ប្តេជ្ញាបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម
សាទរពាក្យអំពាវនាវរបស់នាយករដ្ឋមន្តី្រនៃរដ្ឋាភិបាលផាមមិញជិន “ទូទាំងប្រទេសព្រួតដៃបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម ដោយច្រើនប្រភពកម្លាំងនិងវិធីធ្វើថ្មី” ខេត្តសុកត្រាំងកំពុងផ្សព្វផ្សាយប្តូរប្តេជ្ញផ្សព្វផ្សាយច្រើនវិធានការជួយរាប់ពាន់គ្រួសារប្រជាជនឆាប់មានផ្ទះនៅខែងរែង រឹងមាំ សុវត្ថិភាព។
អនុវត្តកិច្ចចង្អុលការរបស់ខេត្តបណ្តាស្រុក ទីរួមខេត្ត ទីក្រុងបង្កើតគណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម សមមិត្តលេខាបក្សស្រុកធ្វើប្រធានគណៈចង្អុលការ។ ១០០%ឃុំសង្កាត់ ទីរួមស្រុកបង្កើតគណៈចង្អុលការ សមមិត្តលេខាគណៈកម្មាធិការបក្សឃុំធ្វើជាប្រធានគណៈចង្អុលការ។ បណ្តាភូមិភាគប្រញឹកពិនិត្យស្ថិតិជាក់ស្តែងច្បាស់លាស់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមត្រូវបានឧបត្ថម្ភលើភូមិដ្ឋានធានាត្រូវគ្រប់មិនទុកចោលឆ្លកករណីណា។ |
![]() |
លេខាបក្សខេត្តឡឹមវាំងម៉ឹងស្នើរបណ្តាភូមិភាគ អង្គភាពត្រូវម្ចាស់ការប្រមូលផ្តុំពិនិត្យគៀរគរប្រភពកម្លាំងសម្ភារៈដើម្បីផ្សព្វផ្សាយប្រសិទ្ធភាពកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។ |
តាមស្ថិតិទូទាំងខេត្តមាន៨.៥៨៦គ្រួសារមានសំណូមពរឧបត្ថម្ភបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម សរុបថវិកាអនុវត្តគឺជាង៤៥០,៩ពាន់លានដុង។ តាមនោះឧបត្ថម្ភផ្ទះនៅឱ្យ៩០៦គ្រួសារមានគុណ ៤០១គ្រួសារអ្នកមានគុណដែលធ្លាប់ទទួលឧបត្ថម្ភពីកម្មវិធីតាមសេចក្តីសម្រេចលេខ២២/២០១៣/QĐ-TTg តែសព្វថ្ងៃនៅតែជួបលំបាកពីផ្ទះនៅមាន៦.៨២៤គ្រួសារក្រ គ្រួសារក្បែរក្រនិង៤៥៥គ្រួសារចំណុះមុខសញ្ញាកម្មវិធីទិសដៅជាតិអភិវឧ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ លទ្ធផលដល់ថ្ងៃទី៧មិនាឆ្នាំ២០២៥ បណ្តាភូមិភាគកសាងបាន៥.២៣១/៨.៥៨៦ខ្នង ក្នុងនោះសម្រេចកសាងរួចស្រេចបាន២.៨៣៣ខ្នង សរុបថវិកាអនុវត្តជាង១៥៤ពាន់លានដុង។ ទន្ទឹមនោះមូលនិធិដើម្បីអ្នកក្រខេត្តទទួលប្រភពថវិកាឱ្យកម្មវិធីជាង២៤៨ពាន់លានដុង កន្លងពីនោះគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអនុវត្តបែងថវិកាកសាង ជួសជុលផ្ទះនៅឱ្យបណ្តាមុខសញ្ញាពីមូលនិធិដើម្បីអ្នកក្រថ្នាក់ស្រុក បណ្តាមន្ទីរគណៈផ្នែកខេត្តម្ចាស់ការកសាងផែនការនិងចាត់តាំងអនុវត្តការងារឧបត្ថម្ភឱ្យកម្មវិធីឆ្លងតាមច្រើនខ្លឹមសារជាក់ស្តែង។ សំខាន់គណៈកម្មាធិការបក្សខេត្តសុកត្រាំងគៀរគរ៦.២០០ថ្ងៃពលកម្មតាមទិសស្លោកប្រជាជនជួយគ្នាមិនរំពឹងរងចាំការឧបត្ថម្ភពីថវិការដ្ឋ។
![]() |
គៀរគរទូទាំងប្រព័ន្ធនយោបាយចូលរួមឧបត្ថម្ភដឹកជញ្ជូនសម្ភារៈ រុះរើផ្ទះ ចាក់ធាដើម្បីព្រួតដៃជួយមាមីងឆាប់សម្រេចផ្ទះ។ |
កក់ក្តៅក្នុងផ្ទះថ្មី
