិស្សានុសិស្សជាង២ពាន់រូប។
![]() |
យុវជនគូឡាវយុងព្រួតដៃកសាងជនបទថ្មី។ |
ចូលរួមកម្មវិធីដើម្បីវៀតណាមបៃតងនិងកសាងជនបទថ្មី សម្ព័ន្ធយុវជនស្រុកបានសហការជាមួយអនុមន្ទីរកសិកម្មនិងធនធាន បរិស្ថានដាំដើមកោងកាងបានចំនួន៧០០ដើមនៅតាមមាត់ទំនប់ដើម្បីបង្ការរលក បង្ការបាក់ស្រុតដី ដោយមានកម្មាភិបាល បុគ្គលិក កងកម្លាំងប្រដាប់អាវុធនិងសមាជិកសម្ព័ន្ធយុវជនចំនួន១០០រូប ចាត់តាំង៣ទម្រង់ “បែងប្រភេទសំរាម” កសាង២ទម្រង់ “កន្លែងប្រមូលសម្រាម” ។ ទន្ទឹមនោះផ្សព្វផ្សាយអនុវត្តថ្ងៃអាទិត្យបៃតង ថ្ងៃអាទិត្យកសាងជនបទថ្មី ក្រុងអរិយធម៌ដោយមាន៨ក្រុមនៅឃុំ ទីរួមស្រុកនិង១ក្រុមថ្នាក់ស្រុករួមចំណែកជាមួយទូទាំងប្រព័ន្ធនយោបាយព្រួតដៃកសាងស្រុកគូឡាវយុងសម្រេចបទដ្ឋានជនបទថ្មី។
បងគីមធឿន សមាជិកសម្ព័ន្ធយុវជនឃុំអាងថាញ់ណាម ស្រុកគូឡាវយុង បានឱ្យដឹង៖ ខ្ញុំតែងចូលរួមយ៉ាងសកម្មបណ្តាសកម្មភាពស្ម័គ្រចិត្ត ព្រួតដៃកសាងជនបទថ្មីដោយមានបណ្តាសកម្មភាពដូច កាប់ឆ្ការស្មៅ ធ្វើស្មៅ ប្រមូលសំរាម ដាំដើមឈើជាម្លប់។ល។ នេះជាសកម្មភាពមានអត្ថន័យជាក់ស្តែងធ្វើផ្លាស់ប្តូរទិដ្ឋភាពជនបទពីមួយថ្ងៃកាន់តែស្អាត-បៃតងរួមចំណែកព្រួតដៃកសាងឃុំអាងថាញ់ណាមសម្រេចឃុំជនបទថ្មី។
ទន្ទឹមនោះពេលកន្លង យុវជនស្រុកគូឡាវយុងនៅទាំងសកម្មឈានមុខជាមួយភូមិភាគព្រួតដៃអនុវត្តល្អបណ្តាភារកិច្ចពីបង្វែរឌីជីថល។ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកចង្អុលការបណ្តាមូលដ្ឋានសម្ព័ន្ធយុវជនលើកកម្ពស់ចំណេះដឹង ទេពកោសល្យ ណែនាំប្រើឌីជីថលឱ្យកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន ចាត់តាំងបណ្តាកម្មភាពលើកកម្ពស់សមត្ថភាពឌីជីថលដល់យុវជន សកម្មចូលរួមនៃក្រុមបច្ចេកវិជ្ជាឌីជីថលសហគមន៍ ណែនាំប្រជាជនប្រើប្រាស់សេវាសាធារណៈភ្ជាប់បណ្តាញ ប្រើប្រាស់ទូទាត់ប្រាក់លើប្រព័ន្ធអេឡិចត្រូលិច បញ្ចូលនិងប្រើប្រាស់VNeID ផ្សព្វផ្សាយបណ្តាគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ បណ្តាសកម្មភាពរបស់សម្ព័ន្ធយុវជនគ្រប់ថ្នាក់លើបណ្តាញសង្គមអាស្រ័យសម្ព័ន្ធយុវជនគ្រប់គ្រង ចាត់តាំងបណ្តាពិធីប្រឡងលើបណ្តាញ ផ្សព្វផ្សាយឱ្យសមាជិកសម្ព័ន្ធយុវជនប្រើApp យុវជនវៀតណាម។
![]() |
ថ្នាក់បំប៉នចំណេះដឹងពីបច្ចេកវិជ្ជាព័ត៌មានដល់សមាជិកសម្ព័ន្ធយុវជន។ |
ថ្មីៗនេះ អនុវត្តគោលការណ៍របស់សមាគមសហព័ន្ធយុវជនវៀតណាម សម្ព័ន្ធយុវជនស្រុក-គណៈកម្មាធិការសមាគមសហព័ន្ធយុវជនវៀតណាមស្រុកបានចង្អុលការសមាគមមូលដ្ឋានបង្កើតក្រុម “រៀនសូត្រសាមញ្ញ” ដើម្បីរួមចំណែកជួយសមាជិកសម្ព័ន្ធយុវជន សិស្សានុសិស្សនិងប្រជាជនឧភាសកម្មបណ្តាចំណេះដឹងពីបច្ចេកវិជ្ជាព័ត៌មាន ជៀសវាងការបោកបញ្ឆោតលើប្រព័ន្ធឌីជីថល យល់ដឹងនិងបង្ការព័ត៌មានអាក្រក់ លើប្រព័ន្ធឌីជីថលនិងណែនាំប្រើប្រាស់មានប្រយោជន៍ក្នុងទូរស័ព្ទ ឆ្លើយតបតម្រូវការសង្គម។
សមមិត្តថាយធៀងង៉ូង-អនុលេខាសម្ព័ន្ធយុវជនស្រុកគូឡាវយុងបានឱ្យដឹង៖ ដើម្បីពង្រីកជាងទៀតតួនាទីរបស់កម្មាភិបាល សមាជិកសម្ព័ន្ធយុវជនក្នុងការចូលរួមបង្វែរឌីជីថល ពេលខាងមុខ សម្ព័ន្ធយុវជនស្រុកនឹងបន្តបំប៉ន លើកកម្ពស់វិជ្ជាជីវៈ អនុវត្តប្រសិទ្ធភាពបណ្តាសកម្មភាពបង្វែរឌីជីថលក្នុងការងារសម្ព័ន្ធយុវជន-សមាគមគ្រប់ថ្នាក់ សម្ព័ន្ធយុវជនស្រុកនឹងគំរូឈានមុខក្នុងការអនុវត្តបច្ចេកវិជ្ជាឌីជីថល ណែនាំប្រជាជនប្រើប្រាស់បណ្តាឌីជីថលចូលក្នុងជីវភាព រដ្ឋបាល ផលិតធ្វើអាជីវកម្ម រួមចំណែកជម្រុញរដ្ឋអំណាចឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលនៅភូមិភាគ។ទន្ទឹមនោះ សម្ព័ន្ធយុវជនស្រុកក៏ពង្រឹងការងារផ្សព្វផ្សាយ ចាត់តាំងបណ្តាកម្មភាពជាក់ស្តែងដើម្បីលើកកម្ពស់ការយល់ដឹងពីបង្វែរឌីជីថលក្នុងសហគមន៍ ជួយប្រជាជនក្រេបជញ្ជក់ពីផលប្រយោជន៍ឌីជីថលបានងាយស្រួលនិងមានប្រសិទ្ធភាព។ តាមនោះរួមចំណែកជាមួយទូទាំងប្រព័ន្ធនយោបាយនិងប្រជាជនកសាងភូមិស្រុកគូឡាវយុងពីមួយថ្ងៃកាន់តែអរិយធម៌ ទំនើប៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin