![]() |
បងស្រីទ្រឿងង៉ុកធ្វី-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមឃុំភូតឹង ស្រុកចូវថាញ់។ |
សំណេះសំណាលជាមួយយើងខ្ញុំ បងធ្វីបានឱ្យដឹង៖ ខ្ញុំចាប់ផ្តើមបំពេញការងារពីឆ្នាំ២០១៤ ជាមួយនាទីជាអនុប្រធានសមាគមនារីឃុំ អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនិងចូលរួមការងាររណសិរ្សឃុំចាប់ពីឆ្នាំ២០២២មកដល់សព្វថ្ងៃ។ ទោះបីស្ថិតក្នុងនាទីណា បងធ្វីក៏សម្រេចភារកិច្ចដែលបានប្រគល់ ម៉្លោះហើយ តែងបានថ្នាក់ដឹកនាំនិងមិត្តរួមអាជីពវាយតម្លៃខ្ពស់ ប្រជាជនស្រឡាញ់រាប់អាន។ ជាមួយនាទីជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បងធ្វីរួមជាមួយគណៈអចិន្ត្រៃយ៍រណសិរ្សមាតុភូមិវៀតណាមឃុំធ្វើល្អការងារសេនាធិការឱ្យគណៈកម្មាធិការបក្សក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាឯកសារច្បាប់ទាក់ទិនដល់ផ្នែក ម្ចាស់ការកសាងផែនការ សហការជាមួយគណៈកម្មាធិការប្រជាជន បណ្តាគណៈផ្នែកឃុំក្នុងការផ្សព្វផ្សាយបណ្តាគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ បណ្តាការចលនាប្រឡងប្រណាំងស្នេហាជាតិ បណ្តាការចលនាសុខុមាលភាពសង្គមក្នុងសមាជិកសមាគមនិងប្រជាជន។ តាមនោះ លទ្ធផលកិច្ចសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ គណៈផ្នែកនានា ពិនិត្យនិងជំនួយកសាងផ្ទះរបស់ក្រសួងនគរបាលបានចំនួន៩ខ្នងនិងផ្ទះចំនួន១៣ខ្នងពីគម្រោង១នៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច ជាមួយថវិកាជាង១ពាន់លានដុង។ អនុវត្តប្រសិទ្ធភាពការចលនា “ដើម្បីអ្នកក្រ” បងចលនាអំណោយបានជាង៥.០០០ចំណែកសម្រាប់ជូនដល់គ្រួសារក្រ ក្បែរក្រលើភូមិដ្ឋានឃុំនិងកង់ចំនួន២៩ សៀវភៅ១.០០០ក្បាលសម្រាប់ជូនសិស្សានុសិស្សដែលមានស្ថានភាពលំបាក។ល។ ទន្ទឹមនោះ សហការជាមួយរណសិរ្សនិងអង្គការមហាជននានាផ្សព្វផ្សាយចលនាក្នុងការកសាងជនបទថ្មី ជាក់ស្តែងដូច ចាត់តាំងផ្សព្វផ្សាយ ចលនាទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងអរិយធម៌ ការចលនាទូទាំងប្រជាជនការពារបរិស្ថាននិងកសាងគ្រួសារវប្បធម៌។ល។ បាន៨៥លើកដោយមានប្រជាជនចូលរួម៣.៤៨២រូប។ ចលនាប្រជាជនកាប់ឆ្ការស្មៅ ធ្វើរបង ដាំផ្កា ប្រមូលសំរាមលើដងផ្លូវគំរូ នៅភូមិភឿកហ្វា ឃុំភឿកគ្វើយនិងភឿកអាង ដោយមានប្រវែង១.៤០០ម៉ែត្រ ចលនាសប្បុរសជនបានអាវខោចំនួន១០២បន្លាស់ កាតាបចំនួន៥១និងកង់ចំនួន៤១ ដោយសរុប ទឹកប្រាក់ជាង៨០លានដុង។ ក្រៅពីនោះ បងស្រីធ្វីនៅទាំងសហការជាមួយអង្គការមហាជនភូមិនានា ណែនាំឧបត្ថម្ភប្រភពទុនដើម្បីប្រជាជនមានលក្ខណៈពង្រីកសេដ្ឋកិច្ចលំនឹងជីវភាពគ្រួសារ។
សមមិត្តយឿងធីត្រាង-លេខាបក្សឃុំភូតឹងឱ្យដឹង៖
ជាមួយនាទីជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ សមមិត្តទ្រឿងង៉ុកធ្វី តែងធ្វើជាគំរូឈានមុខក្នុងការអនុវត្តបណ្តាគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ ធ្វើល្អនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចជាមួយប្រជាជន រួមចំណែកពង្រឹងផែនមហាសាមគ្គីជនជាតិនៅភូមិភាគមួយថ្ងៃកាន់តែរឹងមាំ។ សមមិត្តសក្តិសមជាគំរូឆ្នើមដើម្បីមិត្តរួមអាជីពរៀនសូត្រធ្វើតាម។ ជាមួយទង្វើជាក់ស្តែងក្នុងដំណាក់កាលបំពេញការងារ សមមិត្តទ្រឿងង៉ុកធីធ្វីបានគណៈកម្មាធិការរណសិរ្សមាតុវៀតណាមស្រុក គណៈកម្មាធិការប្រជាជនស្រុកស្ងើចសរសើរ។ សង្ឃឹមថា នេះជាប្រភពកម្លាំងជួយឱ្យសមមិត្តធ្វីខិតខំជាងទៀតដើម្បីសម្រេចល្អភារកិច្ចដែលបានប្រគល់៕
ថាញ់វ៉ាង - សុផល
Thông tin bạn đọc
Đóng Lưu thông tin