កម្មាភិបាលនារីខ្មែរអស់ពីចិត្តជាមួយនឹងការងារសមាគម

05:08, 05/03/2025

ខ្នះខ្នែង អស់ពីចិត្ត តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការកសាងចលនាសកម្មភាពរបស់សមាគម នេះជាការសរសើររបស់​ថ្នាក់​ដឹក​នាំ​មិត្តរួមអាជីពចំពោះបងស្រីថាច់ធីមីញុង ប្រធានសាខាសមាគម​នារីភូមិភឿកគ្វើយ ឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង)។

បងស្រីថាច់ធីមីញុង ប្រធានសាខាសមាគមនារីគំរូអស់ពីចិត្តជាមួយនឹងការងារសមាគម។
បងស្រីថាច់ធីមីញុង ប្រធានសាខាសមាគមនារីគំរូអស់ពីចិត្តជាមួយនឹងការងារសមាគម។

ដោយ​បាន​បង​ៗ​សមា​គម​នា​រី​ឃុំ​ឧទ្ទេស​នាម យើង​ខ្ញុំ​មាន​ឱកាស​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​​ប្រ​ធាន​សមា​គមនា​រី​ភូមិ​ភឿក​គ្វើយ ឃុំ​ភូ​តឹង​ បង​ស្រី​ថាច់​ធី​មី​ញុង ជា​កម្មា​ភិបាល​វ័យ​ក្មេង​គំ​រូ​អស់​ពី​ចិត្ត​ជា​មួយ​ការ​ងារ​សមា​គម។ បាន​ដឹង​ បង​ស្រី​ញុង​បាន​ចូល​រួម​​​សមាគម​នា​រី​ឆ្នាំ​២០១៤ ដោយ​អស់​ពី​ចិត្ត​ ខ្នះ​ខ្នែង​ក្នុង​ការ​ងារ​សមា​គម ឆ្នាំ​២០១៨ បង​ស្រី​បាន​បង​ប្អូន​នា​រី​ជឿ​ទុក​ចិត្ត​តែង​តាំង​ធ្វើ​ជា​ប្រ​ធាន​សា​ខា​សមា​គម​នា​រី​ភូមិ​ភឿក​គ្វើយ។ ក្នុង​តួ​នា​ទី​ថ្មី​ បង​ស្រី​តែង​ចលនា​សមា​ជិកា​យ៉ាង​សកម្ម​អនុ​វត្ត​ល្អ​គោល​ការណ៍ គោល​នយោ​បាយ​​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ លើក​កម្ពស់​ស្មា​រតី​សាមគ្គី​ ជួយ​គ្នា​ឈាន​ឡើង​ក្នុង​ជីវភាព។ បង​ស្រី​ញុង​ឱ្យ​ដឹង​៖ កាល​ប៉ុន្មាន​ឆ្នាំមុន​ ជីវភាព​របស់​បង​ប្អូន​នៅ​មាន​ការ​លំ​បាក​ ភាគ​ច្រើន​រស់​នៅ​ប្រ​កប​របរ​ធ្វើ​ស្រែ​ចម្ការ​ កម្រិត​វិជ្ជា​របស់​បង​ប្អូន​នា​រី​នៅ​ទាប។ ដូច្នេះ​ហើយ​ ចាប់​តាំង​ពី​ទទួល​ភារកិច្ច​មក​ ខ្ញុំ​តែង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សមា​គម​នា​រី​គ្រប់​ថ្នាក់​ស្វែង​រក​ដំណោះ​ស្រាយ​ ដើម្បី​ជួយ​បង​ប្អូន​នា​រី​ជម្នះ​ការ​លំ​បាក​ អា​ទិភាព​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បំ​បាត់​អត់​បន្ថយ​ក្រ​ដូចៈ ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​នូវ​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ ទាញ​យក​ប្រ​ភព​បុល​ទុន​អាទិ​ភាព​ដើម្បី​បង​ប្អូន​មាន​លក្ខណៈ​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។ រៀង​រាល់​ឆ្នាំ បង​ស្រី​ញុង​ផ្តល់​យោ​បល់​ដល់​ធនា​គារ​គោល​នយោ​បាយ​សង្គម​បាន​ប្រ​ហែល​៧០០​លាន​ដុង​ដល់​សមា​ជិកា​ចំ​នួន​៥០​រូប​បុល​ទុន​ដើម្បី​អនុ​វត្ត​ទម្រង់​លក់​ដូរ​តូច​ ដាំ​ដំ​ណាំ ចិញ្ចឹម​គោនិង​ជ្រូ​ទន្ទឹម​នឹង​នោះ​ បង​ស្រី​បាន​បង្កើត​១​ក្រុម​ត្បាញ​មាន​សមា​ជិកា​ចំ​នួន​១៥​រូប​ ទម្រង់​បាន​បង្ក​ការ​ងារ​ធ្វើ​ឱ្យ​សមា​ជិកាវ័យ​ចាស់ ពី​សកម្ម​ភាព​ជាក់​ស្តែង​ខាង​លើ​បាន​ជួយ​សមា​ជិកាជា​ច្រើន​លំ​នឹង​ជីវភាព​ ឈាន​ឡើង​ចាក​ផុត​ក្រ។ គិត​ដល់​ចុង​ឆ្នាំ​២០២៣ សាខា​សមា​គមនា​រី​ភូមិ​ភឿក​គ្វើយ​មាន​សមា​ជិកា​ក្រ​នៅ​ត្រឹម​១៥​រូប​​ក្នុង​ចំ​ណោម​សមា​ជិកា​២៣៨​រូប។ “ដើម្បី​ចលនា​សមា​គម​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​ ចាំ​បាច់​ត្រូវ​ផ្លាស់​ថ្មី​ខ្លឹម​សារ​ ទម្រង់​ សកម្ម​ភាព​ ស្វែង​យល់​ ក្តាប់​ពី​បំ​ណង​ប្រា​ថ្នា​ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​របស់​សមា​ជិកា​ទាន់​ពេល​ មាន​ដូច្នេះ​ទើប​ជីវភាព​សម្ភារៈ​និង​ស្មារតី​របស់​សមា​ជិកា​ប្រ​សើរ​ឡើង ”បង​ស្រី​ញុងឱ្យ​ដឹង​ដូច្នេះ។ ក្រៅ​ពី​អស់​ពី​ចិត្ត​ជា​មួយ​ការ​ងារ​សមាគម បង​ស្រី​ញុង​នៅ​ទាំង​កៀរ​គរ​សប្បុរស​ធម៌​អំ​ណោយ​ចំ​នួន​៣០​ចំ​ណែក​និង​អង្ករ​៣០០​គីឡូក្រាម/ឆ្នាំ ចែក​ជូន​ដល់​អ្នក​ក្រ ពិសេស​ ក្នុង​ពេល​ដែល​អា​សន្ន​ជំ​ងឺ​កូវីដ-​១៩កើត​ឡើង​ បង​ស្រី​ចលនា​ទំ​និញ​បាន​ប្រ​ហែល​១​តោន​ រួម​មាន៖ អង្ករ​ បន្លែ​ ផ្លែ​ឈើ​ ចែក​ជូន​ដល់​មា​មីង​នៅ​ភូមិ​ភាគ។ ធ្វើ​ការ​បញ្ជាក់​ពី​បង​ស្រី​ថាច់​ធី​មី​ញុង សមមិត្រ​ឡេ​ធី​គីម​ទឺយ​-អនុ​ប្រ​ធាន​សមា​គមនា​រី​ឃុំ​ភូ​តឹង​ឱ្យ​ដឹង៖ ក្នុង​ការ​ងារ​បង​ស្រី​ញុង​តែង​លើក​កម្ពស់​ស្មា​រតី​ទទួល​ខុស​ត្រូវ​ ឃោ​សនា​សមា​ជិកា​យ៉ាង​សកម្ម​ដើម្បី​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ឆ្លង​តាម​នោះ​បាន​រួម​ចំ​ណែក​ក្នុង​ការ​កសាង​ចលនា​សកម្ម​ភាព​សមា​គម​នា​រី​របស់​ឃុំ​កាន់​តែរីក​ចម្រើន។

ដោយ​អស់​ពី​ចិត្ត​ គំ​រូ​ក្នុង​ការ​ងារ​សមា​គម បង​ស្រី​ថាច់​ធី​មី​ញុង​ទទួល​បាន​ការ​ស្ងើច​សរ​សើរ​ ជូន​រង្វាន់​ពី​សមា​គម​នា​រី​គ្រប់​ថ្នា​ក់។ ជឿ​ជាក់​ថា​នេះ​នឹង​ជា​ប្រ​ភព​កម្លាំង​នៃ​ការ​លើក​ទឹក​ចិត្ត​ដល់​បង​ស្រី​ញុង​នឹង​បន្ត​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​សមា​ជិកា ឆ្លើយ​តប​នឹង​តម្រូវ​ការ​ចលនា​នា​រី​ក្នុង​សម័យ​ថ្មី​ រួម​ចំ​ណែក​រក្សា​ សន្តិ​សុខ​នយោ​បាយ​ កសាង​និង​ធ្វើ​ឱ្យ​ការ​ងារ​សមា​គម​នា​រីមួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន៕

ថាញ់វ៉ាង