ចូលនៅផ្ទះថ្មីមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ គ្រួសារបងស៊ើងធីម៉ាយជាគ្រួសារក្បែរក្រនៅភូមិហាបូ ឃុំតាយវាំងស្រុកត្រឹងដេ (សុកត្រាំង) ហាក់ដូចកំពុងសុបិន។ ប៉ុន្មានឆ្នាំកន្លងបងស្រីរស់ក្នុងផ្ទះទ្រុឌទ្រោមភ្លៀងធំទឹកលេចគ្មានកន្លែងដេក។ ទទួលយើងខ្ញុំក្នុងផ្ទះថ្មីស្អាតរឹងមាំបងស្រីម៉ាយមិនអាចលាក់បានក្តីក្តុកក្តួលនិយាយ៖ តាំងពីមុនមកខ្ញុំមិនហ៊ានស្រមៃថាមានផ្ទះថ្មីដូចេ្នះឡើយ ឆ្នាំនេះបានរដ្ឋឧបត្ថម្ភកសាងបានផ្ទះថ្មីខ្ញុំអរគុណណាស់ពីពេលនេះទៅខំប្រឹងរកស៊ីមានបន្ថែមចំណូលមិនបារម្ភភ្លៀងខ្យល់ទៀតទេ បុណ្យចូលឆ្នាំថ្មីឆ្នាំនេះពិតជាមានន័យនិងយ៉ាងកក់ក្តៅចំពោះគ្រួសារខ្ញុំ។ ឯគ្រួសារពូឡឹមង្វៀងនៅភូមិភូឌឹកឃុំឡុងភូស្រុកឡុងភូ (សុកត្រាំង) ប៉ុន្មានឆ្នាំកន្លងគ្រួសារពូនៅក្នុងផ្ទះបណ្តោះអាសន្នគ្មានមុខរបរស្ថេរភាព ប្តីប្រពន្ធពូធ្វើការឈ្នួលគ្រប់តែប្រើចាយរាល់ថ្ងៃគ្មានប្រាក់ជួសជុលផ្ទះ។ អនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម គ្រួសារពូបានពិនិត្យឧបត្ថម្ភចំនួនប្រាក់៤៤លានដុងពីកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ក្នុងនោះភូមិភាគជំនួយ៦លានដុង រណសិរ្សមាតុភូមិវៀតណាមឧបត្ថម្ភ១០លានដុង គ្រួសារបន្ថែម២០លានដុងសង់បានផ្ទះមួយខ្នងយ៉ាងខែងរ៉ែង។ ពូឡឹមង្វៀងឱ្យដឹង៖ ពីពេលមានផ្ទះថ្មី ខ្ញុំស្មានថាសុបិនអាយុជាង៧០ឆ្នាំប្លាយហើយទើបមានផ្ទះថ្មីស្អាតយ៉ាងនេះទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំនេះគ្រួសារខ្ញុំពិតជាសប្បាយនិងកក់ក្តៅខ្ញុំអរគុណបក្សរដ្ឋទើបជីវភាពខ្ញុំបានដូចសព្វថ្ងៃ។ ខេត្តប្រឹងប្រែងមុនថ្ងៃ៣០ខែមេសាឆ្នាំ២០២៥សម្រេចផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមឱ្យអ្នកមានសគុណ មុនបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥ ខេត្តនិងសម្រេចផ្ទះឱ្យជនជាតិភាគតិច។ ក្រៅពីនោះខេត្តក៏ប្រមូលផ្តុំដោះស្រាយបណ្តាការលំបាករាំងស្ទះក្នុងការផ្សព្វផ្សាយកម្មវិធី។ លទ្ធផលខាងលើបញ្ចាក់ឱ្យឃើញការប្តេជ្ញានយោបាយនិងកិច្ចចង្អុលការប្តូរប្តេជ្ញរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តការចូលរួមសកម្មរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាមន្ទីរគណៈផ្នែក កងកម្លាំងនគរបាល កងទ័ពនិងរដ្ឋអំណាចបណ្តាភូមិភាគ។
![]() |
បណ្តាផ្ទះថ្មីពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនាំមកក្តីរីករាយនិងសុភមង្គលដល់បណ្តាគ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារក្បែរក្រលើភូមិដ្ឋានខេត្ត។ |
ទិសដៅរបស់ខេត្តដាក់ចេញប្រឹងប្រែងសម្រេចផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមមុនថ្ងៃ៣០ខែមិថុនាឆ្នាំ២០២៥ សម្រេចមុនបីខែប្រៀបនិងទិសដៅរបស់មជ្ឈិម។ នេះជាកម្មវិធីមានអត្ថន័យមនុស្សសាស្រ្តជ្រៅជ្រះរបស់បក្សនិងរដ្ឋយើងចំពោះប្រជាជន។ សំដែងគោលនយោបាយតបស្នងចំពោះអ្នកមានគុណជាមួយបដិវត្តឆ្លងតាមបណ្តាសម័យកាល ស្មារតីជួយយកអាសារគ្នាក្នុងគ្រាក្រ មនោសញ្ចេតនាចំពោះមាមីងជនជាតិ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